• 2019-08-01 08:12:22
  • ចំណេះដឹង

មកដឹងតម្លៃប្ដូរប្រេងម៉ាស៊ីននៅក្រុមហ៊ុនតូយ៉ូតា សម្រាប់ម៉ាក Toyota និង​ Lexus គ្រប់ម៉ូដែល

  • 2019-08-01 08:12:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វ​ថ្ងៃ​នេះ​អត្រា​នៃ​អ្នក​ប្រើប្រាស់​រថយន្ត​នៅ​លើ​ដង​វិថី​នានា​កើន​ឡើង​គួរ​​ឲ្យ​កត់​សំគាល់​។ហើយ​ជា​ធម្មតា​រថយន្ត​មិន​ថា​ថ្មី ឬ​មួយ​ទឹក​ទេ គឺ​ត្រូវ​ការ​ចាំ​បាច់​ណាស់​នូវ​ការ​ថែទាំ និង​ជួសជុល​ត្រឹមត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស ដែល​ជួយ​​ឲ្យ​រថយន្ត​យើង​ប្រើប្រាស់​បាន​យូរ សុវត្ថិភាព សន្សំសំចៃ និង​អាច​លក់​ដូរ​ងាយ​ស្រួល​ផង​ដែរ។ ចំណែក​ឯ សេវាកម្ម​ថែទាំ និង​ជួសជុល​នេះ​ក៏​តែង​មាន​ភាព​ខុស​គ្នា​ពី​យានដ្ឋាន​មួយ​ទៅ​យានដ្ឋាន​មួយ​ផង​ដែរ។

មុនដំបូងគួរដឹងថា មានភាពខុសគ្នា​យ៉ាង​ណា រវៀង​ការ​ប្តូរ​ប្រេង​ធម្មតា និង​ សេវាកម្ម​ថែទាំ​នៅ​ក្រុមហ៊ុនផ្លូវការ ដូច​ជា​ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ជាដើមនោះ?

ការ​ប្ដូរ​ប្រេង​ជា​ទូទៅ ចំណាយ​ពេល​ប្រហែល ​២០ នាទី គឺ​គ្រាន់​តែ​ធ្វើ​ការ​បង្ហូរ​ប្រេង​ចាស់​ចេញ ​ចាក់​ប្រេង​ថ្មី​ចូល​ប៉ុណ្ណោះ តែ​តាម​ពិត​ដើម្បី​រក្សា​សុវត្ថិភាព​ក្នុង​ការបើកបរ រថយន្ត​លោក​អ្នក​គួរ​តែ​ពិនិត្យ​ចំណុច​សំខាន់​ជា​ច្រើន​ទៀត។

សម្រាប់ យានដ្ឋាន តូយ៉ូតា (ខេមបូឌា) សេវាកម្ម​ថែទាំ​កញ្ចប់ A ​មាន​ដូច​ខាង​ក្រោម៖

  • ចំណាយ​ពេល​ប្រហែល​ ៦០ នាទី

  • ផ្លាស់​ប្ដូរ​ប្រេង​ចាស់​ចេញ ​ ចាក់​ប្រេង​ថ្មី​ចូល

  • បាញ់​ខ្លាញ់​គោ (តាម​ប្រភេទ​រថយន្ត)

  • ត្រួត​ពិនិត្យ​ប្រព័ន្ធ​សុវត្ថិភាព​សំខាន់ៗ​ជាង ៣០ ​ចំណុច​ (ប្រព័ន្ធ​ហ្រ្វាំង, កង់​រថយន្ត, រឹត​បន្តឹង​ប៊ូឡុង​ផ្សេងៗ, ពិនិត្យ​ការ​លេច​ជ្រាប​ប្រេង​ និង​ចំណុច​សំខាន់​ជា​ច្រើន​ទៀត។

  • បន្ទាប់​ពី​ប្ដូរ​ប្រេង និង​ពិនិត្យ​រួចរាល់ ទីប្រឹក្សា​សេវាកម្ម​រថយន្ត តូយ៉ូតា (ខេមបូឌា)​​នឹង​ធ្វើ​ការ​ពន្យល់​ពី​ចំណុច​នីមួយៗ ហើយ​បន្ថែម​លើស​ពី​នេះ​ទៅ​ទៀត​លោក​អ្នក​ក៏​អាច​សួរ​នាំ​ទាក់ទង​​នឹង​បច្ចេកទេស​នៃ​ការ​ប្រើប្រាស់​រថយន្ត​មួយ​ចំនួន​ផង​ដែរ។

តម្លៃ​កញ្ចប់​សេវាកម្ម​ថែទាំ (កញ្ចប់A) នៃ​រថយន្ត​តាម​ម៉ូដែល​នី​មួយ​មាន​ដូច​ត​ទៅ​ ៖

១. LEXUS Series

  • LX 570 តម្លៃ​ប្រមាណ ៩៥ ដុល្លារ​

  • NX 200t តម្លៃ​ប្រមាណ ៥៨ ដុល្លារ​

  • RX 330 តម្លៃ​ប្រមាណ ៥៨ ដុល្លារ

  • RX 350 តម្លៃ​ប្រមាណ ៧០ ដុល្លារ

២. TOYOTA Series

  • Land Cruiser តម្លៃ​ប្រមាណ ៦៧ ទៅ ១២៤ ដុល្លារ

  • Hilux Revo / Fortuner តម្លៃ​ប្រមាណ ៧៥ ទៅ ៨០ ដុល្លារ​

  • Camry តម្លៃ​ប្រមាណ ៤៥ ទៅ ៥២ ដុល្លារ

  • Highlander តម្លៃ​ប្រមាណ ៤៧ ទៅ ៦៦ ដុល្លារ

  • Prius តម្លៃ​ប្រមាណ ៤៧ ទៅ ៤៩ ដុល្លារ​

បញ្ជាក់ ៖ តម្លៃ​នេះ​អាច​នឹង​ប្រែប្រួល​ទៅ​តាម​ការ​ពិនិត្យ​ជាក់​ស្ដែង​នៃ​រថយន្ត​នីមួយៗ

គួរ​ដឹង​ថា​ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)​ គឺ​ជា​យានដ្ឋាន​តែ​មួយ​គត់​នៅ​កម្ពុជា ដែល​ទទួល​បាន​សិទ្ធ​ក្នុង​ការ​ថែទាំ និង​ជួសជុល​គ្រប់​ម៉ូដែល​ទាំង​អស់​នៃ រថយន្តTOYOTA និង​ LEXUS មិន​ថា​រថយន្តថ្មី ឬ​រថយន្ត​មួយ​ទឹក។ អ្វី​ដែល​លោក​អ្នក​មិន​អាច​ខ្វះ​បាន​នោះ​គឺ ​​ក្រុមហ៊ុន​​ប្រើប្រាស់​តែ​គ្រឿង​បន្លាស់​សុទ្ធ ១០០% ជាមួយ​ការ​ធានា​ត្រឹមត្រូវ​ពី​រោងចក្រ​តូយ៉ូតា។

ក្នុង​រដូវ​វស្សា​នេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ក៏​មាន​ការ​បញ្ចុះ​តម្លៃ​ពិសេស​ចំពោះ​កញ្ចប់​សេវាកម្ម​ថែទាំ​ផង​ដែរ​គឺ បញ្ចុះ ១៥%ចំពោះ​កញ្ចប់​សេវាកម្ម​ថែទាំ C & D និង បញ្ចុះ ៥% ចំពោះ​កញ្ចប់​សេវាកម្ម​ថែទាំ A & B។

ដូច្នេះ​ការ​ប្ដូរ​ប្រេង​តែ​មួយ​មុខ​មិន​គ្រប់គ្រាន់​ទេ លោក​អ្នក​គួរ​ជ្រើសរើស​សេវាកម្ម​ថែទាំ​រថយន្ត​ពី​យានដ្ឋាន​ដែល​មាន​ស្តង់ដារ និង​ប្រើប្រាស់​តែ​គ្រឿង​បន្លាស់​សុទ្ធ​១០០% ដើម្បី​ប្រាកដ​ថា​ការ​ធ្វើ​ដំណើរ​មាន​សុវត្ថិភាព និង​រថយន្ត​ដំណើរ​ការ​ល្អ។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ៖

  • Tel : 017 333 719 / 017 222 857

  • Facebook : https://www.facebook.com/toyotacambodiaaftersales

  • Website : http://toyota.com.kh/en

អត្ថបទ៖ សុខហេង

មតិយោបល់