• 2019-08-02 02:25:00
  • ព័ត៌មាន

​​រថយន្ត​បាញ់​មិន​ធ្លុះ​ Rezvani ​បង្ហាញ​មុខ​លើក​ដំបូង​បំផុត​នៅ​ទឹក​ដី​​ម៉ាកាវ

  • 2019-08-02 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រថយន្ត​ប្រភេទ Xtreme Utility Vehicle (XUV) ម៉ូដែល Rezvani Tank គឺ​​ជា​ប្រភេទ​រថយន្ត​បាញ់​មិន​ធ្លុះ ​ឬ​រថយន្ត​ធ្វើ​សង្គ្រាម​ ​មាន​សមត្ថភាព​ខ្លាំង​ ​​មាន​​អាវ​ក្រោះ​ការពារ​គ្រាប់​ ​បាន​ធ្វើ​ពិធីបើកសម្ពោធ showroom ​ប្រកាស​បង្ហាញ​​មុខ​នៅ​ទឹក​ដី​ម៉ាកាវ​ ​ប្រទេស​ចិន។ ​ការ​បង្ហាញ​ខ្លួន​នេះ​មិន​មែន​ធ្វើឡើង​ដោយ​ក្រុមហ៊ុន​ផ្លូវការ​​ពី Californian Company អ្វី​នោះ​ទេ​។

Rezvani Tank

​វត្តមាន​រថយន្ត​កំណាច​នេះ​ដែរ​ ​គឺ​ជា​បង្ហាញ​មុខ​លើក​ដំបូង​បំផុត​នៅ​ទឹក​ដី​​ម៉ាកាវ​ ដែល​ជា​ការ​នាំ​ចូល​មក​​តាម​រយៈ​បណ្ដាញ​ផ្ទាល់​របស់​លោក​ Patrice Meignan ដែល​ជា​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ក្រុមហ៊ុន​ Arsenale ​ជា​ដៃគូ​ក្រុមហ៊ុន​ ​Rezvani ។

Rezvani Tank

​លក្ខណៈ​ពិសេស​លើរថយន្ត​រត់​ដោយ​កង់​ទាំង ៤ មួយ​នេះ មាន​បំពាក់​នូវ​អាវក្រោះ​ការពារ​គ្រាប់​កាំភ្លើង​ទាំង​លើ​តួ​ខ្លួន និង​កញ្ចក់​រថយន្ត។ ​ការ​រចនា​ស្រដៀង​នឹង​រថយន្ត​ធ្វើ​សង្គ្រាម​នៅ​ក្នុង​ខ្សែ​ភាពយន្ត Transformers ប៉ុន្តែ​ធាតុ​ពិត​ផលិត​សម្រាប់​​ប្រើប្រាស់​​ទូទៅ​ដូច​រថយន្ត​​ធ្វើ​ដំណើរ​ធម្មតា​។

Rezvani Tank ​បំពាក់​នូវ​ម៉ាស៊ីន Hemi V8 ចំណុះ ៦.៤ លីត្រ មាន​កម្លាំង​ ៥០០ សេះ តួ​ខ្លួន​ខាង​ក្នុង​អម​ដោយ​សម្ភារៈ​យ៉ាង​ប្រណីត បន្សំ​នឹង​កញ្ចក់​ Touchscreen ទំហំ ៧.៩ អ៊ីញ អាច​ឲ្យ​អ្នក​ប្រើ​កម្មវិធី Google Maps, Pandora និង Stitcher ជា​ដើម។

ក្រៅ​ពី​នោះ​វា​មាន​មុខងារ Night Vision ដែល​អាច​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ដំណើរ​មើល​ឃើញ​ផ្លូវ​ច្បាស់​នៅ​ស្ថានភាព​ងងឹត​និង​ប្រព័ន្ធ Thermal Camera ដែល​ពពួក​មុខងារ​ទាំង​នេះ យើង​រមែង​ឃើញ​លើ​រថយន្ត​ធ្វើ​សង្គ្រាម​នៅ​ក្នុង​ខ្សែ​ភាពយន្ត​បែប​វាយ​ប្រហារ។

សូមទស្សនាវីដេអូខាងក្រោម៖

​រថយន្ត​នេះ​​មាន​ដាក់​លក់​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​ក្នុង​តម្លៃ​ចាប់​ពី ១៦៥ ០០០ ដុល្លារ​ ឡើង​ទៅ (អាស្រ័យ​លើ Option នៃ​រថយន្ត)៕

អត្ថបទទាក់ទង៖

ប្រភព៖ carscoops ប្រែ​សម្រួល៖ រក្សា

មតិយោបល់