• 2019-07-12 09:44:18
  • ព័ត៌មាន

វីដេអូ​ដំបូង​បំផុត​របស់ YouTube មាន​អ្នក​ចូល​មើល​បាន​ប៉ុន្មាន​ៗ​ហើយ

  • 2019-07-12 09:44:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើក​ចូល​ទៅ​ក្នុង YouTube ហើយ​សរសេរ​ពាក្យ​ថា Me at the Zoo នោះ​នឹង​បាន​ឃើញ​វីដេអូ​របស់​បុរស​ម្នាក់​​ថត​ជា​មួយ​ សត្វ​ដំរី​នៅ​ពីក្រោយ​ និយាយ​ពី​ការ​មក​លេង​សួន​សត្វ។

វីដេអូ​នេះ​ មាន​ត្រឹម​តែ​១៨​វិនាទី​ប៉ុណ្ណោះ ប៉ុន្តែ​ទទួល​បាន​អ្នក​ចូល​មើល​រហូត​ដល់ ៨១ លាន​នាក់ មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។

ហើយ​នេះ​ជា​វីដេអូ​ដំបូង​បំផុត​របស់ YouTube ដែល​បាន​បង្ហោះ​តាំង​ពី​ ថ្ងៃ​​ទី ២៣​ ខែ​មេសា​ ឆ្នាំ២០០៥​មក​ម្ល៉េះ​ ដោយ​លោក​ Karim ជា​ស្ថាបនិក​មួយ​របស់ YouTubeក្នុងចំណោម​ស្ថាបនិក​ទាំង​៣​នាក់។

លោក Karim មាន​ឈ្មោះ​ពេញ​ថា​ Jawed karim ដែល​ជា​ស្ថាបនិក​ម្នាក់​បាន​បង្កើត​ YouTube​ នេះ​ផង​ដែរ​។ ចង់​ដឹង​ថា​វីដេអូ​ដំបូង​បំផុត​របស់ YouTube​ មាន​លក្ខណៈ​បែប​​ណា​ទស្សនា​វីដេអូ​នៅ​ខាង​ក្រោម​៖

ប្រភព៖ Quora អត្ថបទ៖ Sambath Leakhena

មតិយោបល់