• 2019-07-21 02:43:07
  • ហាងឆេងផលិតផល

Lexus RX350 ពេញនិយមជិះនៅខ្មែរតម្លៃមិនចាញ់ឡានទំនើប

  • 2019-07-21 02:43:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lexus ត្រកូល RX ជា​ប្រភេទ​ឡាន​មាន​តួ​ខ្ពស់ ​មាន​ច្រើន​ជំនាន់​ដូច​ជា RX300, RX330, RX350 ជា​ដើម។

RX350 ជា​ត្រកូល Lexus ដែល​ត្រូវ​បាន​ផលិត​នៅ​ឆ្នាំ ២០០៨ និង​ចេញ​លក់​ដំបូង​នៅ​ឆ្នាំ ២០១០។ RX350 ប្រើ​ប្រាស់​កម្លាំង​​ម៉ាស៊ីន​មាន​ទំហំ ៣,៥ លីត្រ មាន ៦ ស៊ីឡាំង កម្រិត​ស៊ីសាំង​ជា​មធ្យម​ ១១,៧ លីត្រ ចម្ងាយ ១០០គ.ម សម្រាប់​ផ្លូវ​ក្នុង​ក្រុង និង​ផ្លូវ​ក្រៅក្រុង​ប្រហែល​ ៩,៨ លីត្រ ចម្ងាយ ១០០គ.ម

ងាក​មក​ប្រភេទ RX350 ប្រភេទ Full Option វិញ​អាច​ចាត់​ទុក​ថា​ជា​ប្រភេទ​ឡាន​ទំនើប​មួយ​ទាំង​ផ្នែក​ខាងក្រៅ និង ខាង​ក្នុង។ វា​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ត្រកូល Lexus RX ដែល​មាន​​លក្ខណៈ​ពិសេស​​ផុត​លេខ ដោយ​វា​មាន Trim Line នៅ​ផ្នែក​ខាង​ក្រៅ​ភ្ជាប់​ជា​មួយ​នឹង Logo Lexus នៅ​លើ​នោះ។

ជា​មួយ​ប្រព័ន្ធ​សុវត្ថិភាព​ដូច​ជា ប្រព័ន្ធ​ហ្វ្រាំង ABS លើ​កង់​ទាំង ៤ ប្រព័ន្ធ​ទប់​លំនឹង និង​ការពារ​ពី​ការ​គ្រលែង និង​មាន​ពោង​សុវត្ថិភាព​ចំនួន ១០ គ្រាប់។ មាន​កុងទ័រ​ដែល​ផុស​លើ​កញ្ចក់ Heads-Up Display (HUD) ដែល​បង្ហាញ​ព័ត៌មាន​នៅ​ពេល​បើក​បរ​នៅ​លើ​ដង​ផ្លូវ។

ចំណែក​ឯ​កាមេរ៉ា​របស់ RX350 Full Option មាន ពីរ​គ្រាប់​លើស Lexus RX350 ធម្មតា ដែល​មាន​តែ​មួយ​គ្រាប់ គឺ​មួយ​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោយ ជំនួយ​ពេល​ថយ​ក្រោយ និង​មួយ​ទៀត នៅ​ក្រោម​កញ្ចក់​ត្រចៀក​ខាង​ស្ដាំ ងាយ​ឲ្យ​អ្នក​បើកបរ​ឃើញ​វត្ថុ​នានា​នៅ​ម្ខាង​ទៀត។

ចំពោះ​ផ្នែក​ខាង​ក្នុង​វិញRX350 Full Option បំពាក់​មក​ជា​មួយ​ពូក​ស្បែក​ ដែល​អាច ផ្លាស់​ប្ដូរ​ទីតាំង​ និង​កម្ដៅ​កៅអី ដោយ​ប្រើ​ប្រព័ន្ធ​បញ្ជា។ រួម​ជា​មួយ​ប្រព័ន្ធ​សំឡេង​បំពង​សំឡេង Mark Levinson ដែល​ជា​ម៉ាក​ដែល​ថ្លៃ។

ចំពោះ​តម្លៃ​វិញ​តាម​ប្រភទ​ពី​ឃ្លាំង​លក់​ឡាន អាឡាំដាំង បាន​ប្រាប់​ថា សម្រាប់ RX350 ស៊េរីឆ្នាំ ២០១០ ប្រភេទ Hafl Option មាន​តម្លៃ​ខ្ទង ៦ ០០០០ ដុល្លារ និង ប្រភេទ Full Option មាន​តម្លៃ​ខ្ទង ៦ ៤០០០ ដុល្លារ សម្រាប់​ពណ៌​ស​ដូច​គ្នា៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

មតិយោបល់