• 2019-07-24 03:12:42
  • ព័ត៌មាន

iPhone ថ្មី​រៀប​នឹង​ចេញ Apple បញ្ចេញ​មុខងារ​ថ្មី ប្ដូរ​ទូរសព្ទ​កាន់​តែ​ស្រួលជាងមុន

  • 2019-07-24 03:12:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​បញ្ចេញ​កំណែ​ទម្រង់​ iOS 12.4 កាល​ពី​ម្សិលមិញ​នេះ ដោយ​មាន​បន្ថែម​ជម្រើស​ថ្មី​​ សម្រាប់​ការ​ផ្ទេរ​ទិន្នន័យ​ពី​ឧបករណ៍​ចាស់​ ទៅ​កាន់​ឧបករណ៍​ថ្មី​កាន់​តែ​ងាយ​ស្រួល​ជាង​មុន។

ជម្រើស​ថ្មី​នេះ​ គឺ​អ្នក​អាច​ផ្ទេរ​​ទិន្នន័យ​ពី​ឧបករណ៍​ចាស់​ ទៅ​ឧបករណ៍​ថ្មី បាន​ដោយ​ប្រើ​ប្រាស់​ Wi-Fi មិន​ត្រូវ​ការ​ iCloud ឬ​ធ្វើ​ Backup តាម​រយៈ iTunes ដូច​មុន​នោះ​ទេ។ ក្រៅ​ពី​អាច​ផ្ទេរ​ដោយ​ប្រើ Wi-Fi អ្នក​ក៏​អាច​ប្រើ​ប្រាស់​​ខ្សែ USB3 Camera Adaptor និង​ខ្សែ Lightning បាន​ផង​ដែរ។

រយៈពេល​នៃ​ការ​ផ្ទេរ​តាម​រយៈ Wi-Fi គឺ​​លឿន ឬ យូរ​អាស្រ័យ​លើ​ទំហំ​ទិន្នន័យ​ដែល​ត្រូវ​ផ្ទេរ និង​ល្បឿន​នៃ​អ៊ីនធឺណិត​របស់ Wi-Fi ផង​ដែរ ព្រោះ​ត្រូវ​ដំឡើង​ឡើង​វិញ​នូវ​កម្មវិធី​​​​ចាស់ៗ​របស់​អ្នក លើ​ iPhone ថ្មី។​

ការ​បន្ថែម​នូវ​មុខងារ​ថ្មី​ស្រប​ពេល​នឹង iPhone ស៊េរី​ឆ្នាំ ២០១៩ ជិត​ប្រកាស​ចេញ ដែល​គេ​រំពឹង​ថា Apple នឹង​បញ្ចេញ​វា​ដល់​ពិភពលោក​នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ៕​

ចុចអាន៖

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់