• 2019-07-24 01:25:15
  • ព័ត៌មាន

រូបភាព​ផ្តិត​ចេញ​ពី​កាមេរ៉ា 64MP របស់ Redmi ដឹងមួយសន្លឹកស៊ីប៉ុន្មាន MB អត់?

  • 2019-07-24 01:25:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Redmi ដែល​ស្ថិត​ក្រោម​ទ្រនំ​នៃ​ក្រុមហ៊ុន​មេ Xiaomi ​កាន់​តែ​កៀក​ជិត​ក្នុង​ការ​ចេញ​ផ្សាយ​ស្មាតហ្វូន​ជំនាន់​ក្រោយ​របស់​ខ្លួន ដែល​មាន​បំពាក់​កាមេរ៉ា​ក្រោយ​ទំហំ​ធំ​ដល់​ទៅ 64MP។ ជា​ការ​ប្រកួតប្រជែង​លើ​ស្លាកយីហោ Realme ​និង Samsung ​កំពុង​ផ្ទុះ​ខ្លាំង​លើ​ការ​ប្រជែង​ Sensor កាមេរ៉ា​ធំ​នៅ​លើ​ទីផ្សារ។

យោង​តាម​ដំណឹង​ចែកចាយ​លើ​គេហទំព័រ Weibo ​បាន​ឲ្យ​ដឹង​ថា​រូបភាព​ដែល​ផ្តិត​ចេញ​ពី​កាមេរ៉ា​ទំហំ 64MP លើ​ស្មាតហ្វូន Redmi មួយ​សន្លឹក​ស៊ី​អង្គ​ផ្ទុក​ដល់​ទៅ 20MB ដែល​នេះ​ធៀប​នឹង​រូបភាព​ផ្តិត​ចេញ​ពី​កាមេរ៉ា​ 48MP ស៊ី​ទំហំ 16MB ពោល​គឺ​ខុស​គ្នា​ប្រមាណ 4MB/សន្លឹក។

រំឭក​ថា​មុន​នេះ​ក្រុមហ៊ុន​ក៏​បាន​បង្ហាញ​នូវ​គំរូ​រូបភាព​មួយ​សន្លឹក ដែល​ប្រើប្រាស់​ស្មាតហ្វូន​កាមេរ៉ា 64MP ថត​សត្វ​ឆ្មា​មួយ​ក្បាល ហើយ​កម្រិត​នៃ​ការ​បង្រួម​ចូល​គឺ​មិន​បែក​សាច់​រូបភាព ដោយ​ច្បាស់​ម៉ត់​ល្អ​មិន​ថា​តែ​សរសៃ​រោម​តូចៗ ឬ​គ្រាប់​ភ្នែក​នោះ​ឡើយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena | gizmochina ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់