• 2019-07-16 09:29:35
  • ផលិតផលថ្មី

លេច​ចេញ​កម្លាំង​បន្ទះឈីបរបស់ Galaxy Note 10

  • 2019-07-16 09:29:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពេល​ថ្មី​ៗ​ នេះ​មាន​ការ​បែក​ធ្លាយ​លទ្ធផល​កម្លាំង​បន្ទះឈីបរបស់​ទូរសព្ទ​ Samsung Galaxy Note 10 ដែល​នឹង​ចេញ​នៅ​ខែ​សីហា​ខាង​មុខ​នេះ។ Note 10ត្រូវ​បាន​ដាក់​តេស​ជា​មួយ​កម្មវិធី​ Geekbench 4 ដែល​ជា​កម្មវិធី​ដាក់​ពិន្ទុ​កម្លាំង​ទូរសព្ទ។

Note 10 ប្រើឈីប Snapdragon

បើ​តាម​ទិន្នន័យ​ ដែល​បាន​បែក​ធ្លាយ​ Note 10 នឹង​ប្រើ​បន្ទះ​ឈីប​ពីរ​ផ្សេង​គ្នា​ ដោយ​ម៉ូដែល SM-976V ប្រើ​ឈីប​ Snapdragon 855 របស់ក្រុមហ៊ុន​ Qualcomm រួម​ជា​មួយ​ RAM 12GB។ រី​ឯ​ម៉ូឌែល​ SM-N970F ប្រើ​ឈីប​ Exynos 9825 SoC របស់ Samsung ផ្ទាល់​ដែល​រួម​ជា​មួយ​ RAM 8GB។

Note 10 ប្រើឈីប Exynos

គេ​បាន​ឃើញ​ថា​ ឈីប​ Qualcomm មាន​ពិន្ទុ Multi Core ខ្ពស់​ជាង​ឈីប​របស់​ Samsung ។​ ប៉ុន្តែ​ឈីប​របស់​ Samsung ​មានពិន្ទុ Single​ Core ខ្ពស់​ជាង​ឈីប​ Qualcomm។ ក្នុងឆ្នាំនេះ​ Samsung ត្រូវ​បាន​គេ​រំពឺង​ថា​ នឹង​ចេញ​ម៉ូឌែល​ Galaxy Note 10 ចំនួនបី គឺ​ Note 10, Note 10+ និង​ Note 10 5G៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខ វេងឈាង

មតិយោបល់