• 2019-07-25 03:47:20
  • ផលិតផលថ្មី

Nokia ចេញ​ទូរសព្ទ 4G ថ្មី តម្លៃ​ធូរ​ខ្លាំង​បំផុត

  • 2019-07-25 03:47:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ HMD បាន​ប្រកាស​ចេញ​​ទូរសព្ទ​ម៉ាក Nokia ​តម្លៃ​ធូរ​ចំនួន​ពីរ​ម៉ូដែល​គឺ Nokia 220 4G និង Nokia 105 សម្រាប់​វាយ​លុក​លើ​ទីផ្សារ​អឺរ៉ុប។

Nokia 220 4G

វា​​ជា​ទូរសព្ទ​ដែល​មក​ជំនួស​តំណែង Nokia 220 ចេញ​កាល​ពី​ឆ្នាំ ២០១៤។ វា​មាន​បញ្ចូល​នូវ​កម្មវិធី​សម្រាប់​បើក​​វិបសាយ អាច​បើក​វិបសាយ​បណ្ដាញ​សង្គម និង​វិបសាយ​ព័ត៌មាន​ទាំង​អស់ រួម​ជា​មួយ​ហ្គេម​ចាស់ៗ​ដូច​ជា​ហ្គេម​ពស់ និង​អាច​បង្ហាញ​ពណ៌ ១៦ លាន​ពណ៌។

ទូរសព្ទ​ផលិត​ពី​បូលី​កាបូណាត​នេះ អាច​ដាក់​ស៊ីម​បាន​ចំនួន​ពីរ មាន​កាមេរ៉ា​​មួយ​គ្រាប់ អម​ដោយ​ភ្លើង​ LED និង​អាច​ស្ដាប់​វិទ្យុ​បាន​ផង​ដែរ។ ថ្ម​មាន​ទំហំ ១២០០ mAh និង​អាច​សាក​ថ្ម​តាម​រយៈ​រន្ធ micro USB។ HMD អះអាង​ថា​ទូរសព្ទ​នេះ​អាច​​​ប្រើ​បាន​ធម្មតា​រយៈពេល ២៧ ​ថ្ងៃ​ និង​និយាយ​ជាប់​បាន ៦ ម៉ោង ដោយ​មាន​តម្លៃ ៣៩ អឺរ៉ូ ស្មើ​ប្រមាណ ៤៣ ដុល្លារ

Nokia 105

វា​មាន​រូបរាង​ដូច​ជា Nokia 105 (2017) ប៉ុន្តែ​វា​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​មុខ។ អាច​រក្សា​ទុក​លេខ​ទូរសព្ទ​បាន​ចំនួន​ ២ ០០០ និង​សារ​បាន​ចំនួន ៥០០ និង​មាន​ភ្លើង​ពិល​ប្រភេទ LED ទៀត​ផង។

វា​អាច​ដាក់​ស៊ីម​បាន​ចំនួន​ពីរ មាន​ថ្ម​ទំហំ ៨០០ mAh អាច​ដោះ​ចេញ​បាន សាក​ថ្ម​តាម​រន្ធ Micro-USB និង​មាន​រន្ធ​កាស 3.5 mm។ Nokia 105 (2019) ក៏​មាន​វិទ្យុ មាន​ជម្រើស​ពណ៌​ខ្មៅ ខៀវ និង​ផ្កាឈូក ជា​មួយ​តម្លៃ ១៣ អឺរ៉ូ ឬ​ស្មើ​ប្រមាណ ១៤ ដុល្លារ៕​​​

ចុចអាន៖

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់