• 2019-07-31 01:20:03
  • ព័ត៌មាន

Sony ​បំបែក​កំណត់ត្រា​ជុំវិញ​តួ​លេខ​លក់​ចេញ​ម៉ាស៊ីន​ហ្គេម PS4

  • 2019-07-31 01:20:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ាស៊ីន​ហ្គេម PlayStation 4 របស់​ Sony ​បាន​លក់​ចេញ​ដល់​តួ​លេខ​ ១០០ លាន​គ្រឿង​ ហើយ នេះ​បើ​យោង​តាម​ទិន្នន័យ​ថ្មី​ដែល​ក្រុមហ៊ុន​ជប៉ុន​បង្ហើប​ប្រាប់​ក្នុង​អំឡុង​ពេល​ប្រកាស​របាយការណ៍​ចំណូល​នា​ពេល​កន្លង​ទៅ។

នៅ​ត្រីមាស​ចុង​ក្រោយ​គិត​បញ្ចប់​ត្រឹម​ថ្ងៃ​ទី ៣០ ​មិថុនា Sony លក់​ចេញ PS4 ​បាន​ ៣,២ លាន​គ្រឿង បូក​បន្ថែម​នឹង​តួ​លេខ​ចាស់​ប្រកាស​កាល​ពី​ត្រីមាស​មុន​ដែល​មាន​ដល់ ៩៦,៨ លាន​គ្រឿង សរុប​ស្មើ​នឹង ១០០ លាន​គ្រឿង។

យោង​តាម​អ្នក​វិភាគ​ជាន់​ខ្ពស់​នៅ Niko Partners លោក Daniel Ahmad ​បាន​បង្ហាញ​ថា​ការ​លក់​ចេញ PlayStation 4 ​ប្រើ​ពេល​ត្រឹម ៥ ឆ្នាំ​និង ៧ ខែ​ដើម្បី​ហក់​ដល់​ចំណុច ១០០ លាន​គ្រឿង ស្រប​ពេល PlayStation 2 ​ប្រើ​ពេល ៥ ឆ្នាំ​និង ៩ ខែ ដោយ​នេះ​ថែម​ទាំង​លឿន​ជាង​ការ​លក់​ឧបករណ៍ Wii របស់ Nintendo ថែម​ទៀត។

បញ្ជាក់​ថា​ក្រុមហ៊ុន Sony ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចេញ​ផ្សាយ​ម៉ាស៊ីន​ហ្គេម​ជំនាន់​ថ្មី​ PS5 នៅ​ឆ្នាំ ២០២០ ខាង​មុខ ​ដោយ​ក្រុមហ៊ុន​បញ្ជាក់​រួច​ជា​ស្រេច​ថា​នឹង​មាន​ការ​គាំទ្រ​ដល់​កម្រិត​បង្ហាញ 8K ប្រព័ន្ធ​សំឡេង 3D Audio ​និង​មុខងារ​គាំទ្រ​ការ​ប្រើប្រាស់​ឌីស​ហ្គេម​ជំនាន់​ចាស់​ជា​ដើម។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ theverge ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់