• 2019-08-05 06:59:26
  • ចំណេះដឹង

​អង់តែន​​ទូរសព្ទ​​មួយ​ចំណាយ​មិន​ក្រោម​ ៨ ទៅ ១០​ម៉ឺន​ដុល្លារ​​

  • 2019-08-05 06:59:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង់តែន​មាន​តួនាទី​​ដើម្បី​ត​ភ្ជាប់​សេវា​ទូរសព្ទ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​។ ក្រុមហ៊ុន​ផ្គត់ផ្គត់​សេវា​ទូរសព្ទ​នានា​​ខិតខំ​ពង្រីក​បណ្តាញ​សេវា​គ្រប​ដណ្តប់​​ដោយ​បាន​សាង​សង់​បង្គោល​អង់តែន​​ ពង្រីកតាម​ខេត្តក្រុង​ដាច់​ស្រយាល​​ ដើម្បី​បម្រើការ​ត​ភ្ជាប់​សេវា​ដល់​អតិថិជនកាន់​តែ​ទូលំទូលាយ​និង​ចៀសវាង​ការ​រអាក់រអួល។ តើ​ប្រិយមិត្ត​ដឹង​ទេ​ការ​ដំឡើង​អង់តែន​ទូរសព្ទ​មួយ​ត្រូវ​ចំណាយ​អស់​ប៉ុន្មាន?

 

CellPhoneTower_OR

​លោក ជិន លីរដ្ឋា វិស្វករ​មួយ​រូប​ដែល​​ធ្វើការ​នៅ​ក្រុមហ៊ុន​ដំឡើង​អង់តែន​ទូរសព្ទ Pan Asia Tower ​ប្រចាំ​​ប្រទេស​ភូមា​ប្រាប់​ថា ការ​ដំឡើង​បង្គោល​អង់តែន​ទូរសព្ទ​មួយ​​ចំណាយ​យ៉ាង​ហោច​ណាស់​ពី ៨ ម៉ឺន ទៅ ១ សែន​ដុល្លារ​។ ការ​ចំណាយ​មាន​ទៅ​លើ​ការ​រៀបចំ​ទី​តាំង ការ​សាងសង់​បង្គោល​អង់តែន រួម​ទាំង​ការ​បំពាក់​គ្រឿង​បរិក្ខារ​ចាំបាច់​សម្រាប់​ដំណើរការ។

លោក​បញ្ជាក់​ថា តម្លៃ​នេះ​មិន​គិត​ការ​ចំណាយ​ទៅ​លើ​ការ​ជួល​ទីតាំង ថ្លៃ​ឈ្នួល​បុគ្គលិក​ដែល​ត្រូវ​​យាម​ប្រចាំ​ការ រួម​ទាំង​​ចំណាយ​លើ​ថ្លៃ​អគ្គិសនី​ដែល​ត្រូវ​បង់​ប្រចាំ​ខែ។ លោក​បន្ត​​ថា បង្គោល​អង់តែន​មួយ​សាងសង់​រួចរាល់​អាច​ប្រើ​ពេល​ពី​ ៣​ទៅ​៤​ខែ​និង​អាច​​​​ប្រើប្រាស់​បាន​ពី ២ ទៅ ៣ ក្រុមហ៊ុន​ផ្សេងគ្នា៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

មតិយោបល់