• 2019-07-31 04:27:11
  • ព័ត៌មាន

លើកដំបូងក្នុងប្រវត្តិសាស្ត្រ SONY លក់ស្មាតហ្វូនបានមិនដល់ ១ លានគ្រឿងក្នុងពេល ៣ខែ

  • 2019-07-31 04:27:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

SONY ធ្លាប់​បាន​ព្យាករណ៍​ថា​អាច​លក់​ស្មាតហ្វូន​បាន​ ៥ លាន​គ្រឿង ចន្លោះ​ពី​​ថ្ងៃ​១ ​មេសា ២០១៩ ដល់​​ថ្ងៃ ៣១ ​មីនា ២០២០។ ប៉ុន្តែ​ពេល​នេះ​ក្រុមហ៊ុន​បាន​​កែ​សម្រួល​ការ​ព្យាករណ៍ ដោយ​ទម្លាក់​មក​នៅ​ត្រឹម ៤​ លាន​គ្រឿង​វិញ ក្រោយ​ពី​ជួប​ប្រទះ​នឹង​ត្រីមាស​ដែល​មាន​លទ្ធផល​អាក្រក់​បំផុត។

នៅ​ត្រីមាស​ទី​ពីរ​ប្រចាំ​ឆ្នាំ ២០១៩ នេះ SONY អាច​លក់​ស្មាតហ្វូន​បាន​ត្រឹម​ ៩០០ ០០០ គ្រឿង​ប៉ុណ្ណោះ។ តួ​លេខ​នេះ​ជា​កំណត់​ត្រា​អាក្រក់​បំផុត​មួយ​របស់​ក្រុមហ៊ុន ដោយ​សារ​​​វា​ជា​លើក​ដំបូង​ហើយ​ ដែល​ក្នុង​រយៈពេល ៣ ខែ​ SONY លក់​ស្មាតហ្វូន​បាន​មិន​ដល់ ១ លាន​គ្រឿង។

នៅ​ឆ្នាំ ២០១៩ នេះ SONY មិន​បាន​បញ្ចេញ​ស្មាតហ្វូន​ថ្មី​ច្រើន​ប៉ុន្មាន​ឡើយ ដោយ​ផ្អែក​តែ​លើ​ការ​លក់ Xperia 10 និង Xperia 10 Plus នៅ​ពេល​ពីរ​ខែ​ដំបូង​នៃ​ត្រីមាស​ ហើយ​ចាប់​ពី​ដើម​ខែ​មិថុនា​​ម៉ាក​ជប៉ុន​នេះ​បាន​ចេញ​លក់ Xperia 1 នៅ​លើ​ទីផ្សារ​អន្តរជាតិ​ជា​ច្រើន។

ចំពោះ​ម៉ូដែល Xperia 1 ក្រុមហ៊ុន​តែង​តែ​បញ្ជាក់​ថា​បាន​អស់​ពី​ស្តុក​ជា​ញឹកញាប់​នៅ​ទីផ្សារ​មួយ​ចំនួន ដែល​មាន​ន័យ​ថា​មាន​តម្រូវ​ការ​ខ្ពស់។ ប៉ុន្តែ​តាម​តួ​លេខ​លក់​ដែល​ក្រុមហ៊ុន​បាន​ផ្ដល់​ មាន​ន័យ​ថា​ការ​ផ្គត់ផ្គង់​គឺ​​​មាន​ចំនួន​កំណត់៕

ចុចអាន៖

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់