• 2019-07-26 01:32:17
  • ផលិតផលថ្មី

ទូរសព្ទ​តម្លៃ​​ត្រឹម ៣០០ ដុល្លារ តែ​សមត្ថភាព​លើស​ពី​ការ​ស្មាន ឯរាងក៏ស្ទាវ ហើយទាន់សម័យ

  • 2019-07-26 01:32:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ តម្លៃ​ទូរសព្ទ​កាន់​តែ​ថ្លៃ​ទៅៗ​រហូត​​ចូល​ខ្ទង់​ពាន់​ស្មើ​នឹង​កុំព្យូទ័រ​​ល្អៗ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ពុំ​ហ៊ាន​ចំណាយ​ថវិកា​ទៅ​ទិញ​។ ប៉ុន្មាន​ឆ្នាំ​ខាង​ក្រោយ​នេះ បច្ចេកវិទ្យា​ផ្នែក​ទូរសព្ទ​បាន​​រីក​ចម្រើន​យ៉ាង​រហ័ស ដែល​យើង​អាច​និយាយ​បាន​ថា ទោះ​ទូរសព្ទ​តម្លៃ​ថោក​ក៏​អាច​មាន​កម្លាំង​ខ្លាំង​ផង​ដែរ​។

ថ្ងៃ​នេះ​ Sabay នឹង​បង្ហាញ​ទូរសព្ទ​មួយ​គ្រឿង​ ដែល​មិន​ត្រឹម​តែ​ស្អាត តែ​ទាន់​សម័យ​និង​មាន​​កម្លាំង​ម៉ាស៊ីន​ខ្លាំង​នោះ​គឺ Vivo S1

​សម្រាប់​ស្មាតហ្វូន​ត្រកូល S-Series នេះ​គឺ​មាន​ភ្ជាប់​ជាមួយ​នឹង​ស្លាក​សញ្ញា​ថា "Unlock Your Style" ដែល​តំណាង​ឱ្យ​គោលដៅ​របស់​អតិថិជន​វ័យ​ក្មេង ដែល​មាន​ថាមពល​ខ្លាំង ទាន់​សម័យ និង​តែងតែ​ដើរ​ទាន់​និន្នាការ​ចុង​ក្រោយ​បំផុត​ដែល​កំពុង​តែ​មាន​ការ​ពេញ​និយម​បំផុត​នោះ​។

Vivo S1 នេះ​ប្រើប្រាស់​នូវ​ទឹក​ថ្នាំ Nano-Ion ដែល​ធ្វើ​អោយ​ពណ៌​របស់​វា​ស្រស់​ស្អាត​មាន​ពន្លឺ​ចាំង ចែង​ទាក់​ទាញ​បំផុត​។ ស្មាតហ្វូន​ស៊េរី​ថ្មី Vivo S1 នេះ​មាន​ពីរ​ពណ៌​សម្រាប់​ធ្វើ​ការ​ជ្រើសរើស​នោះ​គឺ​ពណ៌​ខ្មៅ Diamond Black និង​ពណ៌​ខៀវ Skyline Blue

លក្ខណៈ​សម្បត្តិ​ពិសេស​​របស់ Vivo S1 មាន​ដូចជា៖

  • ​អេក្រង់​ Super Amoled ទំហំ​ 6,38អ៊ីញ មាន​កម្រិត​ភាព​ច្បាស់ 1080x2340 pixels (FHD+) លាត​ដល់​ទៅ 90%​ នៃ​ផ្ទៃ​ខាង​មុខ និង​មាន​កម្រិត​ aspect ratio 19.5:9

  • ស្កេន​ក្រយៅ​ដៃ​លើ​អេក្រង់​ In-display fingerprint scanner មាន​ល្បឿន​លឿន​

  • មាន​ CPU Octa-core ល្បឿន​ 2 GHz មាន​ទំហំ 12nm

  • រ៉េម​ទំហំ 6GB និង​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ 128GB បន្ថែម​បាន​ដល់ 256GB

  • ដាក់​ស៊ីម​កាត​បាន​ 2

  • ដំណើរ​ការ​ប្រព័ន្ធ Android 9.0 pie គ្រប​ដោយ Funtouch OS 9 មាន​មុខងារ​ដូចជា Ultra Game Mode , Multi-Turbo និង Competition Mode ដែល​ធ្វើ​អោយ​កម្លាំង​ម៉ាស៊ីន​របស់​ស្មាតហ្វូន​នេះ​ខ្លាំង​នៅ​ពេល​ដែល​លេង​ហ្គេម និង​ការ​សន្សំ​ថាមពល​ថ្ម​បាន​ខ្ពស់​ថែម​ទៀត

  • ​កាមេរ៉ា​ក្រោយ​មាន​ 3 គ្រាប់៖ ទី1 មាន​ទំហំ 16MP សម្រាប់​រូប​ធម្មតា, ទី2 មាន​ទំហំ 8MP សម្រាប់​ថត​ទូលាយ (AI Super-Wide Angle) 120 ដឺក្រ, និង2MP Depth Sensor សម្រាប់​ការ​ថត​រូបភាព Portrait ឬ Bokeh

  • កាមេរ៉ា​ខាង​មុខ​ទំហំ 32MP មាន​មុខងារ ​AI Selfie ដែល​ភ្ជាប់​ជាមួយ​នឹង​បច្ចេកវិទ្យា​ឆ្លាត​វៃ​ជា​ច្រើន​ដូចជា AI Filter, AI Selfie Lighting, AR Stickers និង AI Face Beauty

  • ទំហំ​ថ្ម 4500 mAh ភ្ជាប់​ជាមួយ​មុខងារ​សាក​លឿន Dual-Engine Fast Charging

Vivo S1 មាន​ដាក់​លក់​ក្នុង​ទីផ្សារ​ ហើយ​ជាមួយ​តម្លៃ​ត្រឹម​តែ​ 299 ដុល្លារ​ប៉ុណ្ណោះ​៕

អត្ថបទ៖ អ៊ឹម ដេវីដ

មតិយោបល់