• 2019-07-22 01:53:04
  • ព័ត៌មាន

​ទូរ​សព្ទ​ OPPO​ F11​ Pro​ មានជម្រើសមេម៉ូរីធំមួយដែលអ្នកគួររើសយក

  • 2019-07-22 01:53:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​ទទួល​បានការ​គាំទ្រ​ខ្លាំង​ពីសំណាក់​អ្នកប្រើ​ប្រាស់​ទូរ​សព្ទ​ដៃ​ស៊េរី​ F របស់​ OPPO​ ទំហំ​ 64GB​ ដែល​មាន​ពីរ​ពណ៌​ Thunder​ Black​ និង​ Aurora​ Green​ រួចមក​។

OPPO​ F11​ Pro

សង្កេតឃើញថា​ស៊េរី​នេះ​នៅតែ​មាន​អ្នកគាំទ្រ​ដដែល​ជាមួយ​ទំហំ​ថ្មី​ និង​ធំជាង​មុន​ រហូតដល់​ទៅ​128GB​ ដែល​កាន់តែ​ងាយស្រួល​សម្រាប់​ Fan​ OPPO​ ដែល​និយម​ចូលចិត្ត​លេង​ហ្គេម​អន​ឡាញ​ធំៗ​ ផ្ទុក​ទិន្នន័យ​រូបភាព​ និង​ វីដេអូ​ បាន​ច្រើនជាង​មុន​ទ្វេដង​ឯណោះ​។

Game Asistant លើ F11 Pro

OPPO​ F11​ Pro​ ទំហំ​128GB​ បាន​ចូល​មក​រណ្តំ​ចិត្ត​អ្នកប្រើ​ប្រាស់​ក្នុងរយៈ​ពីរបី​ខែ​មកនេះ​ ដោយ​វា​មក​ជាមួយនឹង​ពណ៌​ថ្មី​មួយទៀត​នោះ​គឺ​ពណ៌​ F11​ Pro​ Waterfall​ Gray​ ដូចដែល​អ្នក​ទាំងអស់គ្នា​ធ្លាប់ស្គាល់​ដូច្នោះ​ដែរ​។

នៅពេល​នេះ​ជម្រើស​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន​ ជាមួយនឹង​កម្លាំង​កាន់តែ​ខ្លាំង​ជាង​មុន​ ដោយ​ OPPO​ F11​ Pro​ ទំហំ​128GB​ ដែល​មាន ៣ ពណ៌​ វា​មិន​ត្រឹមតែ​តម្រូវ​ទៅតាម​ចំណង់​ចំណូលចិត្ត​របស់​លោកអ្នក​ប៉ុណ្ណោះទេ​ វា​ថែមទាំង​ធ្វើ​ឱ្យ​លោកអ្នក​មានទំនុក​ចិត្ត​ខ្ពស់​ក្នុង​ការ​លេង​ហ្គេម​អ៊ី​នធើ​ណែ​ត គ្រប់​ប្រភេទ​បាន​យ៉ាង​រលូន​ទៀតផង​។

កញ្ញា សាឡាត់ ស្រីឡាង កំពុងកាន់ F11 Pro

ម៉ូ​ឌែ​លនេះ​វា​មាន​មេម៉ូរីម៉ាស៊ីន(ROM) ចាប់ពី 64GB ដល់ទំហំ​128GB​ និង​ RAM​ ទំហំ​ 6GB​ អាច​បន្ថែម​ SD​ Cared​ បាន​រហូតដល់​ទៅ​ 256GB​ ថាមពល​ថ្ម​ 4000mAh​ ក៏​ចាត់ទុក​បាន​ថា​មិនធម្មតា​ដែរ​ ដើម្បី​ទប់ទល់​នឹង​ការ​លេង​ហ្គេម​រយៈពេល​យូរ​ ហើយ​វា​មក​ម៉ា​ស៊េ​ត(Set​) ជាមួយនឹង​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន​ VOOC​ 3.0​ ទោះបីជា​ទូរ​សព្ទ​លោកអ្នក​លេង​ហ្គេម​រហូតដល់​តែ​អស់​ថ្ម​ក្ដី​ ក៏​បច្ចេកវិទ្យា​ដ៏​ទំនើប​មួយ​នេះ​ អាច​ជួយ​ឱ្យ​លោកអ្នក​សាក​ថ្ម​ទូរ​សព្ទ​ឆាប់​ពេញ​និង​មាន​សុវត្ថិភាព​បាន​ដែរ​។

មិន​តែប៉ុណ្ណោះ​គុណសម្បត្តិ​មួយទៀត​ ដែល​ធ្វើ​ឱ្យ​អ្នក​និយម​លេង​ហ្គេម​ មិន​អាច​ខ្វះ​បាន​គឺ​បច្ចេកវិទ្យា​ជំនួយ​ល្បឿន​ Hyper​ Boost​ ដែលកាត់​បន្ថយ​ភាព​ទាក់​ កាត់បន្ថយ​ភាព​រអាក់រអួល​ ឬ មិន​ធ្វើ​ឱ្យ​ការ​លេង​ហ្គេម​របស់​អ្នក​គាំង​បាន​ឡើយ​។

តម្លៃ OPPO​ F11​ Pro

ក្រៅពីនោះ​វា​មក​ជាមួយនឹង​មុខងារ​ Game​ Assistant​ ដែល​មាន​អត្ថ​ប្រយោជន៍​ជាច្រើន​ដូចជា​អាច​បិទ​ដំណឹង​(Notification​) ឬបិទ​សារ​កុំ​ឱ្យ​លោត​ចេញ​ បិទ​ការ​ហៅ​ទូរ​សព្ទ​ចូល​ ដែល​ជា​កត្តា​អាច​រំខាន​ពេលវេលា​កំពុង​លេង​ហ្គេម​របស់​លោកអ្នក​បាន​ ក្នុង​តម្លៃ​ដែល​សមរម្យ​បំផុត​ត្រឹមតែ​ ៣៥៩ ដុល្លារ៕

អត្ថបទ៖ រក្សា

មតិយោបល់