• 2019-07-15 07:22:54
  • ព័ត៌មាន

មួយ​ឈុត​​ធំ​នេះ​សម្រាប់​ Gamer តម្លៃ​ ៣ ម៉ឺន​ដុល្លារ​

  • 2019-07-15 07:22:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​Lewis Hilsenteger តែង​បាន​បង្ហាញ​ផលិតផល​បច្ចេកវិទ្យា​ថ្មីៗ​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​​​ជក់​ចិត្ត​​ខ្លាំង​បំផុត តាម​រយៈ​គណនី​ឈ្មោះ​ Unbox Theraphy របស់​​ខ្លួន។ YouTuber រូប​នេះ​ក៏​ធ្លាប់​បាន​ឈុត​កុំព្យូទ័រ​លេង​ហ្គេម​ដ៏​អស្ចារ្យ​មួយ​ ដែល​មាន​តម្លៃ​ខ្ទង់​ ៣ ម៉ឺន​ដុល្លារ​ឯណោះ។

ឈុត​លេង​ហ្គេម​របស់​ Lewis មាន​រួម​បញ្ចូល​នូវ​​ម៉ាស៊ីន​កុំព្យូទ័រ​ដែល​ដំណើរ​ការ​ដោយ​ CPU Core-i9 មាន​ល្បឿន​ ៤,៦ GHz, GPU ចំនួន​ពីរ​​ដែល​រួម​មាន​​ប្រភេទ​ GeForce GTX 1080 TI, RAM ទំហំ ១២៨ GB, Hard Disk ទំហំ ៦ TB ចំនួន​ពីរ, Hard Disk ប្រភេទ SSD ទំហំ ៤៨០ GB, ​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​ដោយ​ទឹក និង​​គ្រឿង​បន្លាស់​ស៊េរី​កប់​ផ្សេង​ទៀត។ ត្រឹម​តែ​​ម៉ាស៊ីន​កុំព្យូទ័រ​​នេះ​គឺ​មាន​តម្លៃ​រហូត​ដល់​ខ្ទង់ ២ ម៉ឺន​ដុល្លារ​ឯណោះ។

១ ម៉ឺន​ដុល្លារ​ទៀត​ Lewis បាន​ចាយ​លើ​កៅអី​ពិសេស​តម្លៃ ៣ ៦០០ ដុល្លារ​​របស់​ក្រុមហ៊ុន​ Imperator Works។ កៅអី​នេះ​អាច​ភ្ជាប់​ជា​មួយ​ Monitor បាន​​ចំនួន​បី​, មាន​កន្លែង​ដាក់​ជើង​និង​ដៃ, ​មាន​កន្លែង​ដាក់​កែវ និង​មាន​មុខងារ​ម៉ាស្សា​ដង​ខ្លួន​ទៀត​ផង។

Monitor កណ្ដាល​មាន​ទំហំ​ ៤២,៥ អ៊ីញ អាច​បង្ហាញ​រូប​ក្នុង​កម្រិត​ 4K ជា​ផលិតផល​របស់​ LG និង​មាន​អម​ដោយ​ Monitor ចំនួន​ពីរ​ដែល​មាន​ទំហំ ២៤ ​អ៊ីញ។ ខាង​ក្រោម​ជា​វីដេអូ​លម្អិត​បង្ហាញ​ពី​ឈុត​លេង​ហ្គេម​តម្លៃ ៣ ម៉ឺន​ដុល្លារ​ ៖

​​​​ **ចុចអាន៖** - **[កប់ក្ដោង​! ​អាយុ​៧ឆ្នាំ​សោះ ក្មេងនេះ​កើបលុយ ២២ លានដុល្លារពី YouTube](http://tech.sabay.com.kh/article/1107948#utm_campaign=onpage)** - **[បុរសម្នាក់អាច​រក​វិធីប្រើ​កម្មវិធី Mac លើ iPad បាន ! វា​ពិត​ជា​ដំណើរការ​បានល្អ​ណាស់](http://tech.sabay.com.kh/article/1107855#utm_campaign=onpage)**

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់