• 2019-07-16 07:33:01
  • ព័ត៌មាន

ឡូយ​ខ្លាំង​! ប៉ាតង់​ថ្មី​របស់​ Samsung បង្ហាញ​ពី​ទូរសព្ទ​ដែល​អាច​ពន្លាអេក្រង់​ឲ្យ​វែង

  • 2019-07-16 07:33:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung ទើបទទួលបានសិទ្ធប៉ាតង់ថ្មីមួយ ដែលប៉ាតង់​ថ្មី​នេះ​ គឺ​សម្រាប់​បង្កើត​នូវ​ទូរសព្ទ​ ដែល​អាច​ប្រែ​ខ្លួន​ក្លាយ​ពី​ Smartphone មក Tablet​។ ពេល​មិន​ទាន់​ទាញ​អេក្រង់​ចេញ​ ទូរសព្ទ​នេះ​មាន​លក្ខណៈ​ដូច​ទូរសព្ទ​ធម្មតា​ដែរ​ ប៉ុន្តែ​ពេល​យើង​ទាញ​វា​ចេញ​មក​វា​ក្លាយ​ជា​​ tablet តូច​មួយ​។

អេក្រង់​លាក់​នេះ​អាច​បន្ថែម​ទំហំ​អេក្រង់​រហូត​ដល់​ ៥០%​។ ឧទាហរណ៍៖ បើ​ទួរសព្ទ​អេក្រង់​ទំហំ​ ៦ អ៊ីញ ពេល​ទាញ​ចេញ​វា​ក្លាយ​ជា​ tablet​ ទំហំ ៩ អ៊ីញ​វិញ​។ ការ​ធ្វើ​បែប​នេះ​គឺ​ វា​ផ្តល់​ភាព​ងាយ​ស្រួល​សម្រាប់​អ្នក​ប្រើ​ប្រាស់​ក្នុង​ការ​ដាក់​តាម​ខ្លួន​នូវ​ tablet ធំ​ល្មម​ មិន​បាច់​ដាក់​កាតាប​។ ​

ទូរសព្ទ​ថ្មី​នេះ​មាន​លក្ខណៈ​ខុស​ពី​ Samsung Galaxy Fold ដាច់​ដោយ​ វា​តម្រូវ​ឲ្យ​យើង​ទាញ​អេក្រង់​លាក់​ខ្លួន​នោះ​ចេញ​មក​។ វា​មាន​លក្ខណៈ​សាមញ្ញ​នឹង​ងាយ​ស្រួល​ប្រើ​ជាង​ Galaxy Fold​ ហើយ​ពុំ​សូវ​បារម្ភ​រឿង​បាក់​ ពេល​ពត់​ឡើយ​។ ខាងក្រោមជារូបភាពមានក្នុងប៉ាតង់ ដែលនាំឲ្យគេបង្កើតបានរូបភាព Render ដូច​ខាង​លើ៕

ចុចអាន៖

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

មតិយោបល់