• 2019-08-04 06:41:38
  • ព័ត៌មាន

Rolls-Royce Culinan គ្រាន់តែ​ប៉ះ​ពារបន្តិច ត្រូវ​អស់​ថ្លៃ​ជួសជុល ៧ ម៉ឺនដុល្លារ

  • 2019-08-04 06:41:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​កាល​ពី​អំឡុង​ចុង​ខែ​កក្កដា​កន្លង​ទៅ​ ​មាន​គ្រោះ​ថ្នាក់​​ចរាចរណ៍​មួយ​បាន​កើត​ឡើង​នៅ​ខេត្ត​ Anhui ប្រទេស​ចិន​ កើត​មាន​ឡើង​រវាង​រថយន្ត​ Peugeot ស៊េរី​ឆ្នាំ ២០០៨ ជា​មួយ​រថយន្ត​ Rolls-Royce Cullinan ដែល​ជា​ SUV ប្រណីត​តម្លៃ​ថ្លៃ​កប់​មួយ។

ការ​ប៉ះ​ទង្គិច​មិន​សូវ​ជា​ខ្លាំង​នោះ​ទេ ដោយ​ Cullinan ​ត្រូវ​ឆ្កូត​ថ្នាំ​បន្តិច​នៅ​ផ្នែក​ខាង​ឆ្វេង។ យ៉ាងណាក្ដី​គេ​បាន​ប៉ាន់​ស្មាន​ថា​ដើម្បី​ជួសជុល​ការ​ខូច​ខាត​នេះ ត្រូវ​ចំណាយ​ជាង​ ៧២ ០០០ ដុល្លារ​ឯណោះ។ គួរ​ដឹង​ថា​នៅ​ប្រទេស​ចិន រថយន្ត​ប្រណីត​នេះ​មាន​តម្លៃ​ប្រមាណ ៨៦៥ ០០០ ដុល្លារ​ក្នុង​មួយ​គ្រឿង។

រថយន្ត​ Peugeot 307 ស៊េរី​ឆ្នាំ ២០០៨ ឯណោះ​វិញ អ្នក​បើក​គឺ​ជា​មនុស្ស​ស្រី ហើយ​រថយន្ត​នេះ​មាន​តម្លៃ​លក់​ប្រមាណ ១ ៥០០ ដុល្លារ។ ថ្លៃ​ខូច​ខាត​ត្រូវ​ឲ្យ​ម្ចាស់​រថយន្ត​ Peugeot ជា​អ្នក​រ៉ាប់រង​ ដោយ​សារ​ម្ចាស់​រថយន្ត​បាន​ប្ដូរ​គន្លង​ផ្លូវ​ដោយ​ធ្វេសប្រហែស៕ ​​

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

មតិយោបល់