• 2019-08-02 04:25:00
  • ព័ត៌មាន

​Toyota 4Runner ដែល​លក់​ដាច់​បំផុត​នៅ​អាមេរិក​ ឡើង​ថ្លៃ​​ទៀត​ហើយ

  • 2019-08-02 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​តម្លៃ​អាប់ដែត​ចុងក្រោយ​បំផុត​ពី​ក្រុមហ៊ុន​ ​បាន​​បង្ហាញ​ថា​ Toyota 4Runner ​បាន​ចាប់ផ្ដើម​ឡើង​ថ្លៃ​ខ្លាំង​នៅ​លើ​ទីផ្សារ ​ជាពិសេស​ម៉ូឌែល​ពេញ​និយម 4Runner TRD និង​ TRD Pro ​ឆ្នាំ​ ២០២០។

Toyota 4Runner TRD

​ខាងក្រោម​នេះ​ជា​តម្លៃ​​​ថ្មី​ ​ធៀប​នឹង​ឆ្នាំ​មុន​៖

​- ​Toyota ​ម៉ូឌែល 4Runner SR5 ឆ្នាំ​ ២០២០​​ តម្លៃ​ចាប់​ពី ៣៦ ៤០៥ ​ដុល្លារ​ឡើង​ដល់ ​៣៧ ១៤០​ ​ដុល្លារ​

​- ​Toyota ​ម៉ូឌែល 4Runner SR5 Premium ឆ្នាំ​ ២០២០ ​តម្លៃ​ចាប់​ពី ៤០ ៣៣៥ ​ដុល្លារ​ឡើងថ្លៃ(២១០០ ដុល្លារ​)

​- ​Toyota ​ម៉ូឌែល 4Runner TRD ​Off-road ឆ្នាំ​ ២០២០ គឺ ៤៧ ២៩៥ ដុល្លារ។

​- ​ Toyota ​ម៉ូឌែ ល4Runner TRD Pro(Premium )ឆ្នាំ​ ២០២០​ ​តម្លៃ​ឡើង​ដល់​ ៥០ ៨៨៥ ​ដុល្លារ​ (ឆ្នាំ​មុន​តម្លៃ​ ៤៧ ៩១០) ​ឡើង​ថ្លៃ ៣៣៤០ ​ដុល្លារ។

រំឮកដែរថារថយន្ត 4Runner ជាប់​ក្នុង​ចំណាត់ថ្នាក់​រថយន្ត​ទាំង ១០ ​លក់​ដាច់​បំផុត​នៅ​អាមេរិក​(១៤០ ០០០ គ្រឿង​របាយការណ៍ចុងឆ្នាំ ២០១៨)។ នេះ​មិន​មែន​ជា​លើក​ដំបូងដែលរថយន្តរបស់ Toyota ម៉ូឌែលនេះ តែគេសង្កេតឃើញថា សម្រាប់​ឆ្នាំ​នេះ​តម្លៃ​កើន​ឡើង​ខ្លាំង។

ចំពោះមូលហេតុដែលឡើងថ្លៃប្រភពមិនបានបញ្ជាក់ច្បាស់លាស់នោះទេ យ៉ាងណាមិញ គេអាចសន្និដ្ឋានបានតាមរយៈការពេញនិយម ការបង្កើនកម្លាំង និងបន្ថែមមុខងារថ្មីលើរថយន្ត ព្រមជាមួយនឹងបញ្ហានានាពីសេដ្ឋកិច្ចរបស់អាមេរិក ថ្មីៗនេះផងដែរ៕

ប្រភព៖ Motor1 ប្រែ​សម្រួល៖ រក្សា

មតិយោបល់