• 2019-08-02 08:50:51
  • ព័ត៌មាន

ទាយដឹងអត់ថា OPPO​ ​Reno​ ​ម៉ូឌែល Barcelona​ ​Edition កន្លែងណាមានតម្លៃបំផុត?

  • 2019-08-02 08:50:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បើ​យើង​ក្រលេកមើល​ត្រឹម​ផលិតផល​សម្រេច​មួយ​ ​យើង​អាច​គិតថា​វា​មាន​ភាព​សាមញ្ញ​ ​និង​ ​គួរឲ្យ​ទាក់ទាញ​​ ប៉ុន្តែ​គ្រប់​ផលិតផល​សម្រេច​ទាំងអស់​ ​សុទ្ធតែ​ធ្លាប់​ឆ្លងកាត់​ការពិសោធន៍​ ​និង​ ​វិភាគ​ផលិត​គំរូ​យ៉ាង​ម៉ត់ចត់​បំផុត​ពី​ក្រុម​អ្នកជំនាញ​​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​។

​ដូចគ្នា​នេះ​ដែរ​ចំពោះ​ផលិតផល​ថ្មី​ផ្លូវការ​ចុងក្រោយ​របស់​ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ​ ​OPPO​ ​គឺ​ ​Reno​ ​FC​ ​Barcelona​ ​Edition​ ​បាន​កំពុង​អង្រួន​បេះដូង​ ​Fan​ ​Barcelona​ ​និង​ ​អ្នកគាំទ្រ​ចម្រុះ​ដទៃទៀត​ឲ្យ​លង់​ស្រលាញ់​វា​ជាមួយ​រូបរាង​ខាងក្រៅ​ ​ដែល​រំលេច​ជា​ពណ៌ខៀវ​ ​លាយ​ ​ក្រហម​ ​និង​ ​មាន​ ​Logo​ ​ពណ៌​មាស​ផង​នោះ​ ​សឹងតែ​ធ្វើឲ្យ​មនុស្ស​គ្រប់គ្នា​មិន​ងាយ​ដកចិត្ត​បាន​។

​ការ​ចាក់​ពណ៌​ឲ្យ​ដូចជា​មួយ​នឹង​ ​Brand​ ​Barcelona​ ​មិនមែន​ជា​រឿង​ធម្មតា​នោះ​ទេ​ ​ព្រោះ​ប្រសិនបើ​មិន​ដូច​នូវ​ពណ៌​និមិត្តសញ្ញា​របស់​គេ​ទេ​ ​វា​នឹងអាច​មាន​បញ្ហា​ប្រឈម​ទៅ​ថ្ងៃក្រោយ​​។​ ​ពណ៌​របស់​ ​OPPO​ ​Reno​ ​FC​ ​Barcelona​ ​Edition​ ​មានឈ្មោះ​ថា​ ​Blue​ ​and​ ​Garnet​ ​Gradient​ ​ជា​ពណ៌​ដែល​បាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់​ធ្វើ​យ៉ាងណា​ឲ្យ​មាន​ពណ៌ខៀវ​ស្រងាត់​ ​និង​ពណ៌ក្រហម​ស្អាត​ ​ដែល​មានផ្ទៃ​ខាងក្រោយ​បែ​ក​ព្រិល​ៗ​ ​បន្តិច​ ​ហើយ​ការងារ​ទាំងអស់​នេះ។

ស្មាតហ្វូនម៉ូឌែលនេះ ​បាន​ឆ្លងកាត់​ច្រើន​ដំណាក់កាល​ ​ដោយ​ការ​បដិសេធ​ពី​ក្រុម​អ្នកជំនាញ​អន្តរជាតិ​ ​ប៉ុន្តែ​ទន្ទឹង​គ្នា​នោះ​ដែរ​ក្រុម​ផលិតករ​របស់​ ​OPPO​ ​មិន​រាថយ​ឡើយ​ ​ពួកគេ​នៅតែ​តស៊ូ​ ​ពុះពារ​ធ្វើ​វា​ម្តង​ហើយ​ ​ម្តង​ទៀត​ ​ពួកគេ​បាន​ស្ថិតនៅ​ជាប់​ជាមួយនឹង​ក្រុម​អ្នកត្រួត​ពិនិត្យ​ពិសេស​ទាំងនោះ​ដែល​មាន​ចំនួន​មិន​ច្រើន​ឡើយ​ ​ដើម្បី​សំយោគ​ពណ៌​ទូរស័ព្ទ​ដ៏​អស្ចារ្យ​មួ​យម៉ូ​ឌែ​លនេះ​ឲ្យ​កាន់តែ​ទាក់ទាញ​ ​និង​ ​ដូច​បេះ​បិត​នឹង​ផ្លាកសញ្ញា Barcelona​។​

​ដូច្នេះ​នៅទីបំផុត​ផលិតផល​សម្រេច​ក៏បាន​លេចចេញ​ជារូបរាង​បាន​យ៉ាង​ល្អឥតខ្ចោះ​ ​ស្ទើរ​មិន​គួរឲ្យ​ជឿ​ ​ដោយ​ពួកគេ​បាន​ឲ្យ​ឈ្មោះ​វា​ថា​ ​“​The​ ​Color​ ​of​ ​Miracle​ ​“​ ​ដូច្នេះ​វា​មានន័យថា​ទូរស័ព្ទ​នេះ​ ​គឺ​ពិតជា​មិនធម្មតា​របស់​គេ​មែន​!​ ​នេះ​យើង​មក​ដឹង​ត្រឹមតែ​លក្ខណៈ​ពិសេស​នៃ​ពណ៌​ ​ចុះ​ទម្រាំ​ចំណុច​ពិ​សេស​ផ្សេង​ៗ​ទៀត​?​

ក្នុងប្រអប់ OPPO​ ​Reno​ ​ម៉ូឌែល Barcelona​ ​Edition

​អាច​និយាយ​បាន​ថា​តម្លៃ​ល្អ​ ​៩៩៩ដុល្លារ​ ​(​ក្នុង​ប្រទេស​កម្ពុជា​)​ ​ពិតជា​សាក​សម​ ​និង​​ប្រណីត​បំផុត​ជាមួយនឹង​ទូរស័ព្ទ​ ​OPPO​ ​Reno​ ​FC​ ​Barcelona​ ​Edition​ ​ខ្លាំង​ណាស់​!

​តោះ​នៅចាំ​អី​ទៀត​ទៅ​កម្ម​ង់​ឲ្យហើយ​ ​មុន​ថ្ងៃ​ប្រកាស​ ​លក់​ផ្លូវការ​នៅ​ថ្ងៃទី ៤​ ​ខែសីហា​នេះ​ ​វា​មាន​ចំនួន​ត្រឹមតែ ៦៨ គ្រឿង​ប៉ុណ្ណោះ​គ្នាយើង​អើយ​៕​ ​

អត្ថបទ៖ រក្សា

មតិយោបល់