• 2019-08-01 10:24:41
  • ព័ត៌មាន

អស់​ទាស់! Mate 30 pro ​អាច​នឹង​បំពាក់​កាមេរ៉ា 40MP ​ទាំង​សង​ខាង

  • 2019-08-01 10:24:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ព័ត៌មាន​លេច​ធ្លាយ​​ពី​ Mate 30 pro ​អាច​នឹង​បំពាក់​កាមេរ៉ា​ភ្លោះ 40MP ​ទាំង​សង​ខាង ​ពោល​គឺ ​ម្ខាង​ 40MP ​ ​ប្រើ​ 1/1.5 សេនស័រ​ ​កម្រិត​ Aparture ​f/1.6 និង f/1.4 ​ប្រើប្រាស់​R YYB pixel layout និង​ ជា​ប្រភេទ​ Cinema lens ​ពេល​ថត​វីដេអូ។

Mate 30 pro

​ចំណែក​ម្ខាង​ទៀត 40MP 1/1.7" ថត​បាន​ 120° ជា​ប្រភេទ ultrawide lens និង Cinema lens ​ពេល​ថត​វីដេអូ ​និង​មួយ​គ្រាប់​ទៀត​ទំហំ 8MP ប្រភេទ Telephoto អាចពង្រីក​បាន ៥ ដង​ (5X zoom​)

ទូរសព្ទ​ Huawei Mate 30 Pro ដែល​គេ​រំពឹង​ថា​នឹង​ប្រកាសនៅ​ខែ តុលាខាងមុខនេះ។ Mate 30 Pro ទំនងជា នឹង​ប្រើអេក្រង់​ក្បាល​ឆកដូចមុន ហើយបានបន្ថែម​រន្ធ​ចំនួន​ ៦ ដែល​រន្ធ​ទាំង​នេះ​អាច​ប្រើ​សម្រាប់ ប្រព័ន្ធ​កាមេរ៉ា​ ឬប្រព័ន្ធ​សំឡេង​។ ផ្នែកខាង​មុខ​នេះ​ ក៏​អាច​មាន​បញ្ចូល​ប្រព័ន្ធ​សម្គាល់មុខ (Face Recognition) ផង​ដែរ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ គឺ អេក្រង់​នេះ​មាន​គែម​កោង​ខ្លាំង​ជាង​អេក្រង់​ទូរសព្ទ​ផ្សេ​ៗ​ទៀត។​

ក្រៅ​ពី​នេះ Mate 30 Pro នឹង​ប្រើ​បន្ទះ​ឈីប​ Kirin 985 ជា​មួយ​និង​ម៉ូដីម​ Balong 5000 ដែល​អាច​ប្រើ​ប្រព័ន្ធ 5G បាន។​ ​ជា​មួយ​នេះ​ដែរ​ ទូរសព្ទ​នេះ​នឹង​មាន​អេក្រង់​ ៦,៧ អ៊ិញ ថ្ម​ ៤២០០mAh ដែល​មាន​សមត្ថភាព​ ៥៥ វ៉ាត់ មានបច្ចេកវិទ្យាសាកភ្លើងលឿន (Fast charging) ឯកាមេរ៉ាក្រោយមានចំនួន ៤ ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ រក្សា

មតិយោបល់