• 2019-07-29 04:41:36
  • ព័ត៌មាន

ស្ទើរមិនជឿរថយន្តប្រើប្រព័ន្ធទាំងនេះអាចជួយកាត់បន្ថយគ្រោះថ្នាក់ចរារណ៍បានច្រើនដល់ម្លឹង

  • 2019-07-29 04:41:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ទីក្រុង​នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍ ម៉ូតូ​ដែល​ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​មាន​ចំនួន​ច្រើន​ជាង​រថយន្ត ដោយ​សារ​វា​មាន​រូបរាង​តូច តម្លៃ​ថោក​និង​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​នៅ​ក្នុង​ទីក្រុង​ដែល​ជា​រឿយៗ​តែងតែ​មាន​ការ​កក​ស្ទះ​ចរាចរណ៍។

ជា​ការ​ពិត ម៉ូតូ​ធ្វើ​ឲ្យ​ការ​បើកបរ​នៅ​លើ​ផ្លូវ​មាន​ភាព​ងាយ​ស្រួល ប៉ុន្តែ​វា​ក៏​បាន​ចូលរួម​ចំណែក​យ៉ាង​ធំ​ក្នុង​ការ​រីក​រាលដាល​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ទីក្រុង​ផង​ដែរ។ គ្រោះ​ថ្នាក់​ចរាចរណ៍​ភាគ​ច្រើន​កើតឡើង​ដោយ​ការ​បើកបរ​គ្មាន​សណ្ដាប់​ធ្នាប់ និង​មិន​គោរព​ច្បាប់​ចរាចរណ៍។ ឧទាហរណ៍​ដូច​ជា​នៅ​ទី​ក្រុងភ្នំពេញ នៅ​ពេល​មាន​ការ​កក​ស្ទះ​ចរាចរណ៍ យើង​តែងតែ​ឃើញ​មាន​ម៉ូតូ​ជិះ​នៅ​លើ​ចិញ្ចើម​ផ្លូវ ឬ​ជិះ​បញ្ច្រាស​ទិស​ក៏​មាន បញ្ហា​នេះ​មិន​ត្រឹម​តែ​បង្ក​គ្រោះថ្នាក់​សម្រាប់​អ្នក​ជិះ​ម៉ូតូ​នោះ​ទេ សូម្បី​តែ​អ្នក​ជិះ​រថយន្ត​ក៏​​រង​ការ​ប៉ះ​ពាល់​ផង​ដែរ។

យ៉ាងណាមិញ សព្វ​ថ្ងៃ​នេះ​យើង​សង្កេត​ឃើញ​ថា​មាន​និន្នាការ​ផ្សព្វផ្សាយ និង​ការ​អប់រំ​ជា​ច្រើន​​ដែល​ទាក់ទង​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍ ក្នុង​គោល​បំណង​ការពារ​និង​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​ក៏​ដូច​ជា​លើក​កម្ពស់​ការ​គោរព​ច្បាប់​ចរាចរណ៍​ជាដើម ក៏​ប៉ុន្តែ​បញ្ហា​ទាំង​នេះ​ត្រូវ​ការ​ចំណាយ​ពេល​យូរ​ដើម្បី​ដោះស្រាយ។

ដូច្នេះ​ហើយ​សម្រាប់​អ្នក​ជិះ​រថយន្ត​គួរ​ជ្រើសរើស​រថយន្ត​ដែល​មាន​បច្ចេកវិទ្យា​ឆ្លាត​វៃ​អាច​ជួយ​សម្រួល និង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​បើកបរ ជៀសវាង​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្សេងៗ​ក្នុង​ស្ថាន​ភាព​ផ្លូវ​ដែល​ចង្អៀត ឬ​ផ្លូវ​ដែល​មាន​ម៉ូតូ​ចរាចរណ៍​ច្រើន ជា​ពិសេស​គឺ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​តែម្ដង។

ខាង​ក្រោម​នេះ​គឺ​ជា​បច្ចេកវិទ្យា​មួយ​ចំនួន​ដែល​អ្នក​គួរ​ពិចារណា​មុន​ទិញ​រថយន្តថ្មី ៖

ប្រព័ន្ធ​ផ្ដល់​ដំណឹង​នៅ​ពេល​បើកបរ​ចេញ​ពី​គន្លង​ផ្លូវ (Lane Keeping System) ជា​ប្រព័ន្ធ​មួយ​ដែល​ផ្ដល់​សញ្ញា​ដល់​អ្នក​បើកបរ​នៅ​ពេល​អ្នក​បើក​រថយន្ត​ចេញ​ពី​គន្លង​ផ្លូវ​របស់​ខ្លួន​ដោយ​ចៃដន្យ។ ពេល​នោះ​ប្រសិន​បើ​កាមេរ៉ា​ផ្នែក​ខាង​មុខ​នៃ​រថយន្ត​ចាប់​បាន​សញ្ញា​រថយន្ត​​កំពុង​បើក​ចេញ​ពី​គន្លង​ផ្លូវ នោះ​ប្រព័ន្ធ​នេះ​នឹង​ផ្ដល់​ដំណឹង​ជូន​អ្នក​បើកបរ ដោយ​ផ្ដល់​ភាព​រំញ័រ​ទៅ​លើ​ចង្កូត​នៃ​រថយន្ត​ដើម្បី​ឲ្យ​អ្នក​បើក​ចូល​គន្លង​វិញ ជៀស​វាង​ការ​ប៉ះ​ម៉ូតូ​ឬ​រថយន្ត​ដទៃ​ដែល​កំពុង​ធ្វើ​ដំណើរ។

ប្រព័ន្ធ​សុវត្ថិភាព​មួយ​ទៀត​គឺ ប្រព័ន្ធ​ផ្ដល់​ដំណឹង​គ្រោះ​ថ្នាក់​ជុំវិញ​រថយន្ត (Blind Spot Information System) ​រួម​ជា​មួយ​នឹង ប្រព័ន្ធ​ប្រាប់​ដំណឹង​ពេល​មាន​រថយន្ត​ពី​ខាង​ក្រោយ​រថយន្ត​របស់​អ្នក (Cross Traffic Alert) អាច​បង្ហាញ​អ្នក​បើកបរ​នៅ​ពេល​ដែល​មាន​រថយន្ត​មក​ពី​ផ្នែក​ខាង​ក្រោយ​ដែល​មើល​មិន​ឃើញ​ខណៈ​ពេល​ដែល​កំពុង​បើកបរ ឬ​រៀប​នឹង​ចូល​ចត។ ប្រព័ន្ធ​ប្រាប់​ដំណឹង (Cross Traffic Alert) នេះ​ប្រើ​សំឡេង​ និង​ផ្ដល់​ជា​សញ្ញា​ដើម្បី​ប្រាប់​អ្នក​បើកបរ​នៅ​ពេល​មាន​អ្នក​ថ្មើរ​ជើង ឬ​ម៉ូតូ​ឆ្លង​កាត់​នៅ​ខាង​ក្រោយ​រថយន្ត។

ប្រព័ន្ធ​ផ្ដល់​សញ្ញា​គ្រោះថ្នាក់​ពេល​មាន​ឧបសគ្គ ឬ​អ្នក​ថ្មើរ​ជើង​ឆ្លងកាត់ និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់​ដោយ​ស្វ័យប្រវត្តិ (Pre-collision Assist with Autonomous Emergency Braking) ។ ប្រព័ន្ធ​ទាំង​ពីរ​នេះ ប្រើ​រ៉ាដា និង​កាមេរ៉ា​ខាង​មុខ​ដើម្បី​ចាប់​ឧបសគ្គ​ ដូច​ជា​រថយន្ត​ខាងមុខ ឬ​អ្នក​ថ្មើរ​ជើង​កំពុង​ឆ្លង​ផ្លូវ​ខាងមុខ បន្ទាប់​មក​វា​នឹង​ផ្ដល់​សញ្ញា​ដល់​អ្នក​បើកបរ ក្នុង​ករណី​អ្នក​បើកបរ​នៅ​តែ​មិន​ឆ្លើយតប នោះ​រថយន្ត​នឹង​ធ្វើ​ការ​ចាប់​ហ្វ្រាំង​បន្ទាន់​ដោយ​ស្វ័យប្រវត្តិ។

ប្រព័ន្ធ​សុវត្ថិភាព​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ បច្ចុប្បន្ន​យើង​សង្កេត​ឃើញ​មាន​បំពាក់​នៅ​លើ​រថយន្ត​មួយ​ចំនួន​តូច ហើយ​ក្នុង​នោះ​ដែរ រថយន្ត Ford Everest 2019 ក៏​មាន​បំពាក់​បច្ចេកវិទ្យា​នេះ​ផង​ដែរ។ Ford Everest ម៉ូដែល​ថ្មី 2019 ជារថយន្ត SUV ដែល​ទទួល​បាន​ការ​គាំទ្រ និង​ទទួល​ស្គាល់​ពី​សំណាក់​អតិថិជន​ទាំង​គុណភាព សមត្ថភាព និង​បច្ចេកវិទ្យា។ កាន់​តែ​ពិសេស​ជាង​នេះ​ទៅទៀត ថ្មីៗ​នេះ​ក្រុមហ៊ុន RMA Cambodia ដែល​ជា​តំណាង​ចែកចាយ​ផ្ដាច់​មុខ​រថយន្ត Ford នៅ​កម្ពុជា បាន​ដាក់​ចេញ​នូវ​ ប្រម៉ូសិន​ពិសេស​មិន​ធ្លាប់​មាន​ពី​មុន​មក​សម្រាប់​រថយន្ត Ford Everest 2019 ដោយ​មាន​ផ្ដល់​ជូន​តម្លៃ​ពិសេស​ត្រឹម​តែ $75,000 តែ​ប៉ុណ្ណោះ (ដែល​មាន​តម្លៃ​ដើម $79,900) មិន​តែ​ប៉ុណ្ណោះ​លោកអ្នក​ក៏​អាច​បង់​រំលោះ ដោយ​បង់​មុន​ត្រឹម​តែ 20% រឺ $15,000 និង​បង់​ប្រចាំ​ខែ​ត្រឹម​តែ $996/ខែ តែ​ប៉ុណ្ណោះ។ សូម​ប្រញាប់​រួសរាន់​ឡើង ការ​ផ្ដល់​ជូន​នេះ​មាន​រយៈពេល​កំណត់។

សូម​អញ្ជើញ​​ទទួល​យក​អត្ថប្រយោជន៍​ទាំង​អស់​នេះ នៅ​អគារ​តាំង​បង្ហាញ​រថយន្ត​ទំាង​បី​របស់ Fordដែល​រួម​មាន ៖

  • ទី​តាំង​ទី​១: អគារ​លេខ 444 មហាវិថី​ព្រះមុនីវង្ស ទល់​មុខ​ក្រសួង​ដែនដី​នគររោបនីយកម្ម​និង​សំណង់ ទូរសព្ទទំនាក់ទំនង 023 214 214

  • ទីតាំងទី២: នៅ​តាម​បណ្តោយ​ផ្លូវ​ទៅ​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ពោចិនតុង ទូរសព្ទ​ទំនាក់ទំនង 023 890 880

  • ទីតាំងទី៣: អគារលេខ 593 ផ្លូវជាតិលេខ6 ខេត្តសៀមរាប ទូរសព្ទទំនាក់ទំនង 063 766 063

សម្រាប់​ព័ត៌មាន​បន្ថែម អាច​ទាក់ទង​តាម​រយៈលេខ​ទូរសព្ទ 012 333 975

អត្ថបទ៖ សុខហេង

មតិយោបល់