- 2019-07-23 05:26:24
- ព័ត៌មាន
Apple គ្រោងជះ ១ ពាន់លានដុល្លារ បន្តដង្ហើមថ្មីដល់ក្រុមហ៊ុន Intel
- 2019-07-23 05:26:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple គ្រោងជះ ១ ពាន់លានដុល្លារ បន្តដង្ហើមថ្មីដល់ក្រុមហ៊ុន Intel
ចន្លោះមិនឃើញ
តាមរបាយការណ៍ពី Wall Street Journal បានចុះផ្សាយកាលពីថ្ងៃចន្ទកន្លងទៅបានឲ្យដឹងថាក្រុមហ៊ុន Apple កំពុងស្ថិតក្នុងការចរចាចង់ទិញយកអាជីវកម្មផលិតបន្ទះឈីប modem របស់ក្រុមហ៊ុន Intel ដែលមានតម្លៃប្រមាណ ១ ពាន់លានដុល្លារអាមេរិក។
កិច្ចព្រមព្រៀងអាចនឹងប្រកាសទៅបាននៅសប្តាហ៍ក្រោយ ស្របពេលដែលតម្លៃភាគហ៊ុនរបស់ Intel បានផ្ទុះឡើង ១ ភាគរយបន្ទាប់ពីលេចចេញដំណឹងដ៏ល្អមួយនេះ។ សព្វថ្ងៃ Intel ក៏ជាដៃគូសហការជាមួយ Apple លើការផ្គត់ផ្គង់បន្ទះឈីប modem LTE លើ iPhone ជំនាន់ក្រោយ ប៉ុន្តែក្រោយពី Apple និង Qualcomm ដោះស្រាយវិវាទប៉ាតង់ចប់រួចរាល់ ក៏ធ្វើឲ្យ Intel ហាក់បាក់ស្បាតនិងសម្រេចដកថយលើឧស្សាហកម្មនេះវិញ។
យ៉ាងណាមិញ Apple ត្រូវបានប្រភពសង្កត់ធ្ងន់ថានឹងផ្តល់ដង្ហើមថ្មី ឲ្យឧស្សាហកម្មផលិតបន្ទះ modem 5G របស់ Intel ក្រោកឈរឡើងវិញ តាមរយៈការប្រើប្រាស់ថវិកាខ្ទង់ ១ ពាន់លានដុល្លារទិញផ្តាច់អាជីវកម្មរបស់ក្រុមហ៊ុនរួមសញ្ជាតិមួយនេះផ្ទាល់តែម្តង។
ប្រសិនណាក្លាយជាការពិត នោះក៏នឹងក្លាយជាការចំណាយដ៏ធំមួយផ្សេងទៀតរបស់ក្រុមហ៊ុនលោក Tim Cook ខណៈការចាយច្រើនបំផុតបានកើតឡើងនៅឆ្នាំ ២០១៤ គ្រាដែល Apple ជះ ២,៦ ពាន់លានដុល្លារទិញយកក្រុមហ៊ុន Beats Electronics and Beats Music។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: