• 2019-07-20 03:07:55
  • ព័ត៌មាន

​Google Pixel 4 ​កាមេរ៉ា​ចង្ក្រាន​ហ្គាស​ ​លេច​ចេញ​ ៥០% ​ទៀត​ហើយ​

  • 2019-07-20 03:07:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រូបភាព render របស់​ស្មាតហ្វូន​ Pixel 4 ​បាន​លេច​ធ្លាយ​ជា​បន្ត​បន្ទាប់ ​​ជាពិសេស​ថ្មីៗ​នេះ​ស្រាប់​តែ​មាន​ការ​ បញ្ចេញ​រូបរាង​​ស្រោម​ការពារ​ទូរសព្ទ​នេះ​ មក​ជាមួយ​ផង​ដែរ​។

ស្រោម​ការពារ​ទូរសព្ទ​​ Pixel 4 (រូបភាព render)

​ត្បិត​ថា​​ថ្ងៃ​ប្រកាស​ចេញ​ស្មាតហ្វូន​ជំនាន់​ចុងក្រោយ​របស់​ Google ​នៅ​សល់​ច្រើន​ខែ​ក៏​ពិត​មែន ​ក៏​ប៉ុន្តែ​Google បាន​ធ្វើ​ឲ្យ​រឿង​មួយ​ដែល​គ្រប់​គ្នា​ស្មាន​មិន​ដល់ គឺ​បាន​បង្ហាញ​​​ការ​ឌីហ្សាញ​ផ្នែក​ខាង​ក្រោយ​របស់​ Pixel 4 លើ​គណនី​ (twitter)​ ​ផ្លូវការ​។

Pixel 4 រូបភាព render នៅឡើយ

​រូបភាព​ដែល​ Google បង្ហាញ​ឡើង គឺ​ដូច​គ្នា​នឹង​រូបភាព​​ Render លេច​ចេញ​កាល​ពី​ថ្មីៗ​នេះ ដោយ​ផ្នែក​ខាង​ក្រោយ​របស់ Pixel 4 មាន​បំពាក់​ដង្គុំ​កាមេរ៉ា​ភ្លោះ​​រាង​បួន​ជ្រុង។ វា​អាច​ទៅ​រួច​ដែល​ថា​នេះ​ជា​ការ​ Troll មួយ​របស់​ Google ប៉ុន្តែ​​ភាគ​ច្រើន​យល់​ថា​វា​ជា​ការ​ពិត។ ម្យ៉ាងទៀត ទូរសព្ទនេះមិនទាន់ចេញផ្លូវការទេ ដូច្នេះសូមរង់ចាំទាំងអស់គ្នា៕

រូបភាព render នៅឡើយ
ស្រោម​ការពារ​ទូរសព្ទ​​ Pixel 4 និង 4XL (រូបភាព render)

​អត្ថបទទាក់ទង៖

ប្រភព៖ Bgr ប្រែ​សម្រួល៖ រក្សា

មតិយោបល់