• 2019-07-23 03:14:16
  • ព័ត៌មាន

Facebook អាចនឹង​បើក​ឲ្យ​ Story ​រក​លុយ​បាន បើ​ហេតុផល​ ៣ នេះសមរម្យពិតមែន

  • 2019-07-23 03:14:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តាំង​ពី​ក្រុមហ៊ុន​បណ្ដាញ​សង្គម​យក្ស​ Facebook ​ដាក់​ឲ្យ​ប្រើប្រាស់​មុខងារ​ Story ​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ឆ្នាំ ២០១៧។ ​ ២ ​ឆ្នាំ​មក​នេះ​មុខងារ​នេះ​ដាក់​ឲ្យ​ប្រើ​ភ្លាម​ ​ពេញ​និយម​ភ្លាម​ ស៊ី​ដាច់​មុខងារ​ចាស់​គឺ Facebook Messenger Day, Snapchat Stories ​និង IG Stories ​ថែម​ទៀត​ផង។ ​

Facebook Stories

​តោះ! ​មក​ដឹង​ពី ​កត្តា​អាច​ទៅ​រួច​ ៣ ​បន្ទន់​ចិត្ត​ឲ្យ​ Facebook ​អនុញ្ញាត​បើក​ឲ្យ​អ្នក​លេង Story ​រក​លុយ​បាន​ដូច​ទៅ​នឹង​ការ​ដាក់​​ពាណិជ្ជកម្ម​លើ​​សេវាកម្ម​ផ្សេងៗ ​ជាពិសេស​អាច​នឹង​ដាក់​ឲ្យ​រក​លុយ​បាន​លឿន​ជាង​ Snapchat ផង​ដែរ​៖

​១) ចំនួន​អ្នក​ Active ​ដ៏​ច្រើន​សម្បើម​នៅ​ក្នុង​​ Ecosystyem ​របស់ Facebook

​គិត​តែ​​ត្រឹម​ខែ​មិថុនា ឆ្នាំ ២០១៩ ​ចំនួន​អ្នក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើ​ Facebook​ជា​ប្រចាំ​​ក្នុង​មួយ​ខែ ​​នៅ​លើ App ទូរសព្ទ​ដៃ​ ​កើន​ដល់ ៧ លាន​(Advertisers)។​ ​ក្នុង​នោះ​គេ​ដឹង​ថា​ ​ចំនួន ៣ លាន​នាក់​នៃ អ្នក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ​ប្រើប្រាស់​មុខងារ​ Facebook Stories ​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ដល់​អតិថិជន​ពួក​គេ។ ​ចឹង​ច្បាស់​ណាស់​ថា ​ត្រឹម​ត្រីមាស​ ១ ​ឆ្នាំ ២០១៩ ​Facebook ​​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើ Story ច្រើន​ជាង ១ ​លាន​នាក់។ (របាយការណ៍​ចេញ​ផ្សាយ​ដោយ​ Techcruch)។

​យោង​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​លោក​ Dave Wehner ​ប្រធាន​ជាន់​ខ្ពស់​ផ្នែក​គណនេយ្យ​ប្រចាំ​នៅ Facebook ថា៖ "យើង​ប្រហែល​ជា​អាច​នឹង​នាំ​យក​​មុខងារ​បន្ថែម​ទៀត​​លើ​ Stories សម្រាប់​ Advertisers ​ទៅ​ដាក់​លើ​ Ads Manager ​ក្នុង​ពេល​ឆាប់ៗ​នេះ។ ដូច​នេះ​ Advertisers ​មាន​ទម្រង់​ច្បាស់​លាស់​មួយ​ ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​ពួក​គេឲ្យដល់គោលដៅ ​ព្រម​ជាមួយ​នឹង​តម្លៃ​ Ads ​ទាប​ផង​ដែរ។”​

​២) ​​គុណ​សម្បតិ្ត​ច្រើន​ជាង​ ​គុណ​វិបត្តិ​

​ដូច​លើក​ឡើង​ខាង​លើ​រួច​ហើយ​ Ecosystem ​របស់ Facebook ​បង្កើត​មក​ដើម្បី​តម្រង់​ទៅ​រក​អ្នក​ប្រើ​ផ្ទាល់(រក​លុយ​)។ ​គ្រាន់​តែ​ Stories ​របស់​ Facebook ​មាន ៣ ​គឺ​លើ Instagram ​មុន​គេ(ខែ​៨ ២០១៦), WhatApp Status និង Facebook Stories។ ​ទិន្នន័យ​ទទួល​បាន​ជា​ប្រចាំ​លើ​មុខងារ​តែ​មួយ​ដូច​គ្នា​លើ​របស់ ៣ ​ផ្សេង​គ្នា Facebook ទទួល​បាន​អ្នក​លេង​ជា​ប្រចាំ​ថ្ងៃ​នៅ​ទូទាំង​ពិភពលោក ៥០០ លាន​នាក់។(Facebook ​គ្រោង​នឹង​សម្រេច​ផែន​ការ​យក​អ្នក​លេង​ប្រចាំ​ថ្ងៃ ១ ប៊ីលាន​នាក់​នៅ​ឆ្នាំ ២០២០)​។

ចំណែក​ SnapChat ​តែ​ឯង​ទទួល​បាន​អ្នក​លេង​ជា​ប្រចាំ​ថ្ងៃ​នៅ​ទូទាំង​ពិភពលោក​ ១៩០ លាន​នាក់(​តែ​​ក្នុង​នោះ​មាន​ចំនួន​តិច​តូច​ ​ដែល​ពួក​គេ​​លេង​ Stories ​មិន​​ដូច​ Facebook ​នោះ​ទេ)។

-គុណ​សម្បត្តិ​ធំ​ទី​១៖​ ​(ទូក​ធំ​ក្ដោង​ធំ) ​​អ្នក​លេង​ជា​​ប្រចាំ​ច្រើន​សន្ធឹក​ ជា​កន្លែង​​ទាក់ទាញ​អ្នក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម។ ​លើស​ពី​នេះ​​ នៅ​លើ Facebook ​ស្រួល​តេស្ត​ជាង​ ​បើ​ជោគ​ជ័យ​ដាក់​ឲ្យ​តែ​ម្ដង​មិន​ចាំ​យូរ។

-​គុណ​សម្បត្តិ​ធំ ២៖ ​រយៈពេល​ត្រឹម​ត្រូវ​ដែល​ Facebook ​កំណត់​នោះ​ជា​កន្លែង​រកលុយ​ដ៏​ពិត​ប្រាកដ។ ពោល​គឺ​ ២៤ ​ម៉ោង ​​បាត់​ផុស​ចាស់​​និង​រយៈពេល​​ផុស​បាន​វែង​បំផុត​​ ២ ​នាទី​នេះ​ គឺ​ជា​របៀប​ដាក់ Ads ​ច្បាស់​ណាស់ ​ក៏​ព្រោះ​តែ​នៅ​លើ​ Feed ​អ្នក​មើល​ ​មិន​ចេះ​តែ​ឃើញ​រហូត​ដូច​របៀប​ចាស់​នោះ​ទេ។

​៣)​ ចុច​ចំ​កន្លែង​រមាស់

សំដៅដល់ (Targeting) ​បើ​ធៀប​ជាមួយ​បណ្ដាញ​សង្គម​ផ្សេង ​នៅ​លើ Facebook ​មាន​ភាព​ទាក់ទាញ​ជាង​។ ​ដូច​នេះ​ច្បាស់​ណាស់​ថា​ ​ទំហំ​នៃ​ចំនួន​អ្នក​លេង​កាន់​តែ​កើន​ ​និង​រីក​បាន​លឿន​ផង​ដែរ ​ជាពិសេស​គឺ​កន្លែង​រក​លុយ​ដែល ​​(​​ដៃ​គូ​​ប្រកួត​ប្រជែង​ ​មិន​ទាន់​គិត​ដល់​នៅ​ឡើយ)។

​យ៉ាង​ណា​មិញ​ ​ហេតុផល​ធំ ៣ ខាង​លើ​គ្រាន់​តែ​ជាការ​វិភាគ​ខ្លី​ ដែល​អាច​នឹង​កើត​ឡើង​នា​ពេល​បន្តិច​ទៀត​ ដូច្នេះ​សូម​រង់ចាំ​តាម​ដាន​មើល​បន្ត​ទៀត​ថា តើ​ Facebook ​អាច​នឹង​សម្រេច​ចិត្ត​ចឹង​មែន​ទេ?

អត្ថបទទាក់ទង៖

ប្រភព៖ facebook ប្រែ​សម្រួល៖ រក្សា

មតិយោបល់