• 2019-07-17 07:17:02
  • ព័ត៌មាន

Mercedes-Benz គ្រោងឈប់ផលិតឡានភីកអាប់ X-Class

  • 2019-07-17 07:17:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Daimler ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ Mercedes-Benz គ្រោង​នឹង​បញ្ឈប់​ការ​ផលិត និង​លក់​រថយន្ត​​ភីកអាប់​ដំបូង​របស់​ខ្លួន ម៉ូដែល X-Class។ វិបសាយ​អាល្លឺម៉ង់​ Automobilwoche ចុះ​ផ្សាយ​ថា​ X-Class នឹង​ត្រូវ​លះបង់​ចោល​ ដោយ​សារ​ Daimler ចង់​​កាត់​បន្ថយ​ការ​ចំណាយ ដោយ​សារ​​​ការ​ថយ​ចុះ​នៃ​ប្រាក់​ចំណេញ។

​ប្រសិន​បើ​ជា​ការ​ពិត វា​ជា​ការ​បង្ហាញ​ថា​ Mercedes-Benz ទទួល​ស្គាល់​ថា​ដើរ​ផ្លូវ​ខុស ដែល​សម្រេច​ចូល​ប្រឡូក​ផ្នែក​រថយន្ត​ភីកអាប់​នេះ។ កាល​ពី​ឆ្នាំ​មុន ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រណីត​នេះ​អាច​លក់​រថយន្ត​ X-Class បាន​ចំនួន ១៦ ៧០០ គ្រឿង​ប៉ុណ្ណោះ នៅ​អឺរ៉ុប អូស្ត្រាលី និង​អាហ្វ្រិក​ខាង​ត្បូង ស្រប​ពេល​ដែល​ចេញ​លក់​បាន ២ ឆ្នាំ​ទៅ​ហើយ​នោះ។

ហេតុ​ផល​ចម្បង​ដែល​អាច​ជា​បញ្ហា​សម្រាប់ X-Class នោះ​គឺ​ដោយ​សារ​វា​មាន​តម្លៃ​ខ្ពស់ ដែល​អតិថិជន​មួយ​ចំនួន​យល់​ថា​មិន​សមរម្យ ព្រោះ​តែ​ជា​ផលិត​ឡើង​ផ្អែក​តាម​​រូបរាង​របស់ Nissan Navara ដោយ​ប្រើ​មុខមាត់​ Mercedes-Benz និង​បន្ថែម​ប្រណីត​ភាព​ផ្នែក​ខាង​ក្នុង​បន្តិច​បន្តួច។

នៅ​អាល្លឺម៉ង់ X-Class មាន​តម្លៃ​ចាប់​ពី ៣៧​ ០០០ អឺរ៉ូ (ប្រមាណ ៤១ ៥០០ ដុល្លារ) ​ហើយ​​ម៉ូដែល​ V6 ប្រើ​ប៉ុង​ពីរ​មាន​តម្លៃ ៥៩ ០០០ អឺរ៉ូ (ប្រមាណ ៦៦ ១០០ ដុល្លារ)៕​​

ចុចអាន៖

ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង

មតិយោបល់