• 2019-07-23 08:22:51
  • ព័ត៌មាន

សត្វ​ចិញ្ចឹម​ទាំង​នេះ​មាន​ Followers រាប់​លាន​នាក់​ក្នុង​ Instagram

  • 2019-07-23 08:22:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​មិន​មាន​អី​ចម្លែក​ទេ​ ពេល​​យើង​ឃើញ​តារា​មាន​អ្នក​គាំទ្រ​ច្រើន​ទូទាំង​ពិភពលោក​ ដូចជា​ Ariana Grande ដែល​មាន​អ្នក​ follow រហូត​ដល់​ ១៦០ លាន​នាក់ ច្រើន​ជាង​​គេបង្អស់លើ Instagram​។ ប៉ុន្តែ​​អ្នក​មាន​ដឹង​ទេ​ថា​ សត្វ​ចិញ្ចឹម​ទាំង​ប៉ុន្មាន​ខាងក្រោមនេះ​ក៏​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អ្នក​ប្រើប្រាស់​ទូទាំង​ពិភពលោក​។

១. Jiffpom

កូន​ឆ្កែ​ដ៏​គួរ​ឲ្យ​ស្រឡាញ់​មួយ​​នេះ​មាន​អ្នក​ follow ច្រើន​​ជាង​គេ​នៅ​ក្នុង​ Instagram រហូត​ដល់​ ៩,២ លាន​នាក់​។ Jiffpom ពេល​ខ្លះ​ត្រូវ​គេ​យល់​ច្រលំ​ថា​ជា​តុកាតា​ ព្រោះ​វា​ស្អាត​ពេក​។

២. Doug the Pug

កូន​ឆ្កែ​តឿ​មុខ​​ជ្រួញ​ជាមួយ​នឹង​ភ្នែក​មូល​ក្រឡង់​តែ​គួរ​ឲ្យ​ស្រឡាញ់​មួយ​នេះ​​ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ២ ដោយ​មាន​អ្នក​ follow ចំនួន ៣,៨ លាន​នាក់​។

៣. Juniper the Fox

ពេល​ធម្មតា​សត្វ​ចិញ្ចឹម​គឺ​សំដៅ​ទៅ​​ឆ្កែ​ឬ​ឆ្មា ប៉ុន្តែ​account មួយ​នេះ​បង្កើត​ឡើង​ ដើម្បី​បង្ហោះ​រូប​កញ្ជ្រោង​របស់​ខ្លួន​។ Juniper ជា​កញ្ជ្រោង​​មាន​រោម​ស្អាត​និង​រាង​តូច ដែល​គេ​បាន​ជួយ​ហើយ​យក​មក​ចិញ្ចឹម​។ អ្វី​ដែល​អស្ចារ្យ​នោះ​គឺ មាន​សៀវភៅ​និយាយ​អំពី Juniper ផង​ដែរ​ មាន​ចំណង​ជើង​ថា The Happiest Fox។ Juniper មាន​អ្នក​ follow ចំនួន ២,៨ លាន​នាក់​។

៤. Grumpy Cat

ខុស​ពី​សត្វ​​ខាង​លើ​ ឆ្មា​នេះ​មិន​មាន​មុខ​ cute ឡើយ​ ប៉ុន្តែ​ចំណុច​ទាក់​ទាញ​របស់​ឆ្មា​នេះ​គឺ​ មុខ​របស់​វា​នេះ​ឯង​។ វា​មាន​មុខ​ក្រញ៉ូវគ្រប់​ពេល​ ដែល​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​ជា meme ជា​រឿយៗ​។ Grumpy Cat មាន​អ្នក​ follow ចំនួន ២,៧ លាន​នាក់​។

៥. Marnie the Dog

ឆ្កែ​នេះ​មាន​អាយុ ១៧ ឆ្នាំ ហើយ​ធ្លាប់​ជា​ឆ្កែ​អនាថា​ ដែល​ត្រូវ​បាន​គេ​ជួយ​ពី ៦ ឆ្នាំ​មុន​។ Marnie តែង​តែ​លៀន​អណ្តាត​ចេញ ពេល​ថត​រូប​។ Marnie មាន​អ្នក​ follow ជិត ២ លាន​នាក់​៕

ចុចអាន៖

ប្រភព៖ Time ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

មតិយោបល់