• 2019-08-05 02:19:50
  • ព័ត៌មាន

បុរស​បារាំង​ជិះ​ក្ដារ​ស្គី​​ហោះ​ឆ្លង​សមុទ្រ បានដោយជោគជ័យ (វីដេអូ)

  • 2019-08-05 02:19:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​បារាំង​ឈ្មោះ​ Franky Zapata បាន​សម្រេច​ជោគជ័យ​​លើ​ការ​ហោះ​ឆ្លង​សមុទ្រ​បែងចែក​ព្រំ​ដែន​រវាង​ប្រទេស​បារាំង និង​អង់គ្លេស (សមុទ្រ English Channel) ដោយ​ប្រើ​ប្រាស់​ក្ដារ​ស្គី​ហោះ (Hoverboard)។

បុរស​បារាំង​នេះ​បាន​ប្រើ​ប្រាស់​​ក្ដារ​ស្គី​ហោះ​ម៉ូដែល Flyingboard Air ដើម្បី​ហោះហើរ​ចម្ងាយ​ ៣៥ គីឡូម៉ែត្រ​ ដែល​ក្ដារ​ស្គី​នេះ​អាច​ហោះ​ដល់​​​ល្បឿន​លឿន​បំផុត​ ១៧០ គ.ម/ម៉ ហើយ​​​ដំណើរ​ការ​នៃ​ការ​ហោះ​នេះ​ប្រើ​ពេល ២២ នាទី។ នេះ​ជា​លើក​ទី​ពីរ​នៃ​ការ​ហោះហើរ​ឆ្លង​សមុទ្រ ​ក្រោយ​ការ​ប៉ុនប៉ង​លើក​ទី​មួយ​កាល​ពី​ចុង​ខែ​កក្កដា ទទួល​បរាជ័យ ពោលគឺ​លោក​ហោះ​បាន​ចម្ងាយតែ ១៨គីឡូម៉ែត្រ​ រួចក៏​ធ្លាក់ចូល​ក្នុង​សមុទ្រ​តែម្តង។

ជោគជ័យ​នេះ​អាច​​ឲ្យ​មហាជន​ចាប់​អារម្មណ៍​នឹង​ក្រុមហ៊ុន​ Z-Air របស់​បុរស​បារាំង​ខាង​លើ​នេះ ហើយ​វា​ក៏​អាច​ជា​បើក​ទំព័រ​សម្រាប់​បច្ចេកវិទ្យា​ក្នុង​ផ្នែក​ផ្សេង​ផង​ដែរ។ ជាក់​ស្ដែង​បច្ចេកវិទ្យា​នេះ​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​យោធា​បារាំង​រួច​ទៅ​ហើយ ដោយ​វា​អាច​​ប្រើ​សម្រាប់​ការ​វាយ​ប្រហារ ឬ ជម្រើស​ផ្សេង​ទៀត៕

​​​​ចុចអាន៖

ប្រភព៖ engadget ប្រែ​សម្រួល៖ សុខហេង

មតិយោបល់