• 2019-07-21 05:24:40
  • ព័ត៌មាន

តម្លៃធូរប៉ុណ្ណឹងហើយ មានអ្នកដាក់​ញត្តិ​ឲ្យ​ទម្លាក់​តម្លៃ Redmi K20 ទៀត

  • 2019-07-21 05:24:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ថ្ងៃ​មុន​ក្រុមហ៊ុន Xiaomi បាន​ដាក់​លក់​ស្មាតហ្វូន Redmi K20 និង K20 Pro ជា​ផ្លូវ​ការ​នៅ​ប្រទេស​ឥណ្ឌា ដោយ​មាន​តម្លៃ​ធូរ​ខ្លាំង ហើយ​លក្ខណៈ​សម្បត្តិ​ខ្ពស់​ទៀត​ផង។ ប៉ុន្តែ​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​នៅ​មិន​ទាន់​ពេញ​ចិត្ត​នឹង​តម្លៃ​នេះ​នៅ​ឡើយ។

ញត្តិ​មួយ​នៅ​លើ​​វិបសាយ Change.org ត្រូវ​បាន​​ដាក់​ស្នើ​ឡើង ដែល​សុំ​ឲ្យ Xiaomi បញ្ចុះ​តម្លៃ​ Redmi K20 ឲ្យ​ទាប​ជាង​នេះ។ តម្លៃ​របស់ K20 គឺ​ ២២ ០០០ រូពី​លុយ​ឥណ្ឌា ដែល​ស្មើ​ប្រមាណ ៣២០ ដុល្លារ ហើយ​ការ​ទាមទារ​គឺ​សុំ​ឲ្យ​ចុះ​តម្លៃ​ ២ ០០០ រូពី ស្មើ​ប្រមាណ ២៩ ដុល្លារ។

ក្រៅ​ពី​សុំ​បញ្ចុះ​តម្លៃ​ហើយ​ ថែម​ទាំង​សុំ​ឲ្យ​ដាក់​មេមូរី​ទំហំ ៨ GB និង​អង្គ​ផ្ទុក​ទំហំ ១២៨ GB ជា​ប្រភេទ Base ទៀត​ផង ខណៈ​ដែល​ប្រភេទ Base ដែល​ក្រុមហ៊ុន​ដាក់​លក់​គឺ​មាន RAM ទំហំ ៦ GB និង​អង្គ​ផ្ទុក ៦៤ GB។

មក​ទល់​ពេល​នេះ មាន​មនុស្ស​ប្រមាណ ៤០០ នាក់​ហើយ បាន​ចូល​រួម​ក្នុង​ការ​ដាក់​ញត្តិ ប៉ុន្តែ​នៅ​បន្ត​កើន​ឡើង​ជានិច្ច។ រង់​ចាំ​មើល​ថា​ Xiaomi នឹង​សម្រេច​ចិត្ត​បែប​ណា?​

ចុចអាន ៖

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់