- 2019-07-19 03:52:54
- ព័ត៌មាន
នេះជាពេលវេលាបាញ់បង្ហោះយានអវកាសទៅឋានព្រះចន្ទលើកទី២ របស់ឥណ្ឌា
- 2019-07-19 03:52:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះជាពេលវេលាបាញ់បង្ហោះយានអវកាសទៅឋានព្រះចន្ទលើកទី២ របស់ឥណ្ឌា
ចន្លោះមិនឃើញ
អង្គការស្រាវជ្រាវអវកាសឥណ្ឌា បានប្រកាសថា ការបាញ់បង្ហោះយានវអកាស Chandrayaan-2 ទៅភពព្រះចន្ទជាលើកទី២ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីលើកទី១ដែលធ្វើឡើងកាលពីថ្ងៃទី១៥ ខែកក្កដា ត្រូវបានខកខានដោយសារបញ្ហាបច្ចេកទេស។
ចុចអានបន្ថែម៖ បញ្ហាគ្រឿងម៉ាស៊ីន ធ្វើឱ្យឥណ្ឌាមិនអាចបាញ់បង្ហោះយានអវកាសទៅឋានព្រះចន្ទបានឡើយ
សូមជម្រាបថា ឥណ្ឌាមានបំណងចុះចតលើផ្ទៃដីភពព្រះចន្ទនៅតំបន់ប៉ូលខាងត្បូង ដើម្បីបង្កើតនូវយុគសម័យថ្មីនៃការរុករក បង្កើនការយល់ដឹងបន្ថែមរបស់មនុស្សជាតិលើភពព្រះចន្ទ ក៏ដូចជាអវកាស ជំរុញភាពជឿនលឿននៃបច្ចេកវិទ្យា លើកកម្ពស់សម្ព័ន្ធមិត្តសកល និងលើកទឹកចិត្តដល់អ្នករុករក និងអ្នកវិទ្យាសាស្រ្តជំនាន់ក្រោយ។
តំបន់ប៉ូលខាងត្បូងនៃភពព្រះចន្ទ គឺមានចំណុចគួរឱ្យចាប់អារម្មណ៍ជាងប៉ូលខាងជើង ពោលគឺមានទំហំធំជាង និងអាចមានវត្តមានទឹក និងផ្ទុកកំណត់ត្រាហ្វូស៊ីលដែលបង្ហាញពីការកកើតឡើងនៃប្រព័ន្ធព្រះអាទិត្យផងដែរ។ ប្រសិនបើជោគជ័យ នោះឥណ្ឌានឹងក្លាយជាប្រទេសទី៤ ដែលបានប៉ះដីភពនេះ បន្ទាប់ពីអាមេរិក រុស្ស៊ី(អតីតសហភាពសូវៀត) និងចិន៕