• 2019-07-13 03:46:58
  • ព័ត៌មាន

រោងចក្រ​ដំឡើង​រថយន្តល្បីរបស់បារាំងមួយទៀត នឹងលេចមុខនៅ​ វៀតណាម

  • 2019-07-13 03:46:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​ក្នុង​ស្រុក Truong Hai Auto Corporation ហៅ​កាត់ Thaco បាន​បោះទុន​វិនិយោគ​ចំនួន ៤,៥ទ្រី​លាន​ដុង (ប្រមាណ​ជិត ២០០​លាន​ដុល្លារ​អាមេរិក) ដើម្បី​សាងសង់​រោងចក្រ​ដំឡើង​រថយន្ត សម្រាប់​ក្រុមហ៊ុន​នៅ​អឺរ៉ុប ដែល​ផលិត​រថយន្ត​ម៉ាក Peugeot ។ នេះបើតាម​ការ​ចុះផ្សាយ​របស់​វេបសាយ Vietnam News នៅ​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០១៩។

ទីតាំង Showroom មួយកន្លែង ដែលតាំងបង្ហាញរថយន្ត Peugeot

​ក្រុមហ៊ុន Thaco បាន​ឲ្យ​ដឹង​ថា រោងចក្រ​ដំឡើង​រថយន្ត​នេះ នឹង​ត្រូវ​សាងសង់​នៅ​ខេត្ត Quang Nam ភាគ​កណ្ដាល​ប្រទេស​វៀតណាម នៅ​លើ​ផ្ទៃ​ដី ៧,៥​ហិកតា។ បច្ចុប្បន្ន ក្រុមហ៊ុន​គ្រោង​ដំឡើង​រថយន្ត ម៉ាក Peugeot ដែល​ជា​ម៉ាក​យីហោ​របស់​បារាំង ដោយ​មាន​សមត្ថភាព​ដំឡើង​រថយន្ត​ចំនួន ២ម៉ឺន​គ្រឿង​ក្នុង​មួយ​ឆ្នាំ សម្រាប់​លក់​ក្នុង​ស្រុក និង​នាំចេញ​ទៅ​ក្រៅ​ប្រទេស​។

រោងចក្រ​ដំឡើង​រថយន្ត​របស់ Thaco បំពាក់​គ្រឿងបរិក្ខារ​ទំនើប​ៗ និង​បច្ចេកវិទ្យា​ស្វ័យប្រវត្តិកម្ម​ចុងក្រោយ ដើម្បី​ឆ្លើយតប​នឹង​ស្តង់ដារ​យី​ហោ​ល្បី​ៗ​លើ​ពិភពលោក​។

Thaco ជា​ដៃ​គូ​នាំចូល​រថយន្ត​ Peugeot តាំង​ពី​ឆ្នាំ២០១៤។ ក្នុង​នោះ គេ​បាន​បើក Showroom ចំនួន ១៣ នៅ​ក្នុង​ប្រទេស​វៀតណាម​។

រូបតំណាង

កាលពី​ឆ្នាំ​២០១៨ Thaco បាន​ក្លាយជា​ក្រុមហ៊ុន​ផ្លូវការ ដែល​នាំចូល​រថយន្ត​ម៉ាក BMW ទៅ​កាន់​វៀតណាម​។ ក្រុមហ៊ុន​ដដែល បាន​នាំចេញ​រថយន្ត​ម៉ាក Mazda គ្រឿង​បង្គំ​និង​ឧបករណ៍​ផ្សេង​ៗ ទៅ​បណ្ដា​ប្រទេស​មួយ​ចំនួន រួម​ទាំង​កម្ពុជា មាន៖ កូឡុំប៊ី កូរ៉េខាងត្បូង ម៉ាឡេស៊ី រុស្ស៊ី កាហ្សាក់ស្ថាន ឡាវ និង​មីយ៉ាន់ម៉ា ក្នុង​ឆ្នាំ​២០១៣។

Thaco បាន​ដំឡើង និង​ចែកចាយ រថយន្ត​ម៉ាក Kia ពី​កូរ៉េខាងត្បូង, Mazda ពី​ជប៉ុន, Peugeot និង BMW ​៕

ប្រភព៖ Vietnam News ប្រែ​សម្រួល៖ រក្សា

មតិយោបល់