• 2019-07-17 01:56:59
  • ហាងឆេងផលិតផល

Galaxy A80 ចេញ​មួយ​ប្រាវ​មាន​លក់​មួយ​ទឹក​តម្លៃ​ជាង ៥០០ ដុល្លារ

  • 2019-07-17 01:56:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy A80 ជា​ស្មាតហ្វូន​ដែល​ផ្លាស់​ប្តូរ​រចនាបថ​ថ្មី​មួយ​ទំហឹង​ទាំង​ផ្នែក​អេក្រង់​និង​កាមេរ៉ា។ ចំណុច​ពិសេស​របស A80 ត្រង់​ការ​បំពាក់​អេក្រង់​ពេញ New Infinity Display និង​កាមេរ៉ា​បង្វិល​មុខ​ក្រោយ។

ទូរសព្ទ​មាន​ផ្ទុក​កាមេរ៉ា​ ៣ ​គ្រាប់​មុខ​ក្រោយ​លើ​ទីតាំង​តែ​មួយ និង​អាច​បង្វិល​បាន ចេញ​លក់​នៅ​តាម​ហាង​ដើម​ខែ កក្កដា តម្លៃ​ចេញ​លក់​ដំបូង ៦១៩ ដុល្លារ។ គិត​មក​ដល់ពេល​នេះ​មាន​រយះ​ពេល​កន្លះ​ខែ​មាន​នៅ​តាម​ហាង​ជា​មួយ​តម្លៃ​​។

  • តម្លៃមួយទឹក​តម្លៃ​ប្រមាណជា ៥៣០ ដុល្លារ
  • តម្លៃថ្មី​ប្រមាណជា ៦១៩ ដុល្លារ

គ្រឿង​ក្នុង​របស់ Galaxy A80 មាន៖

  • ប្រើ RAM ទំហំ 8GB និង​អង្គ​ផ្ទុក 128GB
  • ថាមពល​ថ្ម​ទំហំ ៣ ៧០០mAh
  • មាន​មុខងារ​សាក​ថ្ម​រហ័ស​កម្លាំង ២៥ វ៉ាត់
  • បន្ទះ​ឈីប Qualcomm SDM730 Snapdragon 730 (8 nm)
  • មក​ជា​មួយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 9.0 (Pie); One UI។

កា​មេរ៉ា ៣គ្រាប់​មាន​មួយ 48MP f/2.0 មួយ​គ្រាប់​ទៀត​ប្រភេទ Ultrawide ទំហំ 8MP f/2.2 និង​គ្រាប់​ទី​បី​ជា ToF Sensor ខណៈ​កាមេរ៉ា​មុខ​ឈរ​លើ​ទីតាំង​តែ​មួយ​បែប​នេះ​ពុំ​មាន​បន្សល់​ស្នាម​ឆក​ណា​មួយ​លើ​អេក្រង់​លាត​ស្មើ​ទំហំ ៦,៧ អ៊ីញ បង្ហាញ​រូប​ភាព​កម្រិត FHD+ (១ ០៨០x២ ៤០០ ភីកសែល) ប្រភេទ Super AMOLEDនិង​មាន​មុខងារ​ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់៕

ចុចអាន៖

បញ្ជាក់៖ តម្លៃអាច​ប្រែប្រួល​នៅតាមហាង។

អត្ថបទ៖ ម៉េងងី

មតិយោបល់