• 2019-07-31 05:59:19
  • ព័ត៌មាន

រថយន្ត Ford Model T ទិញ ៧០ ឆ្នាំ​មុនថ្លៃ​មិន​ដល់ ៥០ ដុល្លារ នៅ​ជិះ​បាន​ទល់​សព្វថ្ងៃ

  • 2019-07-31 05:59:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ចំណាស់​វ័យ ៨៧ ឆ្នាំ​រស់​នៅ​ខេត្ត Nova Scotia ប្រទេស​កាណាដា​បាន​បន្ត​ប្រើប្រាស់​រថយន្ត​ Ford Model T របស់​ខ្លួន​អស់​រយៈ​ពេល​ជាង ៧ ទសវត្សរ៍​មក​ហើយ។ សារព័ត៌មាន CBC News ​បាន​ចុះ​ទៅ​សម្ភាសន៍​ដោយ​ផ្ទាល់​ជាមួយ​នឹង​លោក​ Randall Pitman ដែល​បាន​ចាយ​លុយ​មិន​ដល់ ៥០ ដុល្លារ​ទិញ​រថយន្ត​មួយ​នេះ​ក្នុង​ឆ្នាំ ១៩២៧។

ស្ថិត​នៅ​វ័យ ១៧ ឆ្នាំ លោក​បម្រើ​ការ​នៅ​ស្ថានីយ​ប្រេងឥន្ធនៈ​មួយ​កន្លែង ដែល​ទទួល​បាន​ប្រាក់​ឈ្នួល ១០ សេន​ក្នុង​មួយ​ម៉ោង រហូត​ខិតខំ​សន្សំ​ប្រាក់​បាន​ ៥០ ដុល្លារ លោក​ក៏​បាន​ស្កាត់​ទៅ​ទីតាំង​ដេញ​ថ្លៃ​រថយន្តនៅ​ក្បែរ​នោះ ​បន្ទាប់​ពី​ដឹង​ថា​រថយន្ត Model T ​ត្រូវ​បាន​គេ​ដាក់​លក់។

លោក​ Pitmanមាន​ប្រសាសន៍​ថា៖ "គ្រា​នោះ​ខ្ញុំ​ដាក់​តម្លៃ ៤៥ ដុល្លារ ហើយ​អ្នក​ដេញ​ថ្លៃ​នៅ​បន្ត​សួរ​ថា​ ៤៥ តើ​មាន​នរណា​ហ៊ាន​ឲ្យ ៥០ ឬ​អត់ ហើយ​ខ្ញុំ​ស្រែក​ទាំង​ល្ងង់ខ្លៅ​ថា​ ៤៧ ៥០ ហើយ​ក៏​គាត់​សម្រេច​លក់​រថយន្ត​នោះ​ឲ្យ​តែ​ម្តង​ទៅ"។

បញ្ជាក់​ថា​ជា​ញឹកញាប់​លោក​នៅ​តែ​បន្ត​បើកបរ​រថយន្ត Model T របស់​ខ្លួន ​ហើយ​កាល​ពី​ដើម​ខែ​កក្កដា​នេះ ​លោក​បាន​យក​ទៅ​ចូលរួម​នៅ​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​មួយ​ថែម​ទៀត​ផង។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ carscoops ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់