• 2019-08-04 05:28:17
  • ព័ត៌មាន

ស៊ុយអែត​ដាក់​ឲ្យ Pre-Order ម៉ាស៊ីន​ហ្គេម PS5 ​តែ​តម្លៃ​ថ្លៃ​ ១ ទ្វេ​ជា ២

  • 2019-08-04 05:28:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ព្យាករណ៍​ម៉ាស៊ីន​ហ្គេម PlayStation 5 ​របស់ Sony រំពឹង​នឹង​ប្រកាស​ក្នុង​ឆ្នាំ ២០២០ ក្រោយ​ខកខាន​អភិវឌ្ឍ​អស់​រយៈ​ពេល​ជាង ៥ ឆ្នាំ​ជាមួយ​ជំនាន់​ចុង​ក្រោយ​បង្អស់ PS4។ យោង​តាម​គេហទំព័រ​ Online មួយ​របស់​ស៊ុយអែត​បាន​បើក​ឲ្យ​កុម្ម៉ង់​ទិញ​ម៉ាស៊ីន​ហ្គេម​ជំនាន់​ក្រោយ​មួយ​នេះ ប៉ុន្តែ​មាន​តម្លៃ​ហួស​ពី​ការ​រំពឹង​ទុក​ទ្វេ​ដង។

គេហទំព័រ MediaMarkt ​បាន​បង្ហោះ​ទាក់ទិន​ព័ត៌មាន​លម្អិត​មួយ​ចំនួន ជុំវិញ​ម៉ាស៊ីន​ហ្គេម PS5 ដូច​ជា​ការ​បំពាក់​បន្ទះ​ឈីប AMD Ryzen (Zen 2) ប្រភេទ 7nm និង​ការ​គាំទ្រ​មុខងារ Backwards Compatible ​អាច​គាំទ្រ​ការ​ដំណើរការ​ឌីស​ហ្គេម​សេរ៊ិ​ចាស់ PS4 ឬ​ទាប​ជាង​នេះ​ជា​ដើម។ ចំពោះ​តម្លៃ​ប្រភព​ខាង​លើ​ដាក់​ឲ្យ​កុម្ម៉ង់​ទិញ​ក្នុង​តម្លៃ​ ៩ ៩៩៩ kronor (រូបិយប័ណ្ណ​ស៊ុយអែត) ឬ​ប្រមាណ ១ ០៣៧ ដុល្លារ​អាមេរិក

យ៉ាងណាមិញ​តាម​ការ​កត់សម្គាល់​ចំពោះ​តម្លៃ​នេះ ហាក់​ដូច​ជា​ការ​កំណត់​ពី​ហាង​លក់​ខាង​លើ​ដោយ​ផ្ទាល់​តែ​ប៉ុណ្ណោះ ព្រោះ​តាម​តម្លៃ​ពិត​អាច​នឹង​មិន​ថ្លៃ​ដល់​ខ្ទង់​ពាន់​លាន​ដុល្លារ​ឡើយ។ ក្រឡេក​ទៅ​មើល​ PS3 មាន​តម្លៃ​ខ្ពស់​បំផុត​ឡើង​ត្រឹម ៦០០ ដុល្លារ ហើយ​ចូល​ដល់​ជំនាន់ PS4 ​បាន​ចុះ​មក​មក​ត្រឹម ៤០០ ដុល្លារ បែប​នេះ​សម្រាប់ PS5 អាច​ប្រហាក់ប្រហែល​ត្រឹម ៥០០ ដុល្លារ​តែ​ប៉ុណ្ណោះ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់