• 2019-07-13 08:05:10
  • ព័ត៌មាន

​ស្មាតហ្វូន​តម្លៃ​ធូរ​ថ្លៃ RAM 4GB ​កាមេរ៉ា​ក្រោយ​ ៣ ​គ្រាប់​​ ​នឹង​ចេញ​មក​ឆាប់ៗ​នេះ

  • 2019-07-13 08:05:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ពេល​ថ្មីៗ​នេះ​ លេច​ចេញ​វិដេអូ​ខ្លី (teaser) ​រៀប​រាប់​យ៉ាង​ហូរ​ហែ​តាំង​ពី​ជំនាន់​កើត​ចេញ​ស្មាតហ្វូន Honor ២០១៣ (3X )​ ​រហូត​ដល់​ស៊េរី​ឆ្នាំ ២០១៨(8X)។ ជា​ពិសេស​គឺ​បាន​បង្ហើប​ពី​សមត្ថភាព ​ Honor 9X និង Honor 9X Pro ​ដែល​ត្រៀម​នឹង​ចេញ​នៅ​ថ្ងៃ​ទី ​២៣ ​ខែ​កក្កដា​ឆ្នាំ ២០១៩ ​ខាង​មុខ​នេះ។ ​

Honor 9X Pro

​ស្មាតហ្វូន​ជំនាន់​ថ្មី​​ទាំង (9X និង 9X Pro)ត្រូវ​បាន​អ្នក​ជំនាញ​​ជា​ច្រើន ​គេ​សន្និដ្ឋាន​ថា​ ​នឹង​មាន​តម្លៃ​ខ្ទង់​ប្រមាណ​តែ​ជាង​ ៣០០ ដុល្លារ​ប៉ុណ្ណោះ។

ដោយឡែក ​គ្រឿង​គ្រៅ​ដែល​យក​មក​បំពាក់​លើ​ស្មាតហ្វូន Honor 9X ​នេះ​​មាន​ដូច​ជា ​បន្ទះឈីប​លេខ​ខ្ពស់​របស់ Huawei គឺ​ Kirin 810 ​ល្បឿន ២,២ GHz ​មាន​ជម្រើស RAM 2GB, 4GB មាន​មេម៉ូរី​ម៉ាស៊ីន​ចាប់​ពី ៦៤GB ដល់ ២៥៦GB។ ​ឯ​ថ្ម​ទំហំ ៤០០០ មីលីអំពែ​ម៉ោង ​មាន​បង្កប់​បច្ចេកវិទ្យា​សាក​ភ្លើង​លឿន ​និង​មាន​រន្ធ​ដោត USB Type-C ​យ៉ាង​ទំនើប​ទៀត​ផង។

​សមត្ថភាព​កាមេរ៉ា​ក្រោយ ៣ ​គ្រាប់(២៤+៨+២ មេហ្គាភិចសែល) ​និង​ខាង​មុខ​មួយ​គ្រាប់ ២០ ​មេហ្គា​ភិចសែល​ទៀត ​សម​ល្មម​សម្រាប់​អ្នក​ថត​រូប Selfie ​បាន​ហើយ​ជាមួយ​នឹង​រចនាបទ​កាមេរ៉ា Pop-up ​ជំនាន់​ថ្មី​ផងដែរ៕

ទស្សនាវីដេអូ teaser ខាងក្រោម៖

អត្ថបទទាក់ទង៖

ប្រភព៖ GSMarena ប្រែ​សម្រួល៖ រក្សា

មតិយោបល់