• 2019-07-21 07:28:46
  • ចំណេះដឹង

៥ ប្រទេស​មាន​អ្នក​ទិញ​ម៉ូតូ​ជិះ​ច្រើន​ជាង​គេ​បំផុត​ក្នុង​លោក

  • 2019-07-21 07:28:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Motorcycles Data បាន​បង្ហាញ​ទិន្នន័យ​ប្រទេស​ចំនួន ៥ ដែល​មាន​ទីផ្សារ​ម៉ូតូ​ធំ​ជាង​គេ​បំផុត ​ក្នុង​នោះ​សុទ្ធសឹងតែ​​​ជា​ប្រទេស​នៅ​​ទ្វីប​អាស៊ី។ ចង់​ដឹង​មាន​ប្រទេស​ណា​ខ្លះ​តាម​ដាន​ដូច​ត​ទៅ ៖

១. ឥណ្ឌា

កាល​ពី​ឆ្នាំ ២០១៨ ចំនួន​ម៉ូតូ​ដែល​លក់​នៅ​ឥណ្ឌា​មាន​ចំនួន​សរុប​ដល់ ២១,៥ លាន​គ្រឿង។ ដោយ​ឡែក​សម្រាប់​ឆ្នាំ ២០១៩ នេះ​វិញ គិត​ត្រឹម​​ចុង​ខែ​ឧសភា​ចំនួន​​ម៉ូតូ​ដែល​លក់​ចេញ​​នៅ​ឥណ្ឌា​មាន​សរុប ៧,៩៨ លាន​គ្រឿង ធ្លាក់​ចុះ​ជាង ១០% បើ​ធៀប​នឹង​ពេល​ដូច​គ្នា​កាល​ឆ្នាំ​មុន។ ម៉ាក​ម៉ូតូ​ពេញ​និយម​ជាង​គេ​គឺ​ម៉ាក Hero ​របស់​ឥណ្ឌា​តាម​ពី​ក្រោយ​ដោយ​ម៉ាក Honda, TVS, Bajaj និង Royal Enfield។

​២. ចិន

ចាប់​តាំង​ពី​ចំនួន​លក់​បាន​កើន​ឡើង​ដល់​ចំណុច​កំពូល​​កាល​ពី​ឆ្នាំ ២០១៤ រួច​មក (លក់​បាន​ ២៦,៩ លាន​គ្រឿង) ទីផ្សារ​នេះ​​​អាច​​បង្កើត​កំណត់​ត្រា​កំពូល​ថ្មី​បាន​នៅ​ឡើយ​ទេ។ គិត​​ត្រឹម​ចុង​ខែ​មេសា​ ឆ្នាំ ២០១៩ នេះ ផ្អែក​តាម​ទិន្នន័យ​របស់​សហគមន៍​យានយន្ត​ចិន (CAAM) ម៉ូតូ​ដែល​លក់​ចេញ​បាន​ចំនួន ៤,៧២ លាន​គ្រឿង ថយ​ចុះ ២,២% ធៀប​នឹង​ឆ្នាំ​មុន។ ឆ្នាំ ២០១៨ ទីផ្សារ​នេះ​លក់​ម៉ូតូ​បាន​ប្រមាណ ១៤ លាន​គ្រឿង។

៣. ឥណ្ឌូណេស៊ី​

នៅ​ត្រីមាស​ដំបូង​​ជនជាតិ​ឥណ្ឌូណេស៊ី​​បាន​ទិញ​ម៉ូតូ​ជិត ១,៧ លាន​គ្រឿង កើន​ឡើង ១៥% បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​ទៅ។ រសជាតិ​និយម​របស់​​ជនជាតិ​ឥណ្ឌូណេស៊ី​​​គឺ​ម៉ាក​ Honda មាន​ទីផ្សារ​ប្រហែល ៧៣% និង​លេខ​ពីរ​គឺ​ម៉ាក​ Yamaha មាន​ទីផ្សារ ២១%។​

​៤. វៀតណាម

នៅ​ ៦ ខែ​ដំបូង​នៃ​ឆ្នាំ ២០១៩ ជន​ជាតិ​វៀតណាម​ទិញ​​ម៉ូតូ​ជា​មធ្យម​ ៨ ៣០០ គ្រឿង​ក្នុង​មួយ​ថ្ងៃ ដែល​ស្មើ​ជាង ១,៥ លាន​គ្រឿង។ ស្រដៀង​នឹង​ឥណ្ឌូណេស៊ី​ដែរ Honda គឺ​កាន់​កាប់​ទីផ្សារ​ធំ​ជាង​គេ​មាន​ជិត ៧៧% ហើយ​បន្ត​ពង្រីក​អនុភាព​របស់​ខ្លួន​ជា​បន្ត​បន្ទាប់។

​៥. ប៉ាគីស្ថាន​

ចំនួន​លក់​នៅ​ប៉ាគីស្ថាន​ផ្ទុះ​ឡើង​កាល​ពី​ឆ្នាំ ២០១៨ អាច​លក់​បាន​រហូត​ដល់​ ១,៩ លាន​គ្រឿង ជួយ​ឲ្យ​ប៉ាគីស្ថាន​យក​ឈ្នះ​ថៃ ក្លាយ​ជា​ទីផ្សារ​ម៉ូតូ​ធំ​ជាង​គេ​ក្នុង​លោក​លំដាប់​លេខ ៥។ ចូល​ដល់​ឆ្នាំ ២០១៩ សន្ទុះ​ហាក់​មាន​ការ​ថយ​ចុះ ដោយ​នៅ​ ៦ ខែ​ដំបូង​នេះ ម៉ូតូ​ដែល​លក់​ចេញ​មាន​ចំនួន ៨៧៨ ៤០៤ គ្រឿង ថយ​ចុះ ១១,៣% ធៀប​នឹង​ឆ្នាំ​មុន។ Honda ជា​ម៉ាក​ម៉ូតូ​ពេញ​និយម​ជាង​គេ​មាន​ទីផ្សារ​ប្រហែល ៦០% ហើយ​ម៉ូតូ CB150F លក់​ដាច់​ខ្លាំង​ជាង​គេ៕​

ចុចអាន ៖ ម៉ូតូ​អូតូ Honda ADV 150 តម្លៃ​ក្នុង​ស្រុក​ជាង ២ ពាន់​ដុល្លារ​

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

មតិយោបល់