• 2019-07-30 02:24:44
  • ព័ត៌មាន

Xiaomi ឈរតំណែងកំពូល ៨ ត្រីមាសជាប់គ្នា នៅឥណ្ឌាមិនទាន់មានអ្នកផ្ដួលបាន

  • 2019-07-30 02:24:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Canalys បាន​បញ្ចេញ​របាយការណ៍​ថ្មី​វិភាគ​អំពី​ទីផ្សារ​ស្មាតហ្វូន​ក្នុង​ប្រទេស​ឥណ្ឌា ប្រចាំ​ត្រីមាស​ទី ២ នៃ​ឆ្នាំ ២០១៩ នេះ។

របាយការណ៍​បង្ហាញ​ថា​ Xiaomi នៅ​តែ​បន្ត​កាន់​កាប់​តំណែង​កំពូល​រយៈពេល ៨ ត្រីមាស​ជាប់ៗ​គ្នា​ ចំណែក​ Vivo កើន​ឡើង​ចំនួន​លក់​ ៦៣% ហើយ​ក្រុមហ៊ុន​ Oppo និង Realme ក៏​កើន​ឡើង​ចំនួន​លក់​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ។

Samsung គឺ​ជា​ក្រុមហ៊ុន​ស្មាតហ្វូន​ធំ​តែ​មួយ​គត់​ដែល​ជួប​ប្រទះ​នឹង​ការ​ធ្លាក់​ចុះ​ចំនួន​លក់​ និង​ទំហំ​ទីផ្សារ។ ពោល​នៅ​ត្រីមាស​ចុង​ក្រោយ​នេះ Samsung លក់​បាន​ស្មាតហ្វូន ៧,៣ លាន​គ្រឿង ធៀប​នឹង​​ឆ្នាំ​មុន​លក់​បាន​ ៩,៩ លាន​គ្រឿង ថយ​ចុះ ២៧%៕

ចុចអាន៖

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់