• 2019-08-01 01:58:34
  • ហាងឆេងផលិតផល

Prius មួយ​ទឹក​ស៊េរី ២០១៥ កំពុង​ពេញ​និយម​តម្លៃ​មិនចាញ់ឡានស៊េរីទំនើប

  • 2019-08-01 01:58:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​​តម្លៃ​ប្រេង​សាំង​នា​ពេល​បច្ចុប្បន្ន​​នៅ​តែ​​​​មាន​តម្លៃ​ថ្លៃ​​​ ទើប​មនុស្ស​​ជា​ច្រើន​ងាក​មក​ប្រើ​រថយន្ត​ប្រភេទ Hybrid (រថយន្ត​កូន​កាត់​-​ប្រើ​សាំង​ក៏​បាន​ប្រើ​​អគ្គិសនី​ក៏​បាន) ជួយ​សន្សំ​សំចៃ​ថវិកា​បាន​មួយ​ផ្នែក​ធំ​។

Prius មាន​ភាព​ទាក់​ទាញ​ចិត្ត​អ្នក​ប្រើ​ច្រើន​នៅ​តាម​ដង​ផ្លូវ​សឹង​តែ​មាន​អ្នក​ជិះ​​មិន​ដាច់​ពេញ​ក្រុង​ភ្នំពេញ។ រាប់​ចាប់​ពី​ស៊េរី​ឆ្នាំ ២០០៤ មក​ជា​ជំនាន់​ទី​ពីរ ដោយ​មាន​អ្នក​ពេញ​ចិត្ត​ទាំង​រូប​រាង​មាន​តម្លៃ​ចន្លោះ​ពី ១ម៉ឺន ដុល្លារ ទៅ ២ម៉ឺន ដុល្លារ។ ​

បច្ចុប្បន្ន​នៅ​តាម​ឃ្លាំង​គេ​ឃើញ​មាន​ឡាន Prius មួយ​ទឹក​ស៊េរី​ខ្ពស់​ៗ​បាន​នាំ​ចូល​មក​លក់​ជា​ហូរហែ​។ ងាក​មក​មើល Prius មួយ​ទឹក​ស៊េរី​ឆ្នាំ ២០១៥ កំពុង​លក់​នៅ​តាម​ឃ្លាំង​តម្លៃ​ខ្ទង់​ជាង ៣ ០០០០ ដុល្លារ ដំបូល Sola ប្រភេទ Full Option។

Prius ស៊េរីឆ្នាំ ២០១៥ នេះ​អាច​ផ្ដល់​សុវត្ថិភាព​ដល់​អ្នក​ប្រើ​ប្រាស់​ជាង​ម៉ូដែល​មុន​ៗ។ ដោយ​សារ​តួ​ខ្លួន​របស់​វា​មាន​សភាព​រឹង​មាំ​ជាង​មុន។ Prius ស៊េរី​ឆ្នាំ ២០១៥ នេះ​​​​​ដែរ​ក៏​ធ្លាប់​បាន​ជាប់​ក្នុង​បញ្ជី​ TOP SAFETY PICK​ របស់​អង្គការ​ដែល​សិក្សា​ពី​សុវត្ថិភាព​​លើ​ផ្លូវ​ជាតិ​ IIHS៕

ចុចអាន៖

បញ្ជាក់៖ រូប​ភាព និង​តម្លៃ ឃ្លាំង​លក់​ឡាន​មួយ​ទឹក Y168 Car Shop។

អត្ថបទ៖ ម៉េងងី

មតិយោបល់