• 2019-07-31 02:07:58
  • ព័ត៌មាន

នៅ Apple ឡើង​គ្រប់ផ្នែក ធ្លាក់ចុះតែ iPhone ប៉ុណ្ណោះ

  • 2019-07-31 02:07:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​បង្ហាញ​ចេញ​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ត្រីមាស​ទី ២ នៃ​ឆ្នាំ ២០១៩ ដែល​គិត​ចាប់​ពី​ខែ​មេសា ដល់ ខែ​មិថុនា។

របាយការណ៍​បាន​បង្ហាញ​ថា​ចំណូល​ពី​ការ​លក់ iPhone មាន​ចំនួន ២៥,៩៩ ពាន់​លាន​ដុល្លារ ធ្លាក់​ចុះ​ពី​ចំណូល​ ២៩,៤៧ ដុល្លារ រក​បាន​កាល​ពី​ឆ្នាំ ២០១៨ ដែល​​ធ្លាក់​ចុះ​ប្រមាណ ១២%។ គិត​ចាប់​ពី ២០១២ មក​ នេះ​ជា​លើក​ដំបូង​ដែល​ចំណូល​ពី​ iPhone មិន​​ដល់ ៥០% នៃ​ចំណូល​ដែល​ក្រុមហ៊ុន​រក​បាន​សរុប។ នៅ​ត្រីមាស​ទី​ពីរ​នេះ​ចំណូល​សរុប​របស់ Apple គឺ​ ៥៣,៨ ពាន់​លាន​ដុល្លារ។

ជំនួញ​ដែល​រក​ចំណូល​ឲ្យ​ Apple បាន​ច្រើន​បន្ទាប់​ពី iPhone នោះ​គឺ​ជំនួញ​ផ្នែក​ផ្ដល់​សេវាកម្ម ដែល​រក​បាន​សរុប​ ១១,៤៦ ពាន់​លាន​ដុល្លារ មាន​ការ​កើន​ឡើង​បើ​ធៀប​នឹង​ឆ្នាំ​មុន​ដែល​រក​បាន​ ១០,២ ពាន់​លាន​ដុល្លារ។ ផ្នែក​នេះ​មាន​ដូច​ជា​សេវាកម្ម Apple Music, Apple News+, AppleCare, ApplePlay, App Store និង iCloud ជា​ដើម។

ក្រឡេក​មើល​​ការ​លក់​របស់​ iPad នៅ​តែ​ធ្វើ​បាន​ល្អ ដោយ​នៅ​ត្រីមាស​ចុង​ក្រោយ​នេះ​វា​អាច​រក​ចំណូល​ឲ្យ Apple បាន​ ៥,០២ ពាន់​លាន​ដុល្លារ កើន​ឡើង​ពី ៤,៦៣ ពាន់​លាន​ដុល្លារ​នា​ឆ្នាំ​មុន។ ផ្នែក​ Wearables Home និង Accessories វិញ​អាច​រក​ចំណូល​បាន​ ៥,៥៣ ពាន់លានដុល្លារ ខណៈ​ដែល​ឆ្នាំ​មុន​រក​បាន​ ៣,៧៣ ពាន់លានដុល្លារ។ ការ​លក់​កុំព្យូទ័រ Mac ក៏​កើន​ឡើង​ដែរ ពោល​កើន​ពី ៥,២៥ ពាន់​លាន​ដុល្លារ ​ដល់ ៥,៨២ ពាន់​លាន​ដុល្លារ។

ចំណូល​ ៥៣,៨ ពាន់លាន​ដុល្លារ​​នៅ​ត្រីមាស​ទី ២ នេះ ​ក្នុង​នោះ Apple អាច​ទទួល​បាន​ប្រាក់​ចំណេញ​ ១០,០៤ ពាន់​លាន​ដុល្លារ។ សម្រាប់​ត្រីមាស​ទី ៣ ឆ្នាំ ២០១៩ ក្រុមហ៊ុន​បាន​ព្យាករណ៍​​ថា​អាច​រក​ចំណូល​បាន​ចន្លោះ​ពី ៦១ ទៅ ៦៤ ពាន់​លាន​ដុល្លារ៕

ចុចអាន៖

ប្រភព៖ PhoneArena | 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់