• 2019-07-11 04:28:41
  • ព័ត៌មាន

Oppo មានកម្មវិធីថតរូបមួយ ដែលជ្រើសយកខេត្តសៀមរាបជាទីតាំងដំបូងគេ

  • 2019-07-11 04:28:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មិន​ត្រឹមតែ​ជាម៉ាកយីហោ (​Brand​) ​ទូរសព្ទ​ដែល​មាន​កំពុង​មានឈ្មោះ​បោះ​សំលេង​នៅក្នុង​ទីផ្សារ​កម្ពុជា​ប៉ុណ្ណោះទេ​ ​មកដល់ពេលនេះ​ ​ក្រុមហ៊ុន​ទូរសព្ទ​វៃឆ្លាត​ ​OPPO​ ​បាន​កំពុងតែ​ដំណើរការ​កម្មវិធី​ដ៏​ល្អប្រពៃ​មួយ​សម្រាប់​ចូលរួម​លើកស្ទួយ​នូវ​វប្បធម៌​ ​អរិយធម៌​ខ្មែរ​ ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ចាប់ពី​​ថ្ងៃទី១២​ ​ដល់​ថ្ងៃទី ១៤​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​នេះ​។​

​“​OPPO​ ​Photography​ ​Academy​”​ ​គឺជា​ឈ្មោះ​សមាគម​ថតរូប​មួយ​ដែល​ក្រុមហ៊ុន​ ​OPPO​ ​បាន​ប្រកាស​បើក​ជា​ផ្លូវការ​ដំណាលគ្នា​ជាមួយ​វត្តមាន​ទូរសព្ទ​ស៊េរី​ថ្មី​ ​OPPO​ ​Reno​ ​Series​ ​កាលពី​ថ្ងៃទី ៤​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​នៅក្នុង​ប្រទេស​កម្ពុជា​ ​ក្រោម​អធិបតីភាព​ឯកឧត្តម​ ​ខៀវ​ ​កា​ញា​រី​ទ្ធ​ ​រដ្ឋមន្រ្តី​ក្រសួងព័ត៌មាន​កម្ពុជា។​ OPPO​ ​Reno​ ​Series​ រហូតមកដល់​ពេលនេះ​ស៊េរី​ថ្មី​របស់​ ​OPPO​ ​នៅតែ​មានការ​គាំទ្រ​ខ្លាំង​ពីសំណាក់​អ្នកប្រើ​ប្រាស់​ទូរសព្ទ​ដៃ​។

​សមាគម​ថតរូប​ផ្លូវការ​ ​OPPO​ ​Photography​ ​Academy​ ​បាន​ប្រកាស​ថា​៖​ ខ្លួន​នឹង​ទៅកាន់​ខេត្តសៀមរាប​ដើម្បី​ផ្តិត​យក​រូបភាព​ដ៏​ប្រណិត​និង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់​របស់​ក្រុម​អ្នកជំនាញ​ថត​រូប​ល្បី​ៗ​ ​ជាមួយនឹង​តារា​តំណាង​ទូរស័ព្ទ​ដៃ​ ​OPPO​ ​ដោយ​ការប្រើ​ប្រាស់​ទូរស័ព្ទ​ ​OPPO​ ​Reno​ ​10X​ ​Zoom​ ​(​60X​ ​Digital​ ​Zoom​)​ ​ដើម្បី​ស្វែងរក​រូបភាព​អាថ៌កំបាំង​ដ៏​ល្អឯក​ចេញពី​ប្រាង្គ​ប្រាសាទបុរាណ​ខ្មែរ​ ​(​Temple​)​បរិស្ថាន​ធម្មជាតិ​ដ៏​បរិសុទ្ធ​នៅ​គ្រប់​ច្រកល្ហក​ ​(​Environmental​)​ ​និង​​របៀប​នៃ​ការរស់នៅ​របស់​ប្រជា​ពល​ដ្ឋ​ខ្មែរ​នៅ​តាម​ទី​ជនបទ​ដាច់ស្រយាល​ ​(​People​)​ ​ដែល​យើង​គ្រប់គ្នា​ជាទូទៅ​កម្រ​នឹង​បានឃើញ​ដោយ​ផ្ទាល់​ភ្នែក​។​

​យោង​តាម​អ្នកការ​ឲ្យដឹង​ពី ​ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​នៃ​ក្រុមហ៊ុន​ ​OPPO​ បាន​និយាយ​ថា​ "នេះ​ជា​បេ​សកម្ម​ដំបូង​ដែល​សមាគម​ ​OPPO​ ​Photography​ ​Academy​ ​បាន​ចាប់ផ្តើម​។

មូលហេតុ​នៃ​ការ​ជ្រើសរើស​ខេត្តសៀមរាប​ជា​ខេត្ត​គោលដៅ​ដំបូង​ ​ដោយសារតែ ​ខេត្ត​នេះ​ ​ជា​ខេត្ត​អច្ឆរិយ​ដែល​សម្បូរទៅដោយ​វប្បធម៌​ ​អរិយធម៌​ ​ប្រពៃណី​ជាតិសាសន៍​ខ្មែរ​ដ៏​មានតម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​។"

ក្រុមហ៊ុន​ ​OPPO​ ​ពិតជា​មាន​មោទនភាព​ដែល​បាន​ចូលរួម​ចំណែក​តូច​មួយ​ ​ក្នុង​ការ​ផ្សព្វផ្សាយ​រូបភាព​ដ៏​សម្បូរ​បែប​របស់​កម្ពុជា​ ​ដែល​ជា​ព្រះរាជាណាចក្រ​អច្ឆរិយ​ ​និង​ ​ជា​ទី​មោទ​នៈ​ភាព​របស់​ស្រទាប់​យុវវ័យ​ ​ខ្មែរ​ ​កំពុងតែ​ល្បី​សុសសាយ​នៅ​លើឆាកអន្តរជាតិ​ ​ទៅកាន់​ពិភពលោក​ ​និង​ ​ជា​ការចូលរួម​ចំណែក​លើកស្ទួយ​សេដ្ឋកិច្ច​កម្ពុជា​បាន​ផង​ដែរ​។​

សូម​បញ្ជាក់​ថា​ ​“​OPPO​ ​Photography​ ​Academy​”​ ​គឺជា​សមាគម​ថតរូប​មួយ​ដែល​បង្កើត​ឡើង​ដោយក្រុម​ហ៊ុន​ទូរស័ព្ទចល័ត​ ​OPPO​ ​ដោយ​សមាគម​ថតរូប​មួយ​នេះ​នឹង​ផ្តល់​ឱកាស​សម្រាប់​អ្នក​ដែល​មាននិស្ស័យ​ ​និង​​ស្រលាញ់​ការ​ថតរូប​ខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា​ ​បាន​ចូល​សិក្សា​ជំនាញ​ថត​រូប​ល្អ​ៗ​ ​បង្កើន​នូវ​គំនិត​ច្នៃ​ប្រឌិត​ថ្មី​ៗ​របស់​ពួកគេ​ ​ដើម្បី​បង្ហាញ​ទៅកាន់​ពិភពលោក​ ​តាមរយៈ​សមាគម​ដែល​បង្កើត​ឡើងជា​ផ្លូវការ​របស់​ក្រុមហ៊ុន​ ​OPPO​ ​ប្រចាំ​នៅ​កម្ពុជា។

​“​OPPO​ ​Photography​ ​Academy​”​ ​មាន​ទស្សនវិស័យ​ជួយ​ដល់​អ្នក​ដែល​ស្រលាញ់​ការ​ថតរូប​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​​ឲ្យ​ទទួល​បាន​ឱកាស​កាន់តែ​ងាយស្រួល​ក្នុង​ការ​បង្ហាញ​ពី​ស្នាដៃ​ថតរូប​ភាព​ដ៏​ស្រស់​ស្អាត​នៃ​វប្បធម៌​ ​ប្រពៃណី​ដ៏​សម្បូរ​បែប​នៅក្នុង​ប្រទេស​កម្ពុជា​ទៅកាន់​ពិភពលោក​ ​ប្រកបដោយ​សិល្បៈ​ច្នៃប្រឌិត​ ​និង​​មានគុណ​ភាព​ខ្ពស់។

សមាគម​នេះ​កំពុងតែ​ប្រតិបត្តិ​ការ​លើ​បេ​សកម្ម​ប្រមូល​ផ្តុំ​អ្នក​ដែល​មាន​ឆន្ទះ​ក្នុង​ការ​ថតរូប​ភាព​ ​ឬ​ ​ប្រមូល​ផ្តុំ​ក្រុម​អ្នក​ដែល​ស្រលាញ់​ការ​ថតរូប​ដូចគ្នា​ ​មក​ជួប​ប្រជុំ​គ្នា​តែមួយ​នៅក្នុង​សមាគម​នេះ​ ​ដើម្បី​ជំរុញ​ ​និង​ ​ពន្លឿន​ជំនាញ​ថតរូប​ប្រកបដោយ​គំនិត​ច្នៃប្រឌិត​ខ្ពស់​នៅក្នុង​ប្រទេស​កម្ពុជា​​។

​ប្រសិនបើ​អ្នក​ចង់​ជ្រាប​ច្បាស់​អំពី​សកម្មភាព​នៃ​សមាគម​នេះ​ ​សូម​ចូល​ទៅកាន់​ ​Page​ ​ផ្លូវការ​ ​Facebook.com​/​oppoacademykh​ ​៕

អត្ថបទ៖ រក្សា

មតិយោបល់