• 2019-07-31 03:36:47
  • ផលិតផលថ្មី

Black Shark 2 Pro ញាត់ RAM 12GB តម្លៃត្រឹម ៤៣៥ ដុល្លារ

  • 2019-07-31 03:36:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Black Shark 2 ទើប​តែ​ចេញ​នៅ​ដើម​ឆ្នាំ​នេះ ជាមួយ​នឹង​ការ​កែ​លំអ​មួយ​ចំនួន​ទៅ​លើ​ស៊េរី​ចាស់​របស់​ខ្លួន​។ ប៉ុន្តែ​ថ្មីៗ​នេះ Xiaomi បាន​ប្រកាស​ទូរសព្ទ​ថ្មី​មួយ​ទៀត​ ដែល​មាន​កម្លាំង​ខ្លាំង​ជាង​មុន​នោះ​ គឺ Black Shark 2 Pro ​។

Black Shark 2 Pro ជា​ទូរសព្ទ​ទី​ពីរ​នៅ​លើ​ពិភពលោក​ ដែល​បាន​នាំ​មក​ជាមួយ​បន្ទះ​ឈីប Snapdragon 855+ បន្ទាប់​ពី Asus ROG Phone II ដែល​ប្រកាស​នៅ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​។

បន្ទះ​ឈីប​នេះ មាន​ល្បឿន GPU លឿន​ជាង​ Snapdragon 855 ធម្មតា ១៥% នៅ​ពេល​លេង​ហ្គេម​។ Black Shark 2 Pro ក៏​បាន​ភ្ជាប់​មក​ជាមួយ​មុខងារ​មួយ​ចំនួន​ដូច​ប្អូន​របស់​ខ្លួន​ដែរ នោះ​គឺ អេក្រង់ Pressure-sensitive និង MagicTouch ដែល​អនុញ្ញាត​ឲ្យ​អ្នក​បើក​មុខងារ​បន្ថែម​ពេល​សង្កត់​ទៅ​លើ​អេក្រង់​។

ទូរសព្ទ​នេះ​ពុំ​បាន​ភ្ជាប់​មក​ជាមួយ​ល្បឿន​អេក្រង់ Refresh ១២០ Hz ឬ ៩០ Hz ដូច ROG Phone II ឬ OnePlus 7 Pro ឡើយ គឺ​នៅ ៦០ Hz ដដែល​។ ទំហំ​ថ្ម ៤០០០ mAh និង​បច្ចេកវិទ្យា​សាក​លឿន​ ២៧ W ។

អ្វី​ដែល​គួរ​ឲ្យ​សរសើរ​នោះ​គឺ ទូរសព្ទ​នេះ​ផ្តើម​មក​ជាមួយ​រ៉េម ១២ GB និង​អង្គ​ផ្ទុក​ទិន្នន័យ​ ១២៨ GB និង​បច្ចេកវិទ្យា UFS 3.0 ហើយ​មាន​តម្លៃ​ប្រហាក់​ប្រហែល ៤៣៥ ដុល្លារ ​តែ​ប៉ុណ្ណោះ​៕

ប្រភព៖ theverge ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

មតិយោបល់