• 2019-07-15 09:51:10
  • ព័ត៌មាន

Vivo​ ​S1​ នឹង​ត្រៀម​ចេញជា​ផ្លូវការ​ឆាប់ៗនេះ ​ជាមួយ​កំពូល​កំពូល​តារាចម្រៀង​ច្រើន​ដួង​

  • 2019-07-15 09:51:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន​ ​ក្នុង​ហ៊ុន​ស្មា​ត​ហ្វូ​ន​ ​Vivo​ ​បាន​ធ្វើការ​ប្រកាស​ ​និង​បញ្ចេញ​ ​ទៅលើ​រូប​ភាព​ខ្លះ​ៗ​ទាក់ទង​ទៅ​នឹង​ការ​ត្រៀម​មកដល់​នៃ​សមាជិក​ ​ស៊េរី​ថ្មី​របស់​ខ្លួន​ ​ដែល​ត្រូវជា​ស្មា​ត​ហ្វូ​ននៃ​ត្រកូល​ ​S​ ​ដំបូង​គេ​ដែល​និង​ត្រូវ​បង្ហាញខ្លួន​នៅ​លើ​ទីផ្សារ​កម្ពុជា​នា​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ​។

​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែល​ ​Vivo​ ​S1​ ​នេះ​ដែរ​ ​គឺ​ត្រូវ​បាន​បង្ហាញ​មក​ជាមួយនឹង​ជម្រើស​ពណ៌​ថ្មី​ ​ហើយនិង​លក្ខណៈ​ពិ​សេស​ៗ​ជាច្រើន​ផង​ដែរ​ដូចជា​៖​ ​បើ​និយាយទៅ​កាន់​ពណ៌​របស់​ ​S1​ ​គឺ​ត្រូវ​បាន​បង្ហាញ​មក​ជាមួយនឹង​ជម្រើស​ពណ៌​ថ្មី​ ២ ​ពណ៌​គឺ​ ​ពណ៌​ផ្កាឈូក​បែក​ទឹកសមុទ្រ​ខៀវ​ ​(​Skyline​ ​Blue​)​ ​និង​ ​ពណ៌ខ្មៅ​បែក​ស្វាយ​ ​(​Diamond​ ​Black​)​។​

​រី​ឯ​ផ្នែក​កាមេរ៉ា​វិញ​ ​វា​ត្រូវ​បាន​បំពាក់​មក​ជាមួយ​កាមេរ៉ា​មុខ​ទំហំ​ ​32MP​ ​ដែរ​នាំមុខ​គេ​ជាមួយ​កម្រិត​បង្ហាញ​ ​Ultra​ ​HD​ ​។​ ​សម្រាប់​កាមេរ៉ា​ក្រោយ​មាន​រហូត​ទៅដល់​ ​3​ ​គ្រាប់​ដែល​មាន​កាមេរ៉ា​គោល​ទំហំ​ ​16MP​ ​និង​កាមេរ៉ា​ជំនួយ​មុខងារ​ផ្សេងទៀត​មាន​ទំហំ​ ​8MP​+​2MP​។​ ​ហើយ​ស្មា​ត​ហ្វូ​ននេះ​ដែរ​ក៏​ត្រូវ​បាន​បំពាក់​មក​ជាមួយនឹង​កាមេរ៉ា​ ​Sony​ ​IMX​ ​449​ ​Camera​ ​Sensor​ ​ដែល​ជួយ​បង្កើន​ឱ្យ​អ្នកថតរូប​សន្លឹក​បាន​កាន់តែ​ច្បាស់​ ​និង​ ​ថត​ជា​វីដេអូ​មាន​លំនឹង​ល្អ​។

Vivo​ ​S1​ ​គឺ​បាន​បំពាក់​មក​ជាមួយ​ប្រភេទ​អេក្រង់​ ​Halo​ ​FullView​ ​Display​™​ ​មាន​ទំហំ​អេក្រង់​ ​6.38​ ​អ៊ីញ​ ​ហើយ​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ ​Super​ ​AMOLED​ ​ផង​ដែរ​។​ ​ផលធៀប​អេក្រង់​របស់​ស្មា​ត​ហ្វូ​ន​ ​Vivo​ ​S1​ ​គឺ​ ​19.5​:​9​ ​និង​អត្រា​អេក្រង់​ទៅ​រាង​ទាំងមូល​គឺ​ ​90​%​ ។

​ដំណើរការ​ដោយ​ប្រព័ន្ធ​ ​octa​-​core​ ​ដែល​រចនា​មក​មាន​ទំហំ​ ​12nm​ ​និង​មាន​ល្បឿន2.0GHz​ ​ហើយ​វា​ក៏​ត្រូវ​បាន​បំពាក់​មក​ជាមួយ​ ​Ram​ ​ទំហំ​ ​6GB​ ​និង​ ​អង្គ​ផ្ទុក​ទិន្នន័យ​ ​128GB​ ​ផង​ដែរ​។​​ចំពោះ​ប្រតិបត្តិ​ការ​នៃ​ការ​ដោះ​សោរ​របស់​ ​S1​ ​វិញ​ត្រូវ​បាន​បំពាក់​មក​ជាមួយនឹង​បច្ចេកវិទ្យា​ដោះ​សោរ​ ​ដោយ​ស្កេន​ក្រយៅដៃ​ ​នៅ​ផ្ទៃ​ខាងមុខ​អេក្រង់​ដូច​ទៅ​នឹង​ ​V11​ ​&​ ​V15pro​ ​ដែរ​។​ ​ដោយ​វា​ប្រើ​ប្រាស់​រយៈ​រ​ពល​ដោះ​សោរ​ត្រឹមតែ​ ​0.48​ ​វិនាទី​តែប៉ុណ្ណោះ​។​

ស្មា​ត​ហ្វូ​ន​ ​Vivo​ ​S1​ ​មាន​កម្លាំងថាមពល​ថ្ម​ ​4500mAh​ ​ដែល​ភ្ជាប់​មក​ជាមួយ​បច្ចេកវិទ្យា​ ​Dual​-​Engine​ ​សាក​ថ្ម​ផ្លេកបន្ទោរ​របស់​ក្រុមហ៊ុន​ ​Vivo​ ​។​ ​លោកអ្នក​អាច​ទុក​ ​Power​ ​Bank​ ​របស់​លោកអ្នក​នៅផ្ទះ​ដោយ​មិន​ពិបាក​យក​តាម​ខ្លួន​ ​ហើយ​ផ្តោត​អា​រម្ម​ណ៌​ធ្វើការ​ដោយ​មិន​ខ្វល់​ពី​រឿង​អស់​ថ្ម​ទូរស័ព្ទ​របស់​អ្នក​ឡើយ​។​

​សម្រាប់​តម្លៃ​លក់​របស់​ស្មា​ត​ហ្វូ​ន​ ​Vivo​ ​S1​ ​នេះ​ដែរ​នឹង​ត្រូវ​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ​20​ ​ខែកក្កដា​ ​ខាងមុខនេះ​ផង​ដែរ​។​ ​ជាមួយនឹង​ព្រឹត្តិ​ការណ៍​នៃ​ការ​ប្រគំតន្ត្រី​ ​Vivo​ ​S1​ ​Concert​ ​ដែល​នឹង​មានការ​ចូលរួម​ទៅ​ដោយ​កំពូល​តារាចម្រៀង​ជាច្រើន​ដួង​ដូចជា​៖​​លោក​ ​ខេមរៈ​សិរីមន្ត​,​ ​កញ្ញា​ ​សុខ​ ​ពិសី​,​ ​កញ្ញា​ ​ឡូ​រ៉ា​ ​ម៉ម​,​ ​លោក​ ​ហ្សូ​ណូ​,​ ​លោក​ ​នី​ ​រតនា​,​ ​ហើយនិង​តារាចម្រៀង​វ័យក្មេង​ទាំងពីរ​ដួង​ ​ពេជ្រ​ ​ថៃ​ ​និង​ ​សុខ​ ​សុជាតា​ ​ ​រួម​ទាំង​មានការ​ចូលរួម​ពីសំណាក់​តារា​កិត្តិយស​ជាច្រើន​ដួង​ផ្សេងទៀត​ដូចជា​៖​ ​លោក​ ​ថេ​នា​,​ ​លោក​ ​យា​រ៉ូ​ ​និង​កញ្ញា​ ​ដាវ​ដាវ​។​​

សម្រាប់​ព្រឹត្តិ​ការណ៍​នៃ​ការ​ប្រគំតន្ត្រី​ ​Vivo​ ​S1​ ​Concert​ ​នេះ​ដែរ​នឹង​ត្រូវ​បើកឲ្យចូល​រួម​ដោយ​ស៊េរី​ ​នៅ​ថ្ងៃសៅរ៍​ ​ទី២០​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​វេលា​ម៉ោង៧​ ​យប់​តទៅ​ ​នៅ​ក្នុង​ស្ទុ​ឌី​យ៉ូ​ទូរទស្សន៍​ហង្ស​មាស​ ​HDTV​ ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែនសុខ​ស៊ី​ធី​ជាន់ទី២​។​

​កំពូល​ព្រឹត្តិ​ការណ៍​ ​vivo​ ​S1​ ​Concert​ ​នេះ​ក៏​មាន​ផ្សាយ​ផ្ទាល់​តាមរយៈ​ទូ​រស្ស​ន៍​ហង្ស​មាស​ ​HDTV​ ​ចាប់ពី​ម៉ោង០៨​ ​យប់​រហូតដល់​ចប់​កម្មវិធី​៕

​ ​ ​ ​ ​

អត្ថបទ៖ រក្សា

មតិយោបល់