• 2019-07-21 04:10:08
  • ចំណេះដឹង

ចំនួន​អ្នក​ប្រើ YouTube និង Facebook នៅ​ខ្មែរ​ខុស​គ្នា​ខ្លាំង​កម្រិត​ណា?

  • 2019-07-21 04:10:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Geeks In Cambodia បាន​ចេញ​ផ្សាយ​របាយការណ៍​ថ្មី​អំពី​ការ​ប្រើ​ប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​នៅ​កម្ពុជា​ប្រចាំ​ឆ្នាំ ២០១៩ នេះ។ ក្នុង​របាយការណ៍​មាន​តួ​លេខ​គួរ​ចាប់​អារម្មណ៍​ខ្លះៗ​ដូច​ខាង​ក្រោម​នេះ ៖

  • អ្នក​ប្រើ​ប្រាស់​ Facebook នៅ​កម្ពុជា​មាន​ការ​កើន​ឡើង ២ លាន​នាក់ នៅ​រយៈពេល​ ១ ឆ្នាំ​ចុង​ក្រោយ​នេះ
  • ចំនួន​អ្នក​ប្រើ​ប្រាស់ Instagram មាន​ការ​កើន​ឡើង​ប្រមាណ​ជាង ២០ ម៉ឺន​នាក់ ​នៅ ១ ឆ្នាំ​ចុង​ក្រោយ​
  • អ្នក​ប្រើ​ Facebook ភាគ​ច្រើន​មាន​វ័យ ២២ ដល់ ២៦ ឆ្នាំ​
  • បណ្ដាញ​ទំនាក់ទំនង​សង្គម​ពេញ​និយម​ជាង​គេ​គឺ Facebook តាម​ពី​ក្រោយ​ដោយ YouTube ដែល​មាន​អ្នក​ប្រើ ១,៩ លាន​នាក់ បន្ទាប់​មក​គឺ Instagram, TikTok, LinkedIn និង Twitter
  • កម្មវិធី​ផ្ញើ​សារ​ឈរ​លេខ​មួយ​គឺ WhatsApp មាន​អ្នក​ប្រើ ១,៥ លាន​នាក់

ចុចអាន ៖

អត្ថបទ៖ សុខហេង

មតិយោបល់