• 2019-07-16 06:18:35
  • ចំណេះដឹង

​​ធ្វើ​ដំណើរ​ទៅ​ឋាន​ព្រះចន្ទ​ប្រើ​ពេល​យូរ​ប៉ុណ្ណា?

  • 2019-07-16 06:18:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចម្ងាយ​ជា​មធ្យម​ពី​ផែនដី​ទៅ​កាន់​ព្រះចន្ទ​គឺ​មាន​ប្រហាក់​ប្រហែល​ ៣៨៤ ៤០០ គីឡូម៉ែត្រ។ ត្បិត​ថា​ចម្ងាយ​នេះ​ឆ្ងាយ​ក៏​ពិតមែន​ប៉ុន្តែ​ដោយ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ទំនើប​គេ​អាច​ហោះ​ទៅ​ឋាន​ព្រះ​ចន្ទ​ដោយ​ប្រើ​ពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។

យាន​អវកាស​ដែល​បាន​ហោះ​ទៅ​ដល់​ឋាន​ព្រះចន្ទ​ដំបូង​គេ​គឺ​​យាន​ Luna 2 ដែល​បង្កើត​ដោយ​សហភាព​សូវៀត​ និង បាន​ទៅ​ដល់​ព្រះចន្ទ​នៅ​ឆ្នាំ​ ១៩៥៩។ Luna 2 បាន​ហោះ​ចេញ​លើ​គន្លង​ត្រង់​ទៅ​ព្រះចន្ទ​​ដោយ​ប្រើ​ពេល​ប្រហាក់​ប្រហែល​ ៣៤ ម៉ោង។ ដោយ​ឡែក​បេសកកម្ម​ទៅ​ឋាន​ព្រះចន្ទ​ដែល​មាន​ផ្ទុក​មនុស្ស​ទៅ​ជា​មួយ​ដំបូង​គេ​​គឺ​បេសកកម្ម​អាប៉ូឡូ​ទី​ ១១ ដែល​ហោះ​ចេញ​ពី​ផែនដី​នៅ​ថ្ងៃ​ ១៦ កក្កដា​ ឆ្នាំ​ ១៩៦៩ ដែល​ប្រើ​ពេល​ ៣ ថ្ងៃ​ដើម្បី​ដល់​គោលដៅ។ បេសកកម្ម​នេះ​បាន​មក​ដល់​ផែនដី​វិញ​នៅ​ថ្ងៃ​ទី​ ២៤ ខែ​កក្កដា។​​​​​

យ៉ាងណាក្ដី​​ដំណើរ​ទៅ​កាន់​ឋាន​ព្រះចន្ទ​លឿន​ជាង​គេ​​បង្កើត​ឡើង​ដោយ​​យាន​ New Horizons ​របស់​ណាសា​នៅ​ឆ្នាំ​ ២០០៦ ដែល​ប្រើ​ពេល​តែ​ ៨ ម៉ោង​កន្លះ​ប៉ុណ្ណោះ។ ប៉ុន្តែ​យាន​នេះ​មិន​បាន​បន្ថយ​ល្បឿន​ ឬ ​ហោះ​ចូល​គន្លង​ព្រះចន្ទ​ឡើយ​ ព្រោះ​គោលដៅ​​​នៅ​ឯ​ភព​ភ្លូតុង​ឯណោះ៕​​​​​​​​​​​​​

ចុចអាន៖

ប្រភព៖ Space ប្រែ​សម្រួល៖ សុខហេង

មតិយោបល់