• 2019-07-19 02:04:05
  • ព័ត៌មាន

​រថយន្ត​អគ្គិសនី Nissan ​លក់​ដាច់​បំផុត អាច​នឹង​លេច​មុខ​ក្នុង​ប្រទេស​​មួយ​ នៅ​តំបន់​អាស៊ាន​

  • 2019-07-19 02:04:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រថយន្ត​អគ្គិសនី​ Nissan Leaf ​ចេញ​តាំង​ពី​ឆ្នាំ​ ២០១០ ​រហូត​ដល់​ឆ្នាំ ២០១៩ ​​លក់​បាន​​ជាង​​ ៤០០ ​​០០០ ​គ្រឿង​នៅ​ទីផ្សារ​​ចំនួន​ ៥១ ​ប្រទេស​ បាន​​ក្លាយ​ជា​រថយន្ត​​អគ្គិសនី​ដំបូង​​​​របស់ Nissan​ ​ដែល​លក់​ដាច់​ខ្លាំង។

Nissan Leaf

​ថ្មីៗ​នេះ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន​ប្រទេស​ហ្វីលីពីន​ ​បាន​បង្ហើប​ថា​ ក្រុមហ៊ុន​រថយន្ត​ជប៉ុន​ដ៏ល្បីល្បាញមួយ​នេះ​ ជឿជាក់​ថា ​ប្រទេស​ហ្វីលីពីន ​នឹង​រួច​រាល់​ក្នុង​ការ​ផ្គត់​ផ្គង់​ទីផ្សារ​រថយន្ត​អគ្គិសនី​យ៉ាង​យូរ​បំផុត ​នៅ​ឆ្នាំ ២០២០ ខាង​មុខ​នេះ​។ ​ខណៈ​ដែល​បច្ចុប្បន្ន​ ​​យានយន្ត​ដើរ​ដោយ​​​ថាមពល​អគ្គិសនី​នៅ​ហ្វីលីពីន​កំពុង​ពេញ​និយម។

​យ៉ាង​ណា​មិញ​ ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ក្រុមហ៊ុន​ Nissan ​មិន​បាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​ច្បាស់​លាស់​ ក្នុង​ការ​នាំ​ចូល​រថយន្ត Leaf នោះ​ទេ ពោល​គឺ​គ្រប់​យ៉ាង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ចរចា​គ្នា​នៅឡើយ៕

អត្ថបទទាក់ទង៖

ប្រភព៖ topgear ប្រែ​សម្រួល៖ រក្សា

មតិយោបល់