• 2019-07-30 04:36:26
  • ព័ត៌មាន

​ដំបូង​បំផុត ​​Contact ​ឡេន​សម្រាប់​ស្រីៗ​ ​អាច Zoom បាន​

  • 2019-07-30 04:36:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្មីៗ​នេះ​អ្នក​វិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ​ University of California San Diego បង្កើត​បាន​ពុម្ព​គម្រូ​​​ ​​Contact ​ឡេន​(ឡេនបំពាក់លើភ្នែកពិត) ​មាន​មុខងារ​អាច​ពង្រីក ​ឬ​បង្រួម​បាន​តាម​រយៈ​ចលនា​កែវ​ភ្នែក។

​យោង​តាម​រយៈ​ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា​ ​មុខងារ​ថ្មី​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នេះ ​ត្រូវ​បាន​សិក្សា​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​ព្រម​ទាំង​បាន​ពិសោធន៍​រាប់​មិន​អស់​ផង​ដែរ។ ​យ៉ាង​ណាមិញ​ ប្រភេទ​ Contact ​ឡេន​នេះ ​ត្រូវ​បាន​ផលិត​ឡើង​ពី​ biomimetic lens ​ជាមួយ​នឹង​បច្ចេកទេស polymer films ​ដែល​មាន​នាទី​ចម្លង Signal ពី​កែវភ្នែក​មក​ឧបករណ៍​ដើម្បី​ដំណើការ។

រូបតំណាង

​ត្បិត​តែ​​ពុម្ព​គម្រូ​ ត្រូវ​បាន​បង្កើត​ឡើង​ហើយ​ក៏​ដោយ​ ​ប៉ុន្តែ​មិន​ទាន់​មាន​ក្រុមហ៊ុន​ណា​មួយ​វិនិយោគ​ដើម្បី​ផលិត​សម្រាប់​ទីផ្សារ​នៅ​ឡើយទេ៕

ប្រភព៖ engadget ប្រែ​សម្រួល៖ រក្សា

មតិយោបល់