• 2019-07-15 03:17:23
  • ព័ត៌មាន

ដឹង​ហើយ​! តម្លៃ​ដើម​ចំណាយ​​ផលិត OnePlus 7 Pro មួយ​គ្រឿង​​

  • 2019-07-15 03:17:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​OnePlus 7 Pro មាន​បំពាក់​មុខងារ​ពិសេស​ជា​ច្រើន​ មិន​ចាញ់​ស្មាតហ្វូន​កំពូលៗ​នា​ពេល​បច្ចុប្បន្ន ហើយ​វា​មាន​តម្លៃ​មិន​ដល់​ខ្ទង់​ពាន់​ដុល្លារ​នោះ​ទេ ពោល​ចន្លោះ​ពី​ជាង ៦០០ ដុល្លារ ទៅ​ជាង ៧០០ ដុល្លារ​ប៉ុណ្ណោះ។

ការ​កំណត់​តម្លៃ​លក់​ទាប​បែប​នេះ ប្រហែល​ជា​មាន​អ្នក​យល់​ថា OnePlus អាច​មិន​ចំណេញ​ច្រើន​​ឡើយ​ពី​ស្មាតហ្វូន OnePlus 7 Pro មួយ​គ្រឿង។ បើ​តាម​រូបភាព​លេច​ធ្លាយ​មួយ​សន្លឹក​បង្ហោះ​លើ​ Weibo បាន​បង្ហាញ​អំពី​ថ្លៃ​​គ្រឿង​បន្លាសត់​ ដែល​ចំណាយ​លើ​​ការ​ផលិត OnePlus 7 Pro ប្រភេទ RAM ៦ GB និង​អង្គ​ផ្ទុក ១២៨ GB មួយ​គ្រឿង។

ប្រសិន​បើ​ទិន្នន័យ​នេះ​ត្រូវ​ពិត​មែន​អេក្រង់ AMOLED ដែល​ទិញ​ពី Samsung គឺ​ជា​ផ្នែក​ថ្លៃ​ជាង​គេ ដែល​មាន​តម្លៃ​ជាង ៨០ ដុល្លារ​ក្នុង​មួយ​បន្ទះ។ កាមេរ៉ា​ក្រោយ​​ចំនួន ៣ គ្រាប់ មាន​តម្លៃ ២៧,២៩ ដុល្លារ​ ក្នុង​មួយ​គ្រាប់។ RAM ទំហំ ៦ GB មាន​តម្លៃ ២៦ ដុល្លារ ចំណែក​អង្គ​ផ្ទុក ១២៨ GB មាន​តម្លៃ ២០ ដុល្លារ។ បន្ទះ​ឈីប​ Snapdragon 855 ក៏​មិន​ថោក​ដែរ ដោយ​មាន​តម្លៃ ៧០ ដុល្លារ។

សរុប​ទៅ​គ្រឿង​បន្លាស់​ត្រូវ​ការ​សម្រាប់​ផលិត OnePlus 7 Pro ប្រភេទ RAM ទំហំ ៦ GB មាន​​ថ្លៃ​សរុប​ ៣២៤,២១ ដុល្លារ។ តម្លៃ​នេះ​មិន​បូក​រួម​ការ​ចំណាយ​ផ្នែក​ស្រាវជ្រាវ និង​ផលិត​, ថ្លៃ​ពលកម្ម​ដំឡើង, ថ្លៃ​វេចខ្ចប់, ថ្លៃ​ដឹក​ជញ្ជូន និង​ចំណាយ​ផ្សេងៗ​ទៀត​នោះ​ទេ។ OnePlus 7 Pro ប្រភេទ RAM ទំហំ ៦ GB មួយ​គ្រឿង​មាន​តម្លៃ ៦៦៩ ដុល្លារ​នៅ​បរទេស ហេតុ​នេះ OnePlus អាច​ចំណេញ​ច្រើន​គួរ​សម​ដែរ​ពី​​ស្មាតហ្វូន​ដែល​លក់​បាន៕

ចុចអាន៖

​​​

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់