• 2019-07-14 01:53:08
  • ផលិតផលថ្មី

Honda Winner X ចេញ​មក​ហើយ តម្លៃ​​ក្បែរ ២ ពាន់ដុល្លារ

  • 2019-07-14 01:53:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ Honda Winner X បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នៅ​ប្រទេស​វៀតណាម ដោយ​វា​ជា​ស៊េរី​ថ្មី​នៃ​ម៉ូតូ Winner 150 ដែល​បាន​ចេញ​លក់​កាល​ពី​ឆ្នាំ ២០១៦ កន្លង​ទៅ​ក្នុង​ប្រទេស​នេះ។

Winner X មាន​ការ​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី​ស្ទើរ​តែ​ទាំង​ស្រុង​ តាម​រយៈ​ការ​ប្រើ​រចនាបថ​ឌីហ្សាញ​បែប​ម៉ូតូ​ស្ព័រ ដែល​មាន​​ភាព​ទាក់ទាញ​ខ្លាំង។ ផ្នែក​ខាង​មុខ​មាន​បំពាក់​ដោយ​អំពូល​ភ្លើង​ប្រភេទ LED ទាន់​សម័យ ដែល​មាន​រូបរាង​ប្លែក អម​ដោយ​ភ្លើងស៊ីញ៉ូ​លាន​ចេញ​ដូច​ភ្នែក​ក្ដាម។ កុងទ័រ​គឺ​​ប្រភេទ LCD ហើយ​ក៏​មាន​ប្រើ​ប្រព័ន្ធ​ហ្វ្រាំង ABS ផង​ដែរ។

Winner X មាន​បំពាក់​ដោយ​ម៉ាស៊ីន​ ១៥០ សេសេ ប្រើ​ចង្កឹះ​លេខ ៦ វគ្គ ជា​ប្រភេទ PGM-Fi ដែល​អាច​ផ្ដល់​កម្លាំង​បាន​ខ្លាំង និង​សន្សំសំចៃ​ប្រេង​បាន​ល្អ។ ម៉ូតូ​នេះ​នឹង​ចេញ​លក់​នៅ​វៀតណាម​នា​ថ្ងៃ​ទី ១៦ កក្កដា ជា​មួយ​តម្លៃ​ចាប់​ពី​ប្រមាណ ១ ៩៨៨ ដុល្លារ៕

ចុចអាន ៖

ប្រភព៖ Xehay ប្រែ​សម្រួល៖ សុខហេង

មតិយោបល់