• 2019-07-18 02:48:03
  • ផលិតផលថ្មី

​ទូរសព្ទទម្លាក់ ១,៥(ម៉ែត្រ) មិន​បែក​របស់​ ​Blackview ​លក់​ធូរ​ថ្លៃ​មែន​ទែន​

  • 2019-07-18 02:48:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្មីៗ​នេះ​ក្រុមហ៊ុន​ទូរសព្ទ Blackview ​បាន​ដាក់​លក់​បញ្ចុះ​តម្លៃ​ម៉ូឌែល​ចុងក្រោយ​ BV9600 ពាក់​កណ្ដាល​គឺ​ ២៦៩ ដុល្លារមក​ត្រឹម ១៩៩ ដុល្លារ​ប៉ុណ្ណោះ​ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ ២៦ ​ខែ​កក្កដា ២០១៩ ​តាម​រយៈ​វិបសាយ​ Aliexpress ឬ​ បើ​ចង់​បាន​អាច​រក​នៅ​វិបសាយ​ Blackview ​ផ្លូវការ​ នៅ​ទីនេះ​។

​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្រៅ​ពី​តម្លៃ ​គឺ​កម្រិត​ភាព​ធន់​នៅ​លើ​ទូរសព្ទ​ដ៏​ក្រាស​មួយ​នេះ។ ស៊េរី BV9600 មាន ២ ម៉ូឌែល​ទៀត​គឺ ​ BV9600 និង BV9600 Pro។​ ទោះ​ជា​រូបរាង​មិន​សូវ​ទាក់​ទាញ ​ប៉ុន្តែ​សម្រាប់​ BV9600​ ​​ផលិត​មក​ជាមួយ​នឹង​សំបក​អាលុយមីញ៉ូម​ពិសេស ​ការពារ​ការ​ប៉ះទង្គិច​ខ្លាំងៗ ​ព្រម​ទាំង​បំពាក់​ដោយ​​​កម្រិត​ការពារ​ជម្រាប​ទឹក IP68/IP69K ​ធន់​នឹង​ទឹក​បាន​ជម្រៅ ១,៥(ម៉ែត្រ) ​រយៈពេល​ ៣០ នាទី។

​លើស​ពី​នេះ​ទៀត​ ​ការ​តេស្ត​ផ្លូវការ​ដោយ​ក្រុមហ៊ុន​ផ្ទាល់​ បង្ហាញ​ថា ​ទូរសព្ទ​ប្រើ​ឈីប MediaTek Helio P70 នេះ​ ​អាច​ធន់​នឹង​ការ​ទម្លាក់​ពី​រយៈ​កម្ពស់​ ​១,៥(ម៉ែត្រ)​ដោយ​គ្មាន​បញ្ហា​អ្វី​ទាំង​អស់។ ​ចំណែក​ថាមពល​ថ្ម​ទំហំ ៥៥៨០ មីលីអំពែ​ម៉ោង(រស់​បាន​មួយ​ថ្ងៃ​ពេញ) មានបច្ចេកវិទ្យា​សាក​ថ្ម​លឿន​​។ ​

​ស្មាតហ្វូន​ដែល​ដំណើការ​ដោយ​ Android 9.0 ​ចុងក្រោយ​បង្អស់​នេះ​ មាន​ជម្រើស RAM 4 GB និង 6GB ​មេម៉ូរី​ចាប់ពី 64GB ដល់ 128GB មាន​បង្កប់​បច្ចេកវិទ្យា​ស្កេន​ផ្ទៃ​មុខ​ដោះសោរ ​និង​ស្កេន​ក្រយៅដៃ​ដោះសោរមក​ទាំង​ពីរ​តែ​ម្ដង(ដោះសោរចំណាយពេលតែ ០,១ វិនាទីប៉ុណ្ណោះ)។ ឯ​កាមេរ៉ាវិញ កុំ​ភ័យ! ​ថត Lowlight បាន​ច្បាស់ណាស់ ​មិន​ចាញ់​ស្មាតហ្វូន​តម្លៃ​ថ្លៃ​នោះ​ទេ។

ចង់​ដឹង​ច្បាស់​អាច​ទស្សនា​វីដេអូ​ទាំង​ប៉ុន្មាន​ខាងក្រោម​នេះ៖ ​

ប្រភព៖ gizmochina ប្រែ​សម្រួល៖ រក្សា

មតិយោបល់