• 2019-08-05 04:33:46
  • ចំណេះដឹង

ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗបួន​ កាន់​កាប់​ដោយ​​ CEO ​ជនជាតិ​ឥណ្ឌា

  • 2019-08-05 04:33:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទាប់​ពីក្រុមហ៊ុន​ Google បាន​រៀប​ចំ​រចនា​សម្ព័ន្ធ​ក្រុមហ៊ុន​ថ្មីដោយ​បង្កើត​ក្រុមហ៊ុនមេ​មួយ​ឈ្មោះ​ថា Alphabet ​អតីត​នាយកប្រតិបត្តិក្រុមហ៊ុន Google ក៏​បាន​ក្លាយ​ជា​នាយកប្រតិបត្តិ​របស់​ក្រុមហ៊ុន​ថ្មី​នេះ។ ចំណែក​ឯ​នាយក​ប្រតិបត្តិ​ថ្មី​របស់​ Google ​ក៏​បាន​ទៅ​​បុរស​ដើមកំណើត​ឥណ្ឌា​​គឺ​លោក Sundar Pichai។ ក្រៅ​ពី Sundar Pichai ដែល​ជា​នាយកប្រតិបត្តិ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​ ក៏​នៅ​មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ចំនួន​បី​ទៀត​ដែល​កាន់​ដោយ​នាយក​ប្រតិបត្តិ​ដែល​​ដើម​កំណើត​​ឥណ្ឌា។

Sundar Pichai នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Google

1438755

Sundar Pichai ​បាន​កើត​នៅ​ក្នុង​ឆ្នាំ ១៩៧២ ហើយ​លោក​បាន​ធំធាត់​ឡើង​ និង​សិក្សា​នៅ​ក្នុង​​ Chennai ​ប្រទេស​ឥណ្ឌា។ ​​ក្រោយ​មក​គាត់​​បន្ត​សិក្សា​ផ្នែក​ វិស្វកម្ម​នៅ​វិទ្យាស្ថាន ​Kharagpur របស់​ប្រទេស​ឥណ្ឌាុ។ ​បន្ទាប់​មក​ទៀត​សិក្សា​​ថ្នាក់​អនុបណ្ឌិត​ផ្នែក​វិទ្យាសាស្រ្ត​​នៅ​សាកល​វិទ្យាល័យ​ Stanford និងថ្នាក់​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​អាជីវកម្មនៅ​សាកលវិទ្យាល័យ​ Wharton។ លោក​ Pichai ​បាន​ចូល​ធ្វើការ​ក្នុង​ក្រុមហ៊ុន Google នៅ​ឆ្នាំ​ ២០០៤ ​ពេល​នោះ​​លោក​ជា​អ្នក​គ្រប់​គ្រង​ និង​ផលិត​​ប្រព័ន្ធ​ប្រតិបត្តិការ​ Chrome​ និង Chrome Browser ។ បន្ថែម​ទៀត​នោះ​គាត់​ក៏​បាន​ចូល​រួម​បង្កើត​​កម្មវិធី​ជា​ច្រើន​ទៀត​ដូច​ជា​ Google Maps ជា​ដើម។ ដល់​ឆ្នាំ ២០១៣ គាត់​ក៏​ជា​អ្នក​គ្រប់​គ្រង​ប្រព័ន្ធ​ប្រតិបត្តិការ​ Android ផង​ដែរ។ នៅ​ក្នុង​ខែ​សីហា​ឆ្នាំ ២០១៥ លោក Sundar​​ Pichai ​ត្រូវ​បាន​ប្រកាស​ជា​​​នាយក​ប្រតិបត្តិ​​ថ្មី​របស់​ក្រុមហ៊ុន​ Google ​ជំនួស​លោក​ Larry Page។

Satya Nadella នាយក​ប្រតិបត្តិ​ក្រុមហ៊ុន  Microsoft

satya-nadella-microsoft-030414

Nadella មាន​ទី​កំណើត​នៅ​ក្នុង​​ទីក្រុង​ Hyderabad ​ប្រទេស​ឥណ្ឌា។ ភ្លាមៗ​ពី​បាន​​បញ្ចប់​ការ​សិក្សា​ថ្មាក់​វិទ្យាល័យ​  លោក  Nadella បាន​បន្ត​​ការ​សិក្សា​ផ្នែក​វិស្វកម្ម​អគ្គិសនី​នៅ​សាកលវិទ្យាល័យ​​ Manipal របស់​ឥណ្ឌា ហើយ​ក៏​បន្ត​ទៅ​សិក្សា​ថ្នាក់អនុបណ្ឌិត​ផ្នែក​វិទ្យាសាស្រ្ត​​ និង ថ្នាក់​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​អាជីវកម្មនៅ​អាមេរិក​បន្ថែម។ ក្នុង​ឆ្នាំ ១៩៩២ លោក Nadella ​បាន​ចូល​ធ្វើ​នៅ​ក្នុង​ក្រុមហ៊ុន Microsoft។ រហូត​មក​ដល់​ថ្ងៃ​ទី​ ០៤ ខែ​កុម្ភៈ ឆ្នាំ​២០១៤ លោក Nadella ត្រូវ​បាន​តែង​តាំង​ជានាយកប្រតិបត្តិ​របស់​ក្រុមហ៊ុន Microsoft។

Shantanu Narayen នាយក​ប្រតិបត្តិ​ក្រុមហ៊ុន  Adobe

???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????

Narayen មាន​ទី​កំណើត​នៅ​ក្នុង​ទីក្រុង​ Hyderabad ហើយ​លោក​បាន​ចូល​សិក្សា​នៅ​ក្នុង​សាកលវិទ្យាល័យ​​​ Osmania ផ្នែក​វិស្វកម្ម។ ក្រោយ​មក​​គាត់​បាន​បន្ត​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ ​California, Berkeley ​ថ្នាក់អនុបណ្ឌិត​គ្រប់គ្រង​ពាណិជ្ជកម្ម និង​ថ្នាក់​អនុបណ្ឌិត​ផ្នែក​វិទ្យាសាស្រ្ត​កុំព្យូទ័រ​​នៅ​សាកល​វិទ្យាល័យ​​ Bowling Green State ។ បើ​ទោះ​បី​ជា​​គាត់​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​ Apple មុន​ក៏​ដោយ​ តែ​ក្រោយ​គាត់​ក៏​បាន​ចាប់​ផ្ដើម​អាជីព​ថ្មី​របស់​ខ្លួន​​នៅ​ក្នុង​ក្រុមហ៊ុន​ផលិត​ Software ធំ​មួយ​គឺ Adobe​​ នៅ​ក្នុង​ឆ្នាំ ១៩៩៨។ នៅ​ដើម​ឆ្នាំ ២០០០ គាត់​បាន​កាន់​កាប់​​តួនាទី​​សំខាន់​​មួយ​ចំនួន​​ក្នុង​ផ្នែក​ផលិត​ និង​ស្រាវជ្រាវ​​​​ផលិផល​​ រួម​ទាំង​ជា​អនុប្រធាន​ផ្នែក​ផលិតផល​ទូទាំង​ពិភពលោក​ថែម​ទៀត​ផង។

រហូត​មក​ដល់​ឆ្នាំ ២០០៧ គាត់​ក៏​ត្រូវបាន​តែង​តាំង​ជា​​ ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ (CFO) និង​ជា​ប្រធាន​ដែល​គ្រប់​គ្រង​​នាយកដ្ឋាន​ជា​ច្រើន​ដូច​ជា​ប្រតិបត្តិការ​ជា​សកល​, ផ្នែក​ផលិត​ និង​ស្រាវជ្រាវ​ផលិតផល។ នៅ​ថ្ងៃ​ទី​ ១២ ​ខែ​វិច្ឆិកា​ឆ្នាំ ២០០៧ ​ក្រុមហ៊ុន​ Adobe ​បាន​ចេញ​ផ្សាញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​ការ​ចុះ​ចេញ​របស់​លោក​អតីត​​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Adobe លោក​ Bruce Chizen ជំនួស​ដោយ​លោក​ Shantanu Narayen ជា​ នាយកប្រតិបត្តិថ្មី​វិញ។

Rajeev Suri នាយក​ប្រតិបត្តិ​ក្រុមហ៊ុន  Nokia

1438743

Rajeev Suri បាន​កើត​​នៅ​ឆ្នាំ ១៩៦៧​ នៅ​ក្នុង​ទីក្រុង New Delhi ​ប្រទេស​ឥណ្ឌា។ ចំពោះ​ការ​សិក្សា​​វិញ​​ Rajeey Suri ​បាន​សិក្សា​ផ្នែក​អេឡិចត្រូនិក​ និង ​វិស្វកម្ម​នៅ​ក្នុង​​វិទ្យាស្ថានបច្ចេកវិទ្យា​​ Manipal ក្នុង​ប្រទេស​ឥណ្ឌា។ នៅ​ឆ្នាំ ១៩៩៥ គាត់​បាន​ចូល​ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន Nokia ។ ដោយ​មាន​ជំនាញ​ច្រើន​ផ្នែក​បច្ចេកវិទ្យា ​ Rajeev Suri បាន​កាន់​កាប់​តួនាទី​ជា​ប្រធាន​ផ្នែក​សំខាន់​ៗ​ជា​ច្រើន។ នៅ​ថ្ងៃ​ទី​ ២៩ ខែ​មេសា​ឆ្នាំ ២០១៤ ​​លោក​ Suri ​ ក៏​ត្រូវ​បាន​តែង​តាំង​ជា​ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ Nokia៕

ចុចអាន៖

ប្រភព៖ Indian Express ប្រែសម្រួល៖ សំនៀង

មតិយោបល់