• 2019-07-17 07:46:16
  • ព័ត៌មាន

ប៉ូលិសចុះបិទកន្លែងផលិតឡាន Lamborghini តម្លៃជាង ៤ ម៉ឺនដុល្លារ

  • 2019-07-17 07:46:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ូលិស​ប្រេស៊ីល​​និយាយ​ថា​ពួក​គេ​បាន​​ចុះ​បិទ​រោងចក្រ​​ខុស​ច្បាប់​មួយ​កន្លែង ដែល​ផលិត​រថយន្ត​ Ferrari និង Lamborghini ក្លែង​ក្លាយ។

ឪពុក និង​កូន​ប្រុស​ម្នាក់ ដែល​ជា​ម្ចាស់​ទីតាំង​​ស្ថិត​នៅ​ភាព​ខាង​ត្បូង​នៃ​រដ្ឋ State of Santa Catarina ​នេះ ត្រូវ​បាន​ចាប់​ខ្លួន​លើ​បទ​ឧក្រិដ្ឋ​​ផ្នែក​ឧស្សាហកម្ម។ ប៉ូលិស​និយាយ​ថា​រថយន្ត​ក្លែងក្លាយ​ដែល​ផលិត​​ឡើង​ ត្រូវ​បាន​ដាក់​លក់​លើ​បណ្ដាញ​សង្គម​ក្នុង​តម្លៃ​ពី ៤៥ ០០០ ដុល្លារ ទៅ ៦០ ០០០ ដុល្លារ។

ប៉ូលិស​មិន​បាន​បញ្ជាក់​ប្រាប់​ឡើង​ថា​​ការ​ផលិត​រថយន្ត​​នេះ គេ​បាន​ប្រើ​ប្រាស់​គ្រឿង​បន្លាស់​ប្រភេទ​ណា​ខ្លះ ប៉ុន្តែ​បាន​ចែក​រំលែក​រូបភាព​ច្រើន​សន្លឹក​នៃ​សម្បក​រថយន្ត រួម​ជា​មួយ​ឡូហ្គោ​រថយន្ត​ផង​ដែរ។

ការ​ចុះ​បិទ​​ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ​នេះ ក្រោយ​ពី​មាន​ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​សំណាក់​ក្រុមហ៊ុន​អ៊ីតាលី។ រថយន្ត​ដែល​ផលិត​ជិត​រួច​រាល់​ចំនួន ៨ គ្រឿង​ត្រូវ​បាន​រឹប​អូស ហើយ​ប៉ូលិស​និយាយ​ថា​កំពុង​ស៊ើបអង្កេត​ថា​មាន​ប៉ុន្មាន​គ្រឿង​ហើយ​ដែល​បាន​ផលិត៕​​​​​​​

ចុចអាន៖

ប្រភព៖ Scmp ប្រែ​សម្រួល៖ សុខហេង

មតិយោបល់