• 2019-07-12 08:28:15
  • ព័ត៌មាន

Huawei គ្រោង​​ចូល​ប្រឡូក​ក្នុង​វិស័យ​ 5G ​ជាមួយ​ Mate 20 X 5G

  • 2019-07-12 08:28:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ទូរសព្ទ​យក្ស​ប្រចាំ​ប្រទេស​ចិន​ Huawei មាន​គម្រោង​នឹង​ដាក់​លក់​ទូរសព្ទ​ ដែល​បំពាក់​ 5G​ ដំបូង​បង្អស់​របស់​ខ្លួន​នៅ​ថ្ងៃ​ទី ២៦ កក្កដា​ខាង​មុខ​នេះ​។

​Huawei Mate 20 X 5G នឹង​ក្លាយ​ជា​ទូរសព្ទ​ដំបូង​នៅ​ប្រទេស​ចិន ​ដែល​ភ្ជាប់​មក​ជាមួយ​បច្ចេកវិទ្យា​ 5G​។ ការ​បញ្ចេញ​ទូរសព្ទ​នេះ​ គឺ​ដើម្បី​ប្រញាប់​ចូល​ប្រកួត​ជាមួយ​ក្រុមហ៊ុន​ផ្សេងៗ​នៅ​ក្នុង​ស្រុក​ ហើយ​​ជួយ​ជំរុញ​ទីផ្សារ​5G ដើរ​ឲ្យ​លឿន​ជាង​មុន​​។

លក្ខណៈ​សម្បត្តិ​របស់ Mate 20 X មានដូច​ជា ៖

  • អេក្រង់ OLED ទំហំ ៧,២ អ៊ីញ

  • កាមេរ៉ាខាងក្រោយ ៣ គ្រាប់ទំហំ ៤០ MP + ២០ MP + ៨ MP និងកាមេរ៉ាមុខ ២៤ MP

  • ប្រើ​បន្ទះ​ឈីប Kirin 980

  • RAM ទំហំ ៦ GB/៨ GB និង​អង្គ​ផ្ទុក ១២៨ GB/ ២៥៦ GB

គួរ​បញ្ជាក់​ផង​ដែរ​ នៅ​ឆ្នាំ​មុន​ Huawei បាន​បញ្ចេញ​​ Mate 20 X ម្តង​មក​ហើយ​ប៉ុន្តែ​មិន​បាន​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ 5G ទេ​។ ទូរសព្ទ​ទាំង​ពីរ​នេះ​ គឺ​ដូច​គ្នា​ទាំង​ស្រុង​មិន​មាន​អ្វី​ខុស​គ្នា​ឡើយ​៕

ប្រភព៖ gadgetsnow ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

មតិយោបល់